31/12/2021 07:46
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងទទួលកំព្យូទ័រ ១.៧៤០ គ្រឿងពីកម្មវិធី “រលកធាតុអាកាសនិងកំព្យូទ័រសម្រាប់ប្អូនៗ”។ អញ្ជើញចូលរួមពិធីនេះ មានលោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាង Viettelសាខាត្រាវិញ រួមជាមួយថ្នាក់ដឹកនាំមួយចំនួននៃមន្ទីរ ផ្នែកខេត្ត ។ល។
ជូនកំព្យូទ័រដល់សិស្ស។
សម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព Viettel ប្រគល់ជូនកំព្យូទ័រមានសញ្ញា Samsung ១.៧៤០ គ្រឿង ភ្ជាប់តាមស៊ីម ៤G ប្រើមិនបង់ប្រាក់ក្នុង ០៣ ខែ សរុបថវិកា ០៥ ពាន់លានដុង។ នេះជាសកម្មភាពពីកម្មវិធី “រលកធាតុអាកាសនិងកំព្យូទ័រសម្រាប់ប្អូនៗ” ដើម្បីឧបត្ថម្ភដល់ សិស្សានុសិស្សមានស្ថានភាពលំបាកនៅតំបន់ឆ្ងាយ តំបន់ដាច់ស្រយាល តំបន់លំបាកឲ្យមានលក្ខណៈ មធ្យោបាយ ឧបករណ៍សម្រាប់រៀនសូត្របន្ដផ្ទាល់។
ជំនួសមុខថ្នាក់ដឹកនាំខេត្ត លោកឡេវ៉ាំងហាំង សម្ដែងក្ដីរីករាយចំពោះសកម្មភាពឧបត្ថម្ភពោរពេញទៅដោយអត្ថន័យរបស់សម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព Viettel។ លោកឡេវ៉ាំងហាំងចាត់ទុកថានេះជាទង្វើមានអត្ថន័យជ្រាលជ្រៅ ជួយដល់សិស្សក្រីក្រមានលក្ខណៈរៀនសូត្រ ជាពិសេសក្នុងដំណាក់កាលអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគ្រស្មាញ បណ្ដាថ្នាក់រៀនកំពុងរៀនតាមប្រព័ន្ធផ្សាយបន្ដផ្ទាល់និងរៀនតាមទូរទស្សន៍។ ការធ្វើនេះក៏រួម ចំណែកជួយឲ្យផ្នែកអប់រំរបស់ខេត្តសម្រេចបានកម្រិតផែនការអំពីផ្នែកអប់រំបណ្ដុះបណ្ដាលក្នុងស្ថាភាពលំបាកដូចបច្ចុប្បន្ននេះ ៕
ប្រែសម្រួល៖ លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។