• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

មជ្ឈមណ្ឌលអប់រំអាជីព អប់រំជាប្រចាំស្រុកកូវង៉ាង៖ រួមចំណែកបង្កប្រភពពលករក្នុងតំបន់ជនរួមជាតិខ្មែរ

25/01/2022 08:42

មជ្ឈមណ្ឌលអប់រំអាជីព‑អប់រំជាប្រចាំស្រុកកូវង៉ាង ជាអង្គភាពស្ថិតក្រោមឱវាទគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង។ មជ្ឈមណ្ឌលសហការជាមួយសាលាដែលមានប្រជាប្រិយភាពដើម្បីបណ្ដុះបណ្ដាល បំពាក់បំប៉នបណ្ដាផ្នែករបរ សមស្របជាមួយលក្ខណៈពិសេសរបស់មូលដ្ឋាន និងបណ្ដាខេត្តជិតខាង។

លោកឡេវ៉ាំងយុង នាយកមជ្ឈមណ្ឌលអប់រំអាជីព‑អប់រំជាប្រចាំស្រុកកូវង៉ាង។

កឡេវ៉ាំងយុង នាយកមជ្ឈមណ្ឌលអប់រំអាជីព‑អប់រំជាប្រចាំស្រុកកូវង៉ាងបាន​ឱ្យដឹងថា៖ អនុវត្តភារកិច្ចរបស់មជ្ឈមណ្ឌល យើងខ្ញុំតែងសហការបើក​បណ្ដាថ្នាក់មធ្យមសិក្សា បសុពេទ្យ អគ្គិសនីឧស្សាហកម្ម និងប្រើប្រាស់ ចិញ្ចឹមដាំជលផល។ បណ្ដាថ្នាក់បណ្ដុះបណ្ដាល បំពាក់បំប៉នរយៈពេលខ្លី៖ បើកបររថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដណ្ដាំស្ល (ផ្ដល់បំប៉ន) សម្រាប់បណ្ដាសាលាដែលមានលក្ខណៈបង្រៀនក្នុងអន្តេវាសិកដ្ឋាន និងអឌ្ឍន្តេវាសិកដ្ឋាន។ល។  បច្ចុប្បន្ន សាលាកំពុងចាត់តាំង ៣ ថ្នាក់បណ្ដុះបណ្ដាលគឺ៖ ថ្នាក់បំប៉ន ១ ថ្នាក់ដោយមានសិស្ស ៤៤ រូប ថ្នាក់បច្ចេកវិទ្យារថយន្ត ១ ថ្នាក់ ដោយមានសិស្សចំនួន ៣០ រូប និងថ្នាក់អគ្គិសនីត្រជាក់ ១ ថ្នាក់ដោយមានសិស្ស ៣១ រូបចូលរៀន។ ក្នុងឆ្នាំសិក្សា ២០២១‑២០២២ មជ្ឈមណ្ឌលចាត់តាំងថ្នាក់រៀន​អប់រំជាប្រចាំងពី ថ្នាក់ទី ១០ ដល់ទី ១២ បាន ៩ ថ្នាក់ ដោយមានសិស្សជាង ២២០ រូបចូលរៀន ជាឆ្នាំដែលទទួលសិស្សចូលរៀនអប់រំជាប្រចាំ​ច្រើនបំផុតតាំងពីបង្កើតមជ្ឈមណ្ឌលរហូតមកទល់ពេលនេះ។ សិស្សានុសិស្សចូលរៀននៅ​មជ្ឈមណ្ឌល បានទទួលរបបគោលនយោបាយតាមការកំណត់ជាធរមាន។ ដើម្បីដោះស្រាយតម្រូវការរៀនភាសាជប៉ុន មជ្ឈមណ្ឌលនៅទាំងបើកថ្នាក់បណ្ដុះបណ្ដាលភាសាជប៉ុន ដើម្បីរៀនសូត្រ និងនីហរ័ណពលកម្ម រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន ក៏ដូចជារួមចំណែកទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុក។

ដើម្បីការបណ្ដុះបណ្ដាលអាជីព និងអប់រំជាប្រចាំមានរបៀបរៀបរយ សម្រេចបានប្រសិទ្ធភាពខ្ពស់ជាង មជ្ឈមណ្ឌលបានសម្រេចការបែងបត់ បណ្ដុះបណ្ដាលសិស្សក្រោយអនុវិទ្យាល័យ និងវិទ្យាល័យលើភូមិសាស្រ្តស្រុកកូវង៉ាងដល់​ឆ្នាំ ២០២៥។ រយៈពេលកន្លងមជ្ឈមណ្ឌលសហការជាមួយបណ្ដាមូលដ្ឋានចាត់តាំងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈជួសជុលម៉ាស៊ីនរយៈពេលខ្លីបានជាង ១០ ថ្នាក់ជូនដល់កងកម្លាំងយុវជននៅមូលដ្ឋាន។ ផ្ដើមពីនោះ មានប្អូនជាច្រើនក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលចូលរួមពលកម្មនៅតាមមូលដ្ឋានសេវាកម្មមួយចំនួនទទួលបានប្រាក់ចំណូលជារៀងរាល់ខែជាង ១០ លានដុង។

ម៉ោងរៀនកម្មវិធីអប់រំជាប្រចាំរបស់សិស្សនៅមជ្ឈមណ្ឌល។

ប្អូនថាច់ត្រា នៅភូមិទៀវចាស់ ជាយុវជនម្នាក់ក្នុងចំណោមយុវជនធ្លាប់មានរយៈពេល​ចូលរួមវគ្គបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអំពីបច្ចេកទេសជួសជុលម៉ាស៊ីន បច្ចុប្បន្ន ប្អូនទទួលបានជោគជ័យជាបឋមដោយទទួលបានប្រាក់ចំណូលលំនឹងបង្គួរ។ ប្អូនថាច់ត្រា បានឱ្យដឹងថា៖ ឆ្នាំ ២០១៨ ក្រោយពេលបញ្ចប់វគ្គ បណ្ដុះបណ្ដាលមជ្ឈមណ្ឌលបានផ្ដល់ជូនលិខិតបញ្ជាក់ដល់ប្អូន ជួយឱ្យប្អូនងាយស្រួលក្នុងទំនាក់ទំនងសុំការងារធ្វើនៅតាមមូលដ្ឋានសេវាកម្ម។ សព្វថ្ងៃប្អូនបានមូលដ្ឋានមួយកន្លែងទទួលចូលធ្វើការដោយកម្រិតប្រាក់ចំណូលប្រមាណ ១២ លានដុងក្នុងមួយខែ។ ប្អូនមានគម្រោងនៅពេលខាងមុខនឹងសន្សំថវិការបស់​គ្រួសារដើម្បីបើកហាងធ្វើសេវាកម្មជួសជុលដោយខ្លួនឯង ពីព្រោះពិនិត្យឃើញថា បច្ចុប្បន្ន តម្រូវការជួសជុលម៉ាស៊ីនគ្រប់ប្រភេទយ៉ាងច្រើន។ អាស្រ័យហេតុនោះ មិត្តយុវជនបើសិនចង់សម្រេចជោគជ័យក្នុងអាជីព មិនធ្វើឱ្យប៉ះពាល់ដល់អម្រែកធ្ងន់របស់គ្រួសារអំពីប្រាក់សាលានោះ គប្បីមករៀននៅមជ្ឈមណ្ឌលនេះជាការល្អប្រសើរ។

ក៏ក្នុងផែនការ ចក្ខុវិស័យដល់ឆ្នាំ ២០២៥ មជ្ឈមណ្ឌលបន្តការស្នើជាមួយគណៈកម្មាធិការប្រជាជនស្រុក បើកទូលាយបន្ថែមការបណ្ដុះបណ្ដាលរបរកាត់ដេរ បើសិនបញ្ចប់វគ្គបណ្ដុះបណ្ដាល រួចមជ្ឈមណ្ឌលចងសម្ព័ន្ធជាមួយបណ្ដាក្រុមហ៊ុនចាត់តាំងបំពេញបន្ថែមបណ្ដាឧបករណ៍ដេរនៅនឹងមជ្ឈមណ្ឌល រួមចំណែកដោះស្រាយការងារធ្វើសម្រាប់ពលករនៅជនបទ។ ក្រៅពីនោះ ក្នុងលើកទទួលយុវជនចេញចាកជួរឆ្នាំ ២០២២ ជាមួយយុវជន ១៣០ នាក់ មជ្ឈមណ្ឌលបានគណៈកម្មាធិការប្រជាជនស្រុកតម្រូវភារៈឧបត្ថម្ភបង្រៀនរបរជូនយុវជនតាមរបបដែលបានកំណត់។ ហេតុនោះ មជ្ឈមណ្ឌលកំពុងកសាងផែនការសហការជាមួយបណ្ដាមូលដ្ឋានប្រឹក្សាយោបល់ស្ដីពី​តម្រូវ​ការរៀនមុខរបររបស់បណ្ដាយុវជនក្នុងគ្រោងអាទិភាពបណ្ដាមុខរបរ  រួមចំណែកដោះស្រាយល្អតម្រូវការការងារធ្វើរបស់បណ្ដាយុវជន៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.