06/01/2023 10:04
លោកជំទាវម៉ែនសំអន ជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តត្រាវិញ។ រូបថត៖ រតនា
អញ្ជើញរួមដំណើរជាមួយនឹងក្រុមប្រតិភូ ការងារមានឯកឧត្តមសុខដារ៉េត អគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ។
ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារព្រះរាជាណាចក្រកម្ពុជាមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញ សមមិត្តថាច់យឺ អតីតអនុលេខាបក្សខេត្ត អតីតអនុរដ្ឋមន្ត្រី ក្រសួងកិច្ចការបរទេស អតីតឯកអគ្គរដ្ឋទូតពេញសមត្ថភាពវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា។
សមមិត្តគឹមង៉ុកថាយបានជូនព័ត៌មានដល់់ក្រុមប្រតិភូការងារអំពីលក្ខណៈពិសេសរបស់ខេត្តត្រាវិញ ក៏ដូចជាបណ្តាសក្តានុពល សមិទ្ធផលលេចធ្លោរបស់ខេត្តត្រាវិញ ពិសេសគឺ ជីវភាពរបស់ជនរួមជាតិខ្មែរត្រាវិញ។ ទន្ទឹមនឹងនោះ ជូនព័ត៌មានមួយចំនួនក្នុងការធ្វើសកម្មភាពក្នុងឆ្នាំ ២០២២។ នាឱកាសអំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតចំណងទំនាក់ទំនង កិច្ចការបរទេសរវាងប្រទេសវៀតណាម-កម្ពុជា។ ថ្នាក់ដឹកនាំខេត្តត្រាវិញមានសោមនស្សដែលបានទទួលបដិសណ្ឋារកិច្ចចំពោះ លោកជំទាវម៉ែនសំអន បានអញ្ជើញមកសួរសុខទុក្ខខេត្តត្រាវិញ រួមចំណែកអភិវឌ្ឍន៍ភាពទំនាក់ទំនងមិត្តភាព សហប្រ តិបត្តិការរវាងខេត្តត្រាវិញជាមួយនឹងបណ្តាក្រសួង ផ្នែក និងមូលដ្ឋានប្រទេសព្រះរាជាណាចក្រកម្ពុជា។ បង្កើនការយោគយល់ និងភាពទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជា ជនទាំងពីរប្រទេសវៀតណាម-ព្រះរាជាណាចក្រ កម្ពុជា។
ថ្លែងយោបល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោកជំទាវម៉ែនសំអនសម្តែងនូវស្រើបស្រួលចិត្តចំពោះការទទួល បដិសណ្ឋារកិច្ចដ៏កក់ក្តៅស្មោះសររបស់ថ្នាក់ដឹក នាំខេត្តត្រាវិញសម្រាប់ក្រុមប្រតិភូការងារ។ លោក ជំទាវម៉ែនសំអនសង្ឃឹមថាក្នុងពេលខាងមុខនេះ ត្រាវិញបន្តបង្កើនបណ្តាសកម្មភាពទំនាក់ទំនងដោះដូរ លើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការជាមួយនឹងបណ្តាខេត្តរបស់កម្ពុជា ពិសេសគឺខេត្ត បាត់ដំបងជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយនឹង ខេត្តត្រាវិញ។
លោក ជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាទស្សនាសារមន្ទីីរខេត្តត្រាវិញ។
លោកជំទាវម៉ែនសំអនបានជូនព័ត៌មានមួយចំនួនស្តីពីសមិទ្ធផលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមក្នុងឆ្នាំ ២០២២។ ក្នុងនោះ មានសកម្មភាពជាច្រើនបញ្ជាក់បានការអភិវឌ្ឍន៍ ចីរភាពរវាងប្រទេសព្រះរាជាណាចក្រកម្ពុជា-វៀតណាមជានិច្ចកាលបានបញ្ជាក់ និងពង្រឹងគោលជំហរឥតងាករេចំពោះគោលលំនាំ “ជិតខាងស្រុះស្រួលល្អល្អះ មិត្តភាពប្រវេណីសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង” រវាងប្រទេស ព្រះរាជា ណាចក្រកម្ពុជា-វៀតណាម។
សមមិត្តលេខាបក្សខេត្តង៉ូជីកឿងបានបញ្ជាក់ថា៖ ជានិច្ចកាលត្រាវិញតែងយកចិត្តទុកដាក់ដល់ការងារកិច្ចការបរិទេស ជានិច្ចកាលសួរសុខទុក្ខ ដោះដូរបទពិសោធន៍ជាមួយនឹងខេត្ត ចងសម្ព័ន្ធមេត្រីភាពបាត់ដំបងក៏ដូចជាប្រទេសព្រះរាជាណា ចក្រកម្ពុជា ដើម្បីបង្កើនការយោគយល់គ្នារួមចំណែកកសាងប្រទេសទាំងពីរដោយយោងលើ មូលដ្ឋានសន្តិភាព អភិវឌ្ឍន៍ ថ្កុំថ្កើង រុងរឿង។ ពិសេសគឺឆ្នាំ ២០២២ ខេត្តត្រាវិញ និងកម្ពុជាមានសកម្មភាពជាច្រើន ផ្តោះប្តូរនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតចំណងទំនាក់ទំនងកិច្ចការបរទេស និងអំណរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។ សមមិត្តលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ខ្ញុំមានក្តីសង្ឃឹមក្នុងពេលខាមុខប្រទេសជាមិត្ត នឹងបន្តអញ្ជើញមកទស្សនាសួរសុខទុក្ខ រួមចំណែកបង្កលក្ខណៈផ្សារភ្ជាប់ភាពសាមគ្គីមេត្រីភាពរវាងប្រទេសវៀតណាម-កម្ពុជាដោយ យោងលើស្មារតី “មិត្តល្អ ជិតខាងមេត្រីភាព” ។
* មុនពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុមប្រតិភូការងារបានអញ្ជើញទៅទស្សនាតំបន់វប្បធម៌-រមណីយដ្ឋានគូស្រះស្រី សារមន្ទីរវប្បធម៌ជនជាតិខ្មែរត្រាវិញ៕ ប្រែសម្រួល៖ រតនា