22/01/2022 06:17
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គល។ រូបថត៖ ហ៊ឺវហ៊ីប
តាមវរសេនីយ៍ត្រីវេជ្ជបណ្ឌិតយឿងឌឹកភុក ប្រធានក្រុមការងារពេទ្យកងទ័ពមកឧបត្ថម្ភរបស់ក្រសួងការពារជាតិបានឲ្យដឹងថា អស់រយៈកាល ៤០ ថ្ងៃអនុវត្តភារកិច្ចចាប់ពីថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២១ ជាមួយស្មារតីទទួលបន្ទុករបស់យុទ្ធជនពេទ្យកងទ័ព បណ្ដាកម្មាភិបាលរបស់វិជ្ជាស្ថានពេទ្យកងទ័ព មន្ទីរពេទ្យកងទ័ពលេខ ១០៥ ក្រសួងការពារជាតិតែងតែលើកកម្ពស់ស្មារតីទទួលបន្ទុក មិនខ្លាចនឿយហត់បានមកប្រកៀកស្មាជាមួយនឹងកងកម្លាំងសុខាភិបាលមូលដ្ឋាននិងបណ្ដាផ្នែកពាក់ព័ន្ធជួយប្រជាជនក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ពិគ្រោះ ថែទាំ ជួយសង្គ្រោះជាបន្ទាន់ដល់អ្នកជំងឺធ្ងន់ ០៨ ករណី ផ្ដល់ថ្នាំដល់អ្នកជំងឺ ៨៧៩ ករណី ព្យាបាល F០ នៅនឹងផ្ទះ ២.៤៨៧ ករណី ចូលរួមធ្វើតេស្ដរហ័សដើម្បីសម្រាំងជំងឺជូនពលរដ្ឋ ១២.៩៦៥ នាក់ តេស្ដ PCR រហ័ស ១.៧៨១ ករណី ចូលរួមចាក់វ៉ាក់សាំងម្ជុលទី ១ បាន ១.២១៤ ម្ជុល និងម្ជុលទី ២ ជូនពលរដ្ឋ ២២.២១៧ លើកនាក់។ល។ ចូលរួមពិគ្រោះតាមលេខទូរស័ព្ទដល់មនុស្ស ៩៦៥ លើកនាក់ ពិគ្រោះផ្ទាល់ជូនប្រជាជន ៧២២ លើកនាក់។ល។ ឆ្លងតាមនោះបានរួមចំណែកបន្ថយចំនួនអ្នកជំងឺស្លាប់ រួមជាមួយបណ្ដាមូលដ្ឋានត្រួតពិនិត្យបានអាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្ដខេត្តក្នុងពេលកន្លង។
ថ្លែងយោបល់ក្នុងពិធីជួបជុំ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តកត់សម្គាល់ ស្ងើចសរសើរស្នាដៃរបស់ក្រុមកម្មាភិបាល សិក្ខាកាមវិជ្ជាស្ថានកងទ័ព មន្ទីរពេទ្យលេខ ១០៥ ក្រសួងការពារជាតិក្នុងដំណើរការអនុវត្តភារកិច្ចឧបត្ថម្ភរដ្ឋអំណាច ប្រជាជនបណ្ដាមូលដ្ឋានក្នុងការបង្ការទប់ស្កាត់ជំងឺដោយទង្វើមានអត្ថន័យទទួលបន្ទុករបស់ខ្លួន បណ្ដាកម្មាភិបាលពេទ្យកងទ័ពប្រជាជនបានឧបត្ថម្ភសង្រ្គោះជាបន្ទាន់ ពិគ្រោះនិងព្យាបាលជូនប្រជាជនដែលវិជ្ជមានជំងឺកូវីដ-១៩ ជួយធ្វើឲ្យបន្ថយករណីត្រូវវិជ្ជមានស្លាប់ក៏ដូចជាករណីវិជ្ជមានកក្នុងសហគមន៍ សន្សឹមៗនាំមកជីវភាពសុខសាន្ដជូនប្រជាជននៅបណ្ដាតំបន់មានជំងឺ។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនលិខិតសរសើរដល់សមូហភាពនិងបណ្ដាបុគ្គលដែលអនុវត្តសម្រេចឆ្នើមភារកិច្ចនៅខេត្តត្រាវិញ៕
ប្រែសម្រួល៖ លឺវវូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។