25/12/2021 09:28
ចាក់វ៉ាក់សាំងឲ្យសិស្ស ដើម្បីសិស្សទៅសាលារៀនបានសុវត្ថិភាព។
សំណេះសំណាលជាមួយឪពុកម្តាយសិស្សជាច្រើន យើងខ្ញុំបានយល់អំពីទឹកចិត្តរបស់ឪពុកម្តាយដែលមានកូនបានចាក់វ៉ាក់សាំងគឺគាត់បាននឹងនរចិត្តពេលឲ្យកូនទៅសាលារៀន វិញ។ ប្តីប្រពន្ធបងត្រឹងវ៉ាំងត្វឹង ឪពុកម្តាយប្អូន ត្រឹងង៉ុកក្វៀង ជាសិស្សថ្នាក់ទី ១២ សាលាវិទ្យា ល័យង្វៀងវ៉ាំងហាយ ស្រុកកាងឡុង បានឯកភាពខ្ពស់ពេលទទួលបានព័ត៌មានថាឲ្យសិស្សទៅសាលារៀន។ បងត្វឹងសំណេះសំណាលថា៖ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធខ្ញុំតែងទៅធ្វើការ កូនខ្ញុំនៅផ្ទះរៀនម្នាក់ឯងតាមទូរស័ព្ទ មានពេលខ្លះឃើញកូនមិនសូវយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនប៉ុន្មានឡើយ ជួនកាលលេងហ្គែមក៏មាន ម្ល៉ោះហើយការរៀនសូត្ររបស់កូនខ្ញុំមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ។ ទន្ទឹមនឹងនោះ បច្ចុប្បន្នសិស្សថ្នាក់ទី ៩ ថ្នាក់ទី ១២ សុទ្ធសឹងបានចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ‑១៩ គ្រប់ចំនួនហើយដែររីឯបណ្តាសាលារៀនវិញក៏អនុវត្តវិធានការជាច្រើនដើម្បីសិស្សទៅសាលាបានសុវត្ថិភាព។
បងង្វៀងកឹមដាង ម្តាយប្អូនត្រឹងធ្វីវី ជាសិស្សថ្នាក់ទី ៩ សាលាអនុវិទ្យាល័យថាយប៊ិញ ស្រុក កាងឡុង ក៏ឯកភាពចំពោះផែនការបង្រៀនរបស់ផ្នែកអប់រំ។ បងកឹមដាងសំណេះសំណាលថា៖ តាំងពីដើមឆ្នាំសិក្សា ២០២១‑២០២២ រហូតមក កូនខ្ញុំរៀនបន្តផ្ទាល់តាមទូរស័ព្ទ ខ្ញុំបារម្ភខ្លាំង ណាស់ ព្រោះខ្លាចជះឥទ្ធិពលដល់ភ្នែកដោយសារមើលទូរស័ព្ទច្រើន។ បច្ចុប្បន្ន កូនខ្ញុំបាន ចាក់វ៉ាក់សាំង ០២ ម្ជុលរួចហើយ ទើបខ្ញុំមិនបារម្ភប៉ុន្មានឡើយប្រសិនបើទៅសាលារៀន។
រីឯបងង្វៀងហុងហេវ ម្តាយប្អូនង្វៀងធីង៉ុកថាវ ជាសិស្សថ្នាក់ទី ៧ សាលាអនុវិទ្យាល័យ ប៊ិញភូបានឲ្យដឹង៖ ខ្ញុំឯកភាពចំពោះផែនការបង្រៀនផ្ទាល់ ប្រសិនបើយើងនៅតែបារម្ភពីអា សន្នរោគពេលទៅសាលារៀនក៏គ្មានប្រយោជន៍អ្វីដែរ អញ្ចឹងយើងគួរបង្រៀនកូនពីវិធីសាស្រ្តបង្ការជំងឺល្អជាង ជាពិសេសគឺណែនាំកូនឲ្យ អនុវត្តវិធានការ ៥k ។ ប្រសិនបើសិស្សរៀនបន្តផ្ទាល់ក្នុងពេលយូរអង្វែងពិតជាជះឥទ្ធិពលដល់សុខភាពប្អូនៗមិនខាន។ ម៉្យាងវិញទៀត ឪពុកម្តាយម្នាក់ៗតែងធ្វើការជារៀងរាល់ថ្ងៃ ក៏អាចឆ្លងជំងឺកូវីដមកឲ្យកូនចៅដែរ ម្ល៉ោះហើយ ទោះបីកូននៅផ្ទះរៀន ក៏មិនសុវត្ថិភាព ១០០% ដែរ។ ខ្ញុំយល់ឃើញដូច្នេះ ទើបឯកភាពចំពោះផែនការឲ្យសិស្សទៅសាលារៀន។
ចំពោះបងត្រឿងថាញ់ដាក នៅឃុំសុងឡុក ស្រុកចូវថាញ់ មានកូនរៀនថ្នាក់ទី ១១ សាលា វិទ្យាល័យហ៊ីវទឺបានឲ្យដឹង៖ ខ្ញុំឃើញក្នុងផែនការមានបែងកម្រិតជំងឺតាមតំបន់នីមួយៗ គឺប្រ សិនបើតំបន់មានជំងឺកម្រិតលេខ ១ លេខ ២ ទើបឲ្យសិស្សទៅសាលារៀន រីឯតំបន់មានជំងឺ កម្រិតលេខ ៣ និងលេខ ៤ សិស្សរៀនបន្តផ្ទាល់ដូចដើមវិញបើតាមខ្ញុំយល់ឃើញថា គប្បីអនុវត្តតាមកិច្ចចង្អុលការរបស់មន្ទីរអប់រំទន្ទឹមនឹងនោះ សាលានីមួយៗក៏បានអនុវត្តបណ្តាវិធានការបង្ការអាសន្នរោគបានល្អ គ្រួសារនីមួយៗគប្បីរំលឹកកូនៗឲ្យអនុវត្តល្អវិធានការ ៥k ដូច្នោះពេលកូនចៅទៅសាលារៀនមានសុវត្ថិភាព។
សិស្សមិនទៅសាលារៀនជាយូរខែមកហើយការរៀនបន្តផ្ទាល់មិនសូវមានគុណភាពទើបមានផែនការឲ្យសិស្សទៅសាលារៀននេះក៏ជាគោលបំណងរបស់សិស្ស គ្រូបង្រៀន និងឪពុក ម្តាយសិស្សដែរ។ ថ្វីត្បិតដូច្នោះក្តី ស្ថានភាពអាសន្នរោគក្នុងខេត្តកំពុងរាតត្បាតយ៉ាងស្មុគស្មាញ ប៉ុន្មានថ្ងៃមកអាយនេះ ករណីវិជ្ជមានក្នុងមួយថ្ងៃកើនជាង ៣០០ ករណី ម្ល៉ោះហើយ ឪពុកម្តាយសិស្សជាច្រើនមិនទាន់នឹងនរចិត្តឲ្យ កូនទៅសាលារៀននៅឡើយ។ ឪពុកម្តាយសិស្ស តែងប្រាកដក្នុងចិត្តថា ទោះបីជាយ៉ាងណាក៏មិនស្មើនឹងកូនចៅយើងមានសុវត្ថិភាពដែរ។
បងវ៉ធីធឹម ម្តាយរបស់ប្អូនត្រឹងធីង៉ុកញី ជាសិស្សថ្នាក់ទី ៦ សាលាអនុវិទ្យាល័យភឿកហាវ សំណេះសំណាល៖ ខ្ញុំឃើញអាសន្នរោគរាតត្បាតកើនឡើង ចំពោះកូនខ្ញុំមិនទាន់បានចាក់វ៉ាក់សាំង ទើបខ្ញុំមិនចង់ឲ្យកូនទៅរៀននៅឯសាលា។ ពីព្រោះរាល់ថ្ងៃកូនខ្ញុំរៀនបន្តផ្តាល់ក៏ល្អ ដែរ ម្ល៉ោះហើយទុកដល់ពេលអាសន្នរោគថយចុះទាបបំផុតនិងកូនខ្ញុំបានចាក់វ៉ាក់សាំងពីរម្ជុលរួចទើបឲ្យកូនទៅរៀននៅឯសាលាល្អជាង។
មានមតិមិនទាន់ឯកភាពក្នុងការឲ្យកូនទៅសាលារៀនក្នុងដំណាក់កាលនេះដែរបងគឹមវ៉ាំងប៊ិញ នៅឃុំតឹបស៊ើង ស្រុកថ្កូវបានឲ្យដឹង៖ ខ្ញុំមានកូនពីរនាក់ ម្នាក់រៀនថ្នាក់ទី ៦ ម្នាក់ទៀត រៀនថ្នាក់ទី ៩។ ទោះបីកូនខ្ញុំបានចាក់វ៉ាក់សាំង ហើយក៏ដោយ ប៉ុន្តែអាសន្នរោគនៅមូលដ្ឋានកើនឡើងច្រើន បើសិនកូនទៅសាលារៀន ខ្ញុំបារម្ភណាស់។ ខ្ញុំតាមដានព័ត៌មានលើកាសែត ទូរសទ្សន៍ ថ្ងៃណាក៏មានករណីជ្រាបជំងឺច្រើន និងករណីជ្រាបជំងឺនៅសហគមន៍ក៏ច្រើនដែរ ពេលទទួលដំណឹងថាមានផែនការឲ្យសិស្សទៅសាលារៀន ខ្ញុំមិនដឹង សម្រេចចិត្តយ៉ាងណា ថាតើត្រូវឲ្យកូនទៅរៀននៅឯសាលា ឬក៏នៅផ្ទះរៀនអន់ឡៃ៕
ប្រែសម្រួល៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។