• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំឡុងហ្វា” ប៉ិនប្រសប់កិច្ចការប្រជាចលនា “ ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩

31/12/2021 07:34

ចាប់តាំងពីពេលមានអាសន្នរោគមកទល់ពេលនេះ ទន្ទឹមនឹងអនុវត្តល្អបណ្តាការងារបង្ការ ទប់ស្កាត់អាសន្នរោគ ​ឃុំឡុងហ្វា ស្រុកចូវថាញ់នៅទាំងអនុវត្តមានប្រសិទ្ធភាពការងារកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ទៀតផង។ ឆ្លងតាមរយៈនោះ ឃុំបានកេណ្ឌប្រមូលទព្វសម្ភារ គ្រឿងឧបរភោគ បរិភោគ និងប្រាក់សម្រាប់ធ្វើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅមូលដ្ឋាន។

ឃុំឡុងហ្វាជាឃុំមួយក្នុងចំណោម ០២ ឃុំកោះសមុទ្ររបស់ស្រុកចូវថាញ់។ ពេលអាសន្នរោគកូវីដ‑១៩ កើតមានឡើង ក៏ដូចជាបណ្តាមូលដ្ឋានដទៃដែរ ឃុំឡុងហ្វាតែងអនុវត្តម៉ឺងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ព្រមទាំងបំផុសចលនាកម្មាភិបាល បុគ្គលិក ប្រជាជន និងអាជីវកម្មក្នុងឃុំគបវាល់ប្រភពកម្លាំងសម្រាប់ធ្វើការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ តាមរយៈនោះ គណៈចង្អុលការ​បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឃុំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ចាត់ឲ្យបណ្តាអង្គការមហាជន គណៈកម្មការប្រជាជន គណៈការងាររណសិរ្សបណ្តាភូមិផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមគបវាល់មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

សមាជិកាដណ្តាំស្លជូនតំបន់ចត្តាឡីស័ក។ រូបថត៖ ង៉ុកស្វង

ផ្តើមពីការងារផ្សព្វផ្សាយ ចលនារបស់មូលដ្ឋានអំពីគ្រោះថ្នាក់នៃអាសន្នរោគ បណ្តាវិធានការបង្ការ ទប់ស្កាត់ និងស្ថានភាពអាសន្នរោគនៅមូលដ្ឋាន ប្រជាជនមិនត្រឹមតែអនុវត្តល្អបណ្តាវិធានការបង្ការ បរិច្ចាគទប់ស្កាត់អាសន្នរោគប៉ុណ្ណោះទេនៅទាំងសកម្មចូលរួមទាំងកម្លាំងកាយ បរិច្ចាគទ្រព្យសម្បត្តិដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។ ឆ្លងតាមរយៈបំផុសចលនាកម្មាភិបាល បុគ្គលិក ប្រជាជន និងអាជីវកម្មក្នុងឃុំ និងសប្បុរសជន បានគបវាល់គ្រឿងឧបភោគ បរិភោគ ប្រាក់ជាដើម សរុបតម្លៃជាង ៥០០ លានដុង។

អ្នកស្រីត្រិនធីឡង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ្វាបានឲ្យដឹង៖ ចាប់តាំងពីឃុំបំផុសចលនាភ្លាម ក៏ទទួលបានការគបវាល់អស់ពីចិត្តរបស់បណ្តាអង្គការចាត់តាំង បុគ្គល និងប្រជាជនក្នុងឃុំ។ ការគបវាល់ប្រព្រឹត្តឡើងសម្បូរបែបដូច៖ គបអង្ករ សាច់ ត្រី ប្រាក់ជាដើម។ អ្នកណាមានអីគបនោះ  ក្នុងនោះមានប្រជាជនចូលរួមគបសាច់ បន្លែ នំ ប្រដាប់ប្រដាសម្រាប់កុមារលេង។ល។ យើងខ្ញុំត្រេកអរ និងរំភើបក្នុងចិត្តក្រៃលែងចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រជាជន។

មិនត្រឹមតែប៉ុណ្ណោះ  ដល់ថ្ងៃប្រជាជនធ្វើចត្តាឡីស័កសុខាភិបាលបានសម្រេច វិលត្រឡប់ទៅកាន់មូលដ្ឋានវិញ ប្រជាជននៅទាំងជួយជួសជុលម៉ូតូ ២៥ គ្រឿង ចាក់សាំងឲ្យម៉ូតូរាប់សិបគ្រឿងជូនប្រាក់ម្នាក់ៗ ២០០ ពាន់ដុង (៧៣ នាក់) និងមីរាប់សិបធុងផងដែរ។ មកទល់ពេលនេះ នៅប្រភពថវិកានៅឡើយ គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឃុំបន្តចំណាយថវិកានោះសម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសាររងឥទ្ធិពលពីអាសន្នរោគកូវីដ‑១៩។

សម្រេចបានលទ្ធផលក្នុងកិច្ចចលនាបណ្តាប្រភពកម្លាំងដើម្បីចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ គឺអាស្រ័យមូលដ្ឋានអនុវត្តមានប្រសិទ្ធភាពទម្រង់ “ប៉ិនប្រសប់កិច្ចការប្រជាចលនា” ។ ទន្ទឹមនឹងនោះ ក៏អាស្រ័យការប្រើប្រាស់ប្រភពមូលនិធិរបស់មូលដ្ឋានបានប្រកាសជាសាធារណៈ ច្បាស់លាស់ មានប្រសិទ្ធភាព ត្រូវមុខសញ្ញា ម្ល៉ោះហើយ ធ្វើឲ្យប្រជាជនទុកចិត្តជានិច្ច។ លទ្ធផលសម្រេចបានដូច្នោះ ក៏អាស្រ័យមូលដ្ឋានអនុវត្តល្អការងារផ្សព្វផ្សាយ បានស៊ីជម្រៅទៅក្នុងមូលដ្ឋាន ធ្វើឲ្យសមាជិក បណ្តាអង្គការមហាជន និងប្រជាជនទុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច​ រួចសាមគ្គីចូលរួមគបវាល់ទាំងកម្លាំងកាយ ទ្រព្យសម្បត្តិរួមជាមួយមូលដ្ឋានកម្ចាត់ជំងឺអាសន្នរោគ៕       

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.