22/01/2022 06:19
សង្កាត់លេខ ៨ ទទួលបណ្ណទទួលស្គាល់សម្រេចកិត្តិនាមអារ្យធម៌។ រូបថត៖ ហ្វាងវ៉ូ
ឆ្លងអស់រយៈកាលខិតខំកសាង សង្កាត់ទី ៨ អនុវត្តសម្រេចបាន ២៤/២៤ សម្បទាសង្កាត់អារ្យធម៌ ទីក្រុង។ សង្កាត់អនុវត្តល្អការងារគ្រប់គ្រងស្ថាបត្យកម្ម កសាងទីក្រុងអារ្យធម៌ត្រឹមត្រូវតាមគ្រោងផែនការ។ ១០០% សំណង់សាធារណៈបានកសាងថ្មីធានាមានស្ថាបត្យកម្មសមស្រប។ ជារៀងរាល់ឆ្នាំរណសិរ្សមាតុភូមិសហការជាមួយនឹងបណ្តាអង្គការចាត់តាំងសមាជិកបំផុសចលនាគ្រួសារចុះឈ្មោះកសាងគ្រួសារវប្បធម៌បាន ២.១៧០ គ្រួ ឆ្លងតាមការត្រួតពិនិត្យមានគ្រួសារប្រជាជន ១.៩៣៧ គ្រួសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌ សម្រេច ៨៩,២៦% ក្នុងនោះមានគ្រួសារសម្រេចកិត្តិនាមគ្រួសារវប្បធម៌បន្តបន្ទាប់ ៣ ឆ្នាំ ចំនួន ១.៦៨៩ គ្រួ សម្រេច ៨៧,១០%។ សង្កាត់មាន ៨/៨ អនុសង្កាត់សម្រេចកិត្តិនាមអនុសង្កាត់វប្បធម៌។ នៅលើភូមិសាស្ត្រសង្កាត់មានស្ថាប័ន ០៥ សាលារៀន ០៤ និងមូលដ្ឋានជំនឿសាសនា ០៨ កន្លែងសម្រេចកិត្តិនាម វប្បធម៌ អារ្យធម៌ ០៥ ឆ្នាំបន្តបន្ទាប់។
ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញបានជូនលិខិតសរសើដល់សមូហភាព ០១ កន្លង និងបុគ្គល ០៣ នាក់ និងប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី ៨ បានជូនលិខិតសរសើរដល់បុគ្គល ២៣ នាក់ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមវិភាគទានកសាងសង្កាត់ទី ៨ អារ្យធម៌ទីក្រុង។
ហ្វាងវ៉ូ-រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។