31/12/2021 07:41
បងស្រីសឺនធីគ្វិញ អ្នកជំនាញខាងលក់ផលបន្លែនៅផ្សារអាងក្វាងហ៊ឺវ ស្រុកថ្កូវបានឱ្យដឹង៖ កាលពីមុន ម្ទេសតម្លៃមិនលើសពី ៣០.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែក្នុងបណ្ដាថ្ងៃមកអាយនេះ តម្លៃកើនឡើងក្នុងមួយគីឡូក្រាមពី ១០០.០០០‑១១០.០០០ ដុង ជួនកាលរកទិញគ្មានផង។ ប៉េងប៉ោះដែលយើងខ្ញុំច្រើនលក់នៅផ្សារ បច្ចុប្បន្ន ក៏មានការខ្វះខាតប្រភពផ្គត់ផ្គង់ ម៉្លោះហើយកាលពីមុនមានតម្លៃក្នុងមួយគីឡូក្រាមត្រឹមតែប្រមាណ ១០.០០០ ដុង បច្ចុប្បន្នកើនឡើង ២៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ជីស្ពៃក្នុងមួយគីឡូក្រាមតម្លៃពី ១៦.០០០‑១៧.០០០ ដុង កើនឡើងជាង ៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ ពិនិត្យរួម បណ្ដាមុខទំនិញកសិផល សព្វថ្ងៃសុទ្ធតែកើនឡើងកសិផលមួយចំនួនមានតម្លៃកើនយ៉ាងខ្ពស់ ផងដែរ។
បណ្ដាផលបន្លែកំពុងកើនតម្លៃខ្ពស់។
កន្លងហើយ មេឃមានភ្លៀងបង្អុរចុះច្រើននៅកន្លែងមួយចំនួន បណ្ដាលឱ្យផ្ទៃផលដំណាំរបស់ប្រជាកសិករត្រូវរងផលប៉ះពាល់អំពីទិន្នផល មានកន្លែងខ្លះមិនអាចប្រមូលផលបាន (ងាប់ដើម) បណ្ដាលឱ្យមុខទំនិញកសិផលមួយ ចំនួនមកទល់ចុងខែធ្នូឆ្នាំ ២០២១ ត្រូវប្រឈម ជាមួយការខ្វះខាត ។ តាមប្រសាសន៍របស់ លោកគឹមសៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងក្វាងហ៊ឺវ៖ មូលដ្ឋានបង្កើតបានក្រុមសហការដាំបន្លែនៅភូមិកំពង់ប្រើសដើម្បីផ្គត់ផ្គង់បណ្ដាប្រភេទបន្លែឱ្យទីផ្សារទៅតាមរដូវ កាលនីមួយៗ។ អាស្រ័យដោយជះឥទ្ធិពលអំពីអាកាសធាតុ បរិមាណបន្លែរបស់កសិករនៅទីនេះត្រូវខ្វះខាត់ មិនគ្រប់ផ្គត់ផ្គងអ្នកប្រើប្រាស់នៅមូលដ្ឋាន។ បច្ចុប្បន្ន កសិករកំពុងបន្តការដាំបន្លែដើម្បីបម្រើទីផ្សារ។ សង្ឃឹមថា ជាមួយការម្ចាស់ការរបស់បណ្ដាសមាជិកក្រុមសហការដាំបន្លែ ជឿជាក់ថាបរិមាណទំនិញកសិផលទទួលបានអំណោយផល។
បងស្រីក្វាច់ធីអ៊ុក (ជនជាតិខ្មែរ) ប្រធានក្រុមសហការដាំបន្លែនៅភូមិកំពង់ប្រើស បានចែករំលែកថា៖ ដឹងច្បាស់ថាមានរដូវកាលខ្លះផលបន្លែមានភាពខ្សត់ខ្សោយ ប៉ុន្តែអាស្រ័យជួបការលំបាកក្នុងការគ្រប់គ្រងផ្ទៃដីការប៉ាន់ស្មាន ពីភាពជះឥទ្ធិពលនៃអាកាសធាតុ ម៉្លោះហើយផលបន្លែរបស់សមាជិកក្រុមយើងខ្ញុំផលិតក៏មានការអន់ខ្សោយទៅតាមរដូវនីមួយៗ។ បច្ចុប្បន្ន នៅលើផ្ទៃដីជិត ០,១៥ ហិកតារបស់គ្រួសារ ដាំបណ្ដាប្រភេទបន្លែដូចជា៖ សាលាដ ស្ពៃក្បង់ ស្ពៃក្ដោប និងប្រភេទបន្លែមួយចំនួនផ្សេងទៀត។ ប្រភេទបន្លែទាំងនោះ កំពុងប្រមូលផល ទទួល ដាក់ពាក្យលក់បន្លែឱ្យឈ្មួញកណ្ដាលក្នុងមួយថ្ងៃបានប្រមាណ ២០ គីឡូក្រាមប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន បន្លែពិបាកថែទាំនិងមិនធានាគ្រប់តាមការកក់ទំនិញរបស់ឈ្មួញកណ្ដាល។
កន្លងហើយ ដើម្បីធានាឱ្យការដាំបន្លែបានទាំងប្រាំងវស្សា នៅលើផ្ទៃដីរបស់គ្រួសារ បងស្រី ក្វាច់ធីអ៊ុក បម្រុងប្រមាណ ៥០០ ម៉ែត្រក្រឡាក សាងផ្ទះសំណាញដើម្បីកាត់បន្ថយការឥទ្ធិពលនៃអាកាសធាតុ និងប្រភេទសត្វល្អិតបំផ្លាញផលដំណាំ។ គ្រួសារបងស្រីប្រមូលផ្ដុំឱ្យការដាំប្រភេទបន្លែ ស្ពៃក្ដោបសមស្របជាមួយបរិមាណ ទឹកតិច ងាយស្រួលសម្រាប់ការថែទាំរបស់គ្រួសារ។ ចំនួនផ្ទៃដីក្រៅពីនោះ បងដាំបណ្ដាប្រភេទផលបន្លែដទៃៗដោយរបៀបឡើងរង ជៀសវាងការជន់លិចក្នុងរដូវវស្សាដើម្បីបង្កើន ប្រភពចំណូលសម្រាប់គ្រួសារ។
ភាគច្រើនកសិករពេលឈានចូលរដូវវស្សា ច្រើនប្រមូលផ្ដុំឱ្យការផលិតស្រូវ អាស្រ័យមានការក្រែងរអែងអំពីឥទ្ធិពលដោយមេឃមានភ្លៀងបង្អុរចុះច្រើន។ ចំពោះបណ្ដាអ្នកដែលចេះអនុវត្តបណ្ដាវិធានការថ្មីក្នុងការផលិត បន្ថយបានការខូចខាតក្នុងការដាំផលបន្លែនៅក្នុងរដូវវស្សាចាត់ទុកថាជាជោគជ័យក្នុងមុខរបររបស់ខ្លួន។ ជាពិសេសក្នុងរដូវកាលដែលបណ្ដាប្រភេទបន្លែមានតម្លៃខ្ពស់ដូចសព្វថ្ងៃគឺជាឱកាសដែលគ្រួសារទាំងនោះបានកែលម្អជីវភាពប្រសើរជាង៕
អត្ថបទ‑រូបថត៖ សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។