28/01/2022 13:25
ព្រះតេជគុណ ត្រឿងហឿង អនុប្រធានគណៈកម្មាធិការពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តមានថេរដីកាថា៖ ដោយសារស្ថានភាពអាសន្នរោគកូវីដ‑១៩ រាតត្បាតស្មុគស្មាញ ម្ល៉ោះហើយ ផែនការចាត់តាំងសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយភូមិថ្នាក់ខេត្តឆ្នាំនេះមិនចាត់តាំងប្រឡងរួម។ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្តបង្កលក្ខណៈឲ្យបណ្តាវត្តដែលមានបើកថ្នាក់ពុទ្ធិកសិក្សាឱ្យចាត់តាំងប្រឡងដោយឡែកនៅតាមវត្តនីមួយៗ។
ព្រះតេជគុណត្រឿងហឿង (ឈរ) មានថេរដីកាចង្អុលការអនុវត្តការងារបម្រុងសម័យប្រឡង។
ដើម្បីធានាសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋម‑ទុតិយភូមិប្រព្រឹត្តទៅមានគុណភាព សុវត្ថិភាព ធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគ តាំងពីខែធ្នូ ឆ្នាំ ២០២១ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត និងគណៈលេខាការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសហការអនុវត្តល្អកិច្ចចង្អុលការរបស់គណៈអចិន្ត្រៃយ៍សមាគមខេត្តផ្សព្វផ្សាយផែនការប្រឡងថ្នាក់ពុទ្ធិកសិក្សាថ្នាក់ខេត្តដល់បណ្តាវត្ត គ្រូបង្រៀន បេក្ខសិស្សជ្រាបដើម្បីមានការត្រៀមបម្រុងជាស្រេច។ ឆ្លងតាមរយៈនោះបានជំនួយឲ្យបណ្តាវត្ត គ្រូបង្រៀន បេក្ខសិស្ស យល់ច្បាស់ពីរបៀបចាត់តាំងប្រឡងដើម្បីមានស្មារតីទទួលខុសត្រូវក្នុងពេលចូលរួមសម័យប្រឡង។
ព្រះតេជគុណ គឹមវ៉ា អចិន្តេយ្យាចារ្យសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី៣ វត្តសំរោងឯកមានថេរដីកាថា៖ ចាប់តាំងពីទទួលបានផែនការចាត់តាំងប្រឡងរបស់គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត គ្រូនិងសិស្សសាលាវត្តសំរោងឯកបានរំលឹកមេរៀនក៏ដូចជាផ្សព្វផ្សាយអំពីលក្ខន្តិកៈសម្រាប់បន្ទប់ប្រឡងប្រគេន និងជូនបេក្ខសិស្សរួចស្រេច។ ទន្ទឹមនឹងនោះ ការងារគ្រប់យ៉ាងបម្រុងឲ្យសម័យប្រឡងទទួលសញ្ញាប័ត្រតែងបានព្រះចៅអធិការ គណៈអារាមាភិបាល ពុទ្ធបរិស័ទយកចិត្តទុកដាក់ រៀបចំបានល្អ ធានាសុវត្ថិភាពសម័យប្រឡង។
ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តភារកិច្ចនៅបន្ទប់ប្រឡងនីមួយៗ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត និងគណៈអចិន្ត្រៃយ៍នៃសមាគមខេត្ត បានចាត់ឲ្យសមាជិកនៃគណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត សហការជាមួយគ្រូបង្រៀន ៣៥ វត្ត ដើម្បីប្រគេន និងជូនប័ណ្ណ ភារកិច្ចរៀងៗអង្គ និងរូបនៅតាមមណ្ឌលប្រឡងដូចជា៖ប័ណ្ណភារកិច្ចពិនិត្យបន្ទប់ប្រឡង ប័ណ្ណអនុរក្សប័ណ្ណមេប្រយោគ ។ល។ ទន្ទឹមនឹងនោះ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្តសំណូមពរបណ្តាវត្តដែលចាត់តាំងមណ្ឌលប្រឡងគប្បីសហការជាមួយកងកម្លាំងសុខាភិបាលមូលដ្ឋាន រៀបចំស្ទង់កាយឧណ្ហធាតុដល់បេក្ខសិស្ស និងអ្នកដែលចូលរួមបំពេញភារកិច្ចនៅមណ្ឌលប្រឡង ព្រមទាំងផ្សព្វផ្សាយ ក្រើនរំលឹកឲ្យអនុវត្តល្អវិធានការ ៥K ។
ឆ្នាំសិក្សា ២០២១-២០២២ ទូទាំងខេត្តមានបន្ទប់ប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយភូមិថ្នាក់ខេត្ត ៣៥ បន្ទប់ ដោយមានបេក្ខសិស្ស ៩១៨ អង្គ និងរូប ចុះឈ្មោះចូលរួមប្រឡង។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ មាន ១៧ បន្ទប់ មានបេក្ខសិស្ស ៣៨៣ អង្គ និងរូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី១ មាន ០៨ បន្ទប់ មានបេក្ខសិស្ស ២២៨ អង្គ និងរូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ មាន ០៦ បន្ទប់ មានបេក្ខសិស្ស ១៧៣ អង្គនិងរូប និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មាន ០៤ បន្ទប់ មានបេក្ខសិស្ស ១៣៤អង្គ និងរូប៕
អត្ថបទ-រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។