
រាត្រីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ នៅវត្តមុនីសិនេហាសុវណ្ណាស្រះកែវ (កោះសោម) ឃុំធ្វឹងហ្វា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចាត់តាំងពិធីប្រកាសលទ្ធផល និងប្រគេន-ជូនលិខិតបញ្ជាក់ដល់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ លើភូមិសាស្រ្តស្រុក។ ចូលរួមប្រឡងឆ្នាំនេះ មានបេក្ខសិស្សចំនួន ២០៥ អង្គ-រូបដោយមានវិញ្ញាសាប្រឡង ១៣ វិញ្ញាសា។
03/01/2023 10:06
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិស្រុកក្រុង (ឆ្នាំទី ១ ទី ២ និងទី ៣) ឆ្នាំសិក្ស ២០២១-២០២២ បានចាត់តាំងឡើងក្នុងទូទាំងខេត្ត ក្នុងរយៈកាល ០២ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣។ យើងខ្ញុំបានកំណត់ត្រាការប្រឡងរបស់បេក្ខសិស្សនៅមណ្ឌលប្រឡងមួយចំនួននៅបណ្តា ស្រុកក្រុងក្នុងខេត្ត។
13/12/2022 08:41
ឆ្លងអស់រយៈកាល ០៣ ថ្ងៃធ្វើការ ប្រកបដោយស្មារតីមមាញឹក ត្រឹមត្រូវ ប្រជាធិបតេយ្យ បញ្ញាកាលពីថ្ងៃទី ០៩ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាលទី ២០២១-២០២៦ បានបិទសម័យប្រជុំលើកទី ៧ (សម័យប្រជុំ ចុងឆ្នាំ ២០២២)។
25/11/2022 15:05
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យសមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយក រដ្ឋមន្រ្តី វ៉វុាំងគៀត នៅបូជនីយដ្ឋានរបស់លោក ស្ថិតនៅស្រុកវុងលីម ខេត្តវិញឡុង។
15/11/2022 08:45
គណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងពិធីជូនសញ្ញាសម្គាល់អាយុបក្សលើក ០៧ វិច្ឆិកា ឆ្នាំ ២០២២ ដល់បក្ខជន ២៣៧ រូប។ ក្នុងនោះមានបក្ខជន ១០៥ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ បក្ខជន ៦០ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ បក្ខជន ២៤ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ២៨ រូបបានទទួល សញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខជន ០៩ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ០៧ រូបបានទទួលសញ្ញាសម្គាល់ អាយុបក្ស ៦០ ឆ្នាំ បក្ខជន ០៣ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៦៥ ឆ្នាំ និង បក្ខជន ០១ រូប បានទទួលសញ្ញាសម្គាលអាយុបក្ស ៧៥ ឆ្នាំ៕
29/09/2022 14:04
អនុវត្តសារលិខិតលេខ ៣១៦៨/BVHTTDL-HTQT ចុះថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្ដីពីការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ។ បានការឯកភាពរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តចែងក្នុងសារលិខិតលេខ ៣៦៥០/UBND-THNV ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ស្ដីពីកិច្ចសហការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា។ ដើម្បីជួយដល់មិត្តអ្នកអានទទួលបានព័ត៌មានបន្ថែមពីគោលបំណង អត្ថន័យ ក៏ដូចជាបណ្ដាសកម្មភាពនៃព្រឹត្តិការណ៍ លោកយឿងហ្វាងស៊ុម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញឆ្លៀតពេលឱ្យកាសែតត្រាវិញផ្ដោះប្ដូរយោបល់ជុំវិញបញ្ហានេះ។ សូមឧទ្ទេសនាមជូនមិត្តអ្នកអានដូចតទៅ៖
09/09/2022 07:56
ក្នុងរយៈពេលពីរថ្ងៃទី ០៦-០៧ខែកញ្ញា លោកគាងក្វឹងអនុប្រធានក្រុមប្រតិភូត្រួតពិនិត្យលេខ ២ នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាសមាជិកក្រុមប្រតិភូត្រួតពិនិត្យ និងតំណាងបណ្តាមន្ទីរ ផ្នែកខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការអនុវត្តន៍បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២២ នៅនឹងស្រុកកូវង៉ាង និងស្រុកថ្កូវ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានលោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង និងលោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ បណ្តាផ្នែក និងថ្នាក់ដឹកនាំបណ្តាឃុំ ទីប្រជុំជនរបស់ទាំងពីរស្រុកកូវង៉ាង និងស្រុកថ្កូវ។