• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ភាពស្រស់ស្អាតនៃរូបគំនូរលើជញ្ជាំងវិហារវត្តខ្មែរ

03/01/2022 15:04

បណ្ដាសំណង់នៅក្នុងវត្តខ្មែរនិយាយរួមព្រះវិហារនិយាយដោយឡែកតែងមានគូររូបគំនូរនៅលើជញ្ជាំង។ រូបគំនូរទាំងនោះ សុទ្ធតែពណ៌នាពីគោលលំនាំពុទ្ធសាសនា ពុទ្ធប្រវត្តិដូចជា៖ រូបព្រះប្រសូត ទ្រង់ក្រសាលឧទ្យាន សាងព្រះផ្នួសទ្រង់សមាធិក្រោមដើមពោធិព្រឹក្ស ធ្វើទុក្ករកិរិយា ត្រាស់ដឹង សំដែងព្រះធម៌ បរិនិព្វាន។ល។ និងរូបគូរយោងតាមខ្លឹមសារនិទានដែលមានក្នុងគម្ពីរ ព្រះត្រៃបិដក និទានក្នុងជាតកដតែងបានវិចិត្រករច្នៃទៅជារូបភាពស្រស់ស្អាតរស់រវើកផងដែរ។

 

រូបគំនូរព្រះពុទ្ធនៅលើជញ្ជាំងព្រះវិហារ។
      ផ្ដើមពីការរំពឹងមមៃ កែច្នៃរបស់វិចិត្រករម្នាក់ៗ។ បណ្ដារូបគំនូរដែលជាប់ទាក់ទងក្នុងព្រះត្រៃបិដក  ឬក៏និទានជាតកច្រើនទាក់ទងដល់កុសលាកុសល កម្មរបស់សត្វលោកសំដៅទៅលើការអប់រំ ផល កម្មល្អឬអាក្រក់បាបបុណ្យក្នុងជីវិតមនុស្ស។ លោក ថាច់បោយ នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ហើយក៏ជាអ្នកដែលមានរយៈពេលគូរគំនូរនៅតាមជញ្ជាំងវិហារវត្តខ្មែរមួយចំនួនបានចែករំលែក៖ ដើម្បីសម្រេចបានវណ្ណកម្មរូបគំនូរមួយនៅលើជញ្ជាំងគឺជាដំណាក់កាលពិនិត្យស្រាវ ជ្រាវមួយយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាដើម្បីបានស្របស្រួលគ្នារវាងអត្ថន័យសោភ័ណ និងអត្ថន័យអប់រំ។ ទន្ទឹមនឹងនោះ ចេះជួយឱ្យមនុស្សមានអារម្មណ៍ទទួលយកប្រការល្អជៀសវាងបណ្ដាមិច្ឆាកម្មក្នុងជីវភាព។
     រូបគំនូរបង្កបានការជក់ចិត្ត មិនត្រឹមតែប្រកប ដោយខ្លឹមសាររឿងនិទាននៅទាំងស្តែងច្បាស់តាមរយៈថ្វីដៃប៉ិនប្រសប់របស់ជាងទៀតផង។ ជាក់ស្ដែងបច្ចេកទេសលាយពណ៌ លាបពណ៌ បង្កទិដ្ឋ ភាពទាក់ទាញអារម្មណ៍អ្នកទស្សនា។ល។ បង ថាច់មិញភឿង វិចិត្រករមួយរូប នៅភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវចែករំលែក៖ វណ្ណកម្មមួយដែលសម្រេចទៅបានតែងមានការចូលរួមបំពេញ ស្នាដៃរបស់សមាជិកក្នុងក្រុមយើងខ្ញុំ។ បច្ចុប្បន្ន ក្រុមយើងខ្ញុំមានសសមាជិក ៦ រូប នៅមុនពេល ផ្ដើម និងក្នុងពេលអនុវត្តវណ្ណកម្មមួយយើងខ្ញុំតែង ពិគ្រោះយោបល់ជាមួយគ្នា ធ្វើយ៉ាងណាដើម្បីវណ្ណកម្មបានល្អផង ទាក់ទាញបានចំណាប់អារម្មណ៍នៃអ្នក ដែលមកទស្សនាផង។ ផ្ដើមពីស្មារតីធ្វើការ ជាក្រុម គិតមកទល់ពេលនេះ យើងខ្ញុំអនុវត្តសម្រេច បានជាង ១០ វណ្ណកម្មរូបគំនូរនៅតាមបណ្ដាវត្ត។ កំពុងទស្សនាវណ្ណកម្មរូបគំនូរលើជញ្ជាំងព្រះវិហារវត្តសាគរគិរីកោះកើយ (ផ្នោរាំង) ឃុំឡុងស៊ើង ស្រុកកូវង៉ាង បងថាច់ឫទ្ធិនៅភូមិថ្មីចែករំលែក៖ ខ្ញុំមានមិត្តជាច្រើននៅទីក្រុងហូជីមិញ ឱ្យតែពេលមិត្តទាំងនោះមកសួរសុខទុក្ខខ្ញុំម្ដងៗ ពួកគាត់ច្រើន ឱ្យខ្ញុំជូនមកលេងនៅវត្ត ក្នុងនោះមានចូលទស្ស នារូបគំនូរនៅក្នុងវិហារ។ មិត្តទាំងនោះមើលរូបគំនូរដោយសម្ដែងការពេញចិត្តយ៉ាងខ្លាំង ពីព្រោះ បណ្ដាពណ៌សម្បុរ រចនាបទរបស់រូបគំនូរស្រស់ ស្អាត រស់រវើក ប្រកបដោយលក្ខណៈវប្បធម៌ វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។
     តាមថេរដីការបស់ព្រះតេជគុណថាច់រ៉ីយ៍ ព្រះចៅអធិការវត្តចុងមីសចាស់ (ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង)៖ អាស្រ័យមានជំនឿផ្លូវព្រះពុទ្ធសាសនា ក្នុងនោះមានជំនឿទៅលើកម្មផលម៉្លោះហើយនៅ ក្នុងព្រះវិហារវត្តតែងមាន គូររូបគំនូរនៅលើជញ្ជាំង។ រូបគំនូរនិទានពុទ្ធប្រវត្តិលាយឡំដោយលក្ខណៈ វប្បធម៌ជំនឿ អប់រំផ្លូវជំនឿកម្មផល លើកតម្កើងអំពើល្អ។ ម៉្លោះហើយពេលជាងគូររូបរួចស្រេច តែងមានពុទ្ធបរិស័ទមកជាវដោយដាក់ ឈ្មោះទៅតាមកណ្ឌនិទាននីមួយៗ។ បច្ចុប្បន្ន សំណង់ព្រះ វិហារបានកសាងរួចស្រេចហើយបានពុទ្ធបរិស័ទ ជាវជាស្រេចផ្ទាំងរូបគំនូរផងដែរ៕          អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.