28/01/2022 13:33
ស្ពាននេះបានកសាងដោយបេតុង អាចទ្រទម្ងន់បាន ១,៥ តោន ទទឹង ៣ ម៉ែត្រ ប្រវែង ៣៦ ម៉ែត្រ សរុបថវិកាកសាង ៤៥០ លានដុង។ ក្នុងនោះ សិល្បករ ទ្រីក្វាង និងសប្បុរសជននៅទីក្រុងហូជីមិញឧបត្ថម្ភ ២៥០ លានដុង ចំនួនក្រៅពីនោះអាស្រ័យរដ្ឋអំណាចនិងប្រជាជនមូលដ្ឋានបំពេញបន្ថែម។
លោកថាច់ខើយង៉ៀ លេខាគណៈកម្មាធិការបក្សឃុំដាឡុកបានឲ្យដឹង៖ ស្ពានជនបទនៅភូមិហឿងភូ (បេ) បានដំណើរការកសាងកាលពីខែ មេសា ឆ្នាំ ២០២១ មកទល់ពេលនេះ ស្ពានបានកសាងរួចស្រេច រីឯក្បាលស្ពានទាំងសងខាងមិនទាន់បានកសាង ដោយសារឃុំខ្វះថវិកា។ បច្ចុប្បន្ន ឃុំចលនា រួចបានប្រជាជនបរិច្ចាគផ្ទៃដីទាំងសងខាងផ្លូវរួចហើយ ប៉ុន្តែគ្រឹះធារក្បាលស្ពានទាំងសងខាងមានចំណុះធំគ្រាន់បើ ទើបឃុំមិនគ្រប់ថវិកាកសាង។ ឃុំបានរាយការណ៍ស្នើគណៈកម្មាធិការប្រជាជនស្រុកឧបត្ថម្ភថវិកាដើម្បីបន្តការកសាងឲ្យបានសម្រេច ដើម្បីឆាប់បានដាក់ឲ្យប្រើប្រាស់៕
រដ្ឋអំណាចមូលដ្ឋាន ជូនលិខិតសរសើរដល់បណ្តាសប្បុរសជន។ ដំណឹង‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។