28/01/2022 13:31
លោកហ្វិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនីតា្រវិញរបាយការណ៍ស្ថានភាពអនុវត្តភារកិច្ចផែនការឆ្នាំ ២០២១។ ក្នុងឆ្នាំ ២០២១ ស្ថានភាពអាសន្នរោគកូវីដ‑១៩ ប្រែប្រួលស្មុគស្មាញក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានផ្សព្វផ្សាយវិធានការជាច្រើនទប់ស្កាត់ជំងឺផង ធានាការផ្គត់ផ្គង់អគ្គិសនីលំនឹងសម្រាប់ការផលិត និងសម្រាប់ប្រជាជនផង ធានាផ្គត់ផ្គង់អគ្គិសនីលំនឹង សុវត្ថិភាពទំនុកចិត្តបម្រើការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១‑២០២៦ សិស្សានុសិស្សរៀនដោយផ្ទាល់ និងមូលដ្ឋានសុខាភិបាល ១៦៣ កន្លែង បណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំបម្រើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ និងបម្រើជីវភាព ការប្រជុំជីវភាពរបស់ប្រជាជន។
លោកង្វៀងទ្រុងហ្វាងជំនួបធ្វើការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញ។ រូបថត៖ ហ្វីហ្វាង
ឆ្នាំ ២០២១ ក្រុមហ៊ុនសម្រេចការងារធ្វើអាជីវកម្ម សេវាកម្មអតិថិជនសម្រេចតាមផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង (EVN SPC) ប្រគល់ជូន។ បរិមាណអគ្គិសនីពាណិជ្ជផលឆ្នាំ ២០២១ អនុវត្តបាន ១.១០៧,៤២ គីឡូវ៉ាត សម្រេច ១០០,១៣% នៃផែនការ កើន ២,២% ប្រៀបជាមួយឆ្នាំ ២០២០។ គុណភាពសេវាកម្មអតិថិជនបានកែលម្អជាបន្ត៖ ក្រុមហ៊ុនឆ្លើយតប ៩៦,៨៧% បណ្ដារូបភាពសេវាកម្មអតិថិជនបន្តផ្ទាល់ជាមួយកម្រិតលេខ ៤ (ផែនការប្រគល់ជូន ≥៩៥%)។ អត្រាសំណូមពរសេវាកម្មអគ្គិសនីបានអនុវត្តតាមវិធីសាស្រ្តអេឡិចត្រូនិកទាំងស្រុងក្នុងដំណាក់កាលផ្ដល់សេវាកម្មសម្រេច ៩៥,៥% (ផែនការ≥៩៥%)។ អត្រាអតិថិជនទាក់ទងតាមរយៈច្រកសេវាកម្មជាតិ (DVCQG) សម្រេច ៥២,៣២% (ផែន ការ≥៤០%)។ អត្រាអតិថិជនទាក់ទងសេវាកម្មផ្គត់ផ្គង់អគ្គិសនី ១២ យ៉ាងឆ្លងតាមរយៈមជ្ឈមណ្ឌលថែទាំអតិថិជន និងបណ្ដាមជ្ឈមណ្ឌល និងសេវាកម្មសាធារណៈជាតិសម្រេច ៩៩,៩១% ខ្ពស់ជាង ៤,៩១%នៃផែនការ EVN SPC ប្រគល់ឱ្យ (≥៩៥%)។ អត្រាទូទាត់មិនប្រើប្រាស់សាច់ប្រាក់សម្រេច ៩៩,៧៩% អំពីចំនួនអតិថិជន និង ៩៩,៧៧% អំពីប្រាក់ចំណូលអាជីវកម្មលើសពីផែនការដែល EVN SPC ប្រគល់ជូន។ បន្ថយតម្លៃអគ្គិសនី ប្រាក់អគ្គិសនី ឱ្យអតិថិជន ៣០៩.៧៤៧ នាក់ ជាមួយទឹកប្រាក់បន្ថយចំនួន ២៤,៤៧ ពាន់លានដុង។
អំពីបណ្ដាសំណង់វិនិយោគសាងសង់ និងជួសជុលធំ៖ វិនិយោគកសាងឆ្នាំ ២០២១ សម្រេចសំណង់បណ្ដាញអគ្គិសនី ២២ គីឡូវ៉ូល ចំនួន ១៦ សំណង់ បរិមាណវិនិយោគរួមមាន៖ ខ្សែថាមពលមធ្យម ១០៣ គីឡូម៉ែត្រ ខ្សែថាមពលទាប ៨៨ គីឡូម៉ែត្រ និង ៩,៧៤ MVA នៃថាមពលដំណាក់បង្វែរថាមពលបន្ថែម។ សរុបតម្លៃវិនិយោគអនុវត្តក្នុងឆ្នាំ ២០២១ ចំនួន ៧៧,៨៤ ពាន់លានដុង ក្នុងនោះទុនវិនិយោគបណ្ដាញអគ្គិសនី ៤៧,៤ ពាន់លានដុង។ បំបាត់គ្រួសារអន្ទងផ្សំ រួមចំណែកលើកកម្ពស់អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពក្នុងទូទាំងខេត្តសម្រេច ៩៩,១៥% លើសពីកម្រិតសេចក្ដីសម្រេចចិត្តដែលបានដាក់ចេញ ០,០៥%។
អំពីបណ្ដាញអគ្គិសនី ១១០ គីឡូវ៉ូល៖ បណ្ដាសំណង់វិនិយោគរបស់ EVN SPC បាននិងកំពុងផ្សព្វផ្សាយអនុវត្តវិនិយោគលើភូមិសាស្រ្តខេត្តត្រាវិញក្នុងដំណាក់កាល ២០២១‑២០២២ រួមមាន ៩ សំណង់ ជាមួយប្រវែងខ្សែ ១៣២,៨៣ គីឡូម៉ែត្រ និងដំណាក់បង្វែរថាមពល ១១០ គីឡូវ៉ូល ៦ កន្លែង សរុបចំណុះផ្ទុក ២៨៦ MVA សរុបតម្លៃ ៧១៥,៥៥ ពាន់លានដុង។
ក្រៅពីនោះ ក្រុមហ៊ុនតាមដានសហការផ្សព្វផ្សាយបណ្ដាគម្រោងការបណ្ដាញអគ្គិសនីមធ្យម ‑បន្ទាបថាមពលដែលបានវិនិយោគលើភូមិសាស្រ្តខេត្តដូចជា៖ គម្រោងការកែប្រែបង្កើនកម្រិតបណ្ដាញអគ្គិសនីចែកចាយនៅតាមបណ្ដាទីក្រុងល្មម និងតូចខេត្តត្រាវិញបុលទុន KfW ‑ដំណាក់កាលទី ២ សរុបកម្រិតវិនិយោគចំនួន ១២១,៤៨ ពាន់លានដុង ល្បឿនអនុវត្តគម្រោងការឆ្នាំ ២០២២‑២០២៣ គម្រោងការផ្គត់ផ្គង់អគ្គិសនីជនបទពីបណ្ដាញអគ្គិសនីជាតិខេត្តត្រាវិញដំណាក់កាល ២០១៦‑២០២០ ស្ថិតក្នុងកម្មវិធីផ្គត់ផ្គង់អគ្គិសនីជនបទ តំបន់ភ្នំ និងកោះតាមសេចក្ដីកំណត់លេខ ១៧៤០/QĐ-TTg ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ សរុបទុនវិនិយោគប្រមាណ ៣០៧,៧ ពាន់លានដុង ក្រសួងឧស្សាហពាណិជ្ជកម្មបានជម្រាបជូនរដ្ឋាភិបាលចេញគោលការណ៍វិនិយោគសាធារណៈ “ផ្គត់ផ្គង់អគ្គិសនីជនបទ តំបន់ភ្នំ កោះដំណាក់កាល ២០២១‑២០២៥”។ បច្ចុប្បន្ន កំពុងរង់ចាំរដ្ឋាភិបាលពិនិត្យផ្ដល់សច្ចាប័នគោលការណ៍វិនិយោគ និងរៀបចំលៃលកប្រភពទុនថវិការដ្ឋផ្សព្វផ្សាយគម្រោងការ។
អំពីផែនការឆ្នាំ ២០២២ អគ្គិសនីពាណិជ្ជផល ១,១៧៤ ពាន់លានគីឡូវ៉ាតកើន ៦% ប្រៀបជាមួយឆ្នាំ ២០២១ (១,១០៧ ពាន់លានគីឡូវ៉ាត) ផ្សព្វផ្សាយអនុវត្តសំណង់ជួសជុលធំបណ្ដាញអគ្គិសនីចំនួន ១៥ សំណង់ សរុបតម្លៃ ៤៣,៣ ពាន់លានដុង និងវិនិយោគកសាងបណ្ដាញអគ្គិសនីដោយចំនួនទុនប៉ាន់ស្មាន ៩៥ ពាន់ លានដុង និងផ្សព្វផ្សាយបណ្ដាសំណង់បណ្ដាញអគ្គិសនី ១១០ គីឡូវ៉ូលដូចពោលខាងលើ។
ថ្លែងកថាសន្និដ្ឋានឱកាសជំនួបធ្វើការ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញក្នុងការផ្គត់ផ្គង់អគ្គិសនី បំផុតគឺធានាផ្គត់ផ្គង់អគ្គិសនីលំនឹងសម្រាប់បណ្ដាមូលដ្ឋានសុខាភិបាល បណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំបម្រើការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ សិស្សរៀនបន្តផ្ទាល់ និងបម្រើជីវភាព ការប្រជុំជីវភាពរបស់ប្រជាជន។ ផ្សព្វផ្សាយបានល្អបណ្ដាសំណង់វិនិយោគពង្រីកបណ្ដាញអគ្គិសនីលើភូមិសាស្រ្តខេត្ត ធានាគុណភាពថាមពលអគ្គិសនី រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្តត្រាវិញ៕
ហ្វីហ្វាង‑សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។