• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ

04/03/2025 13:52

សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង​ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលកាសែតជាខេមរភាសាខេត្តត្រាវិញ។ 

      កាលពីថ្ងៃទី ០១ ខែកុម្ភៈ លោកគ្រូឡឹមញឹម ចាងហ្វាងសាលាមធ្យមសិក្សា​បំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងដឹកនាំគណៈប្រតិ ភូកម្មាភិបាល គ្រូបង្រៀន សិក្ខាកាមរបស់សាលាមកទស្សនា ទំនាក់ទំនង ផ្ដោះប្ដូរបទពិសោធន៍ បកប្រែភាសានៅកាសែតត្រាវិញ។
      ស្វាគមន៍គណៈប្រតិភូមានសមមិត្តស៊ើងហ៊ុង អគ្គនិពន្ធនាយករង កម្មាភិបាល អ្នកកែសម្រួល  អ្នកប្រែសម្រួល អ្នកបច្ចេក​ទេសកាសែតត្រាវិញ។
       លោកគ្រូ ថាច់ឫទ្ធិ ចាងហ្វារងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមានប្រសាសន៍ឲ្យដឹងថា៖ គម្រោង​បណ្ដុះបណ្ដាលភាសាខ្មែរសម្រាប់កម្មាភិបាល បុគ្គលិក និយោជិតខេត្តសុកត្រាំងបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិ​ការបក្សខេត្តសុកត្រាំងផ្ដល់សច្ចាប័នអនុវត្តសំដៅលើកកម្ពស់កម្រិតវិជ្ជាផ្នែកភាសាខ្មែរក៏ដូចជាបំប៉នបន្ថែមចំណេះដឹងចាំបាច់ ស្ដីពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជនជាតិខ្មែរជូនកងជួរកម្មាភិបាល បុគ្គលិក និយោ ជិត។ ផ្ដើមពីនោះ រួមចំណែកក្នុងការលើកកម្ពស់ ប្រសិទ្ធភាពការងារបំផុសចលនា ផ្សព្វផ្សាយ ឲ្យជនរួមជាតិខ្មែរជឿជាក់ទៅលើការដឹកនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនិងបណ្ដាសេចក្ដីកំណត់នៅមូលដ្ឋាន។
       គម្រោងបណ្ដុះបណ្ដាលនេះបានអនុវត្តក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ ដោយ ចែកចេញជាកម្រិតវិជ្ជា៖ ភាសាខ្មែរមូលដ្ឋាន ភាសាខ្មែរបង្កើនកម្រិត ភាសាខ្មែរបកប្រែ និងផ្សាយកម្មវិធី “រួមគ្នារៀនភាសាខ្មែរ” តាមរលកធាតុ អាកាសស្ថានីយវិទ្យុ ទូរទស្សន៍ខេត្តសុកត្រាំង។

សមមិត្តស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញចែករំលែកឲ្យដឹងអំពីដំណាក់កាលកកើត និងរីកចម្រើនកាសែតជាខេមរភាសាខេត្តត្រាវិញ។
       ចាប់តាំងពីពេលអនុវត្តគម្រោងការមកទល់ពេលនេះ សាលាបានសហការជាមួយគណៈ ចង្អុលការគម្រោងការចាត់តាំងបើកបាន ០៦  វគ្គ (៣០ បន្ទប់) ដោយមានសិក្ខាកាមចំនួន ១.៥៥៧ រូប។ ក្នុងនោះ ថ្នាក់បកប្រែភាសា  ០៤.២០២៤ របស់គម្រោង​ការមកទល់ ពេលនេះរៀនបាន ២៧០/៣០០ ម៉ោង។ តាមបំណង របស់សិក្ខាកាមសាលាចាត់តាំងដំណើរកម្ម សិក្សានៅកាសែតត្រាវិញដើម្បីរៀនសូត្រ ផ្ដោះប្ដូរបទពិសោធន៍ក្នុងការបកប្រែភាសា។
    សមមិត្តស៊ើងហ៊ុង អគ្គនិពន្ធនាយករងកាសែតត្រាវិញចែករំលែកឲ្យដឹងអំពីដំណាក់កាលកកើត និងរីកចម្រើននៃកាសែតត្រាវិញខេមរភាសា ប្រសិទ្ធភាពការងារផ្សព្វផ្សាយគោលការណ៍  គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋលើទំព័រកាសែតត្រាវិញខេមរភាសាដល់កម្មាភិបាល បុគ្គលិក និយោជិត ព្រះសង្ឃ សិស្ស និស្សិតជនជាតិខ្មែរក្នុងខេត្ត។ ទន្ទឹមនឹងនោះ ផ្ដោះប្ដូរ យោបល់អំពីរបៀបបកប្រែភាសាខ្មែរ ចំណុចមួយចំនួនគប្បីចាប់អារម្មណ៍ ក្នុងសកម្មភាពបក ប្រែ ឯកសារទាក់ទងដល់ការងារបកប្រែពីភាសាវៀតមកជាភាសាខ្មែរ ។ល។

លោកគ្រូ ថាច់ឫទ្ធិ ចាងហ្វារងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមានប្រសាសន៍ថា៖ គម្រោងបណ្ដុះបណ្ដាលភាសាខ្មែរសម្រាប់ព្រះសង្ឃ កម្មាភិបាល បុគ្គលិក និយោជិតខេត្តសុកត្រាំង។
      តាមប្រសាសន៍របស់លោកគ្រូឡឹមញឹម ក្រៅពីសិក្សាអក្សរសាស្រ្ត ភាសាខ្មែរ សិក្ខាកាម ចូលរួមបណ្ដាថ្នាក់បណ្ដុះបណ្ដាលនៅទាំងរៀនច្រៀងរាំ ទំនៀមទម្លាប់របស់ជនជាតិខ្មែរទៀតផង។  បន្ទាប់ពីបានសំណេះសំណាលជាមួយកម្មាភិបាល អ្នកសារព័ត៌​មានអ្នកកែសម្រួលកាសែតត្រាវិញខេមរភាសាឲ្យឃើញថានេះជាអង្គភាពសមស្របជួយឲ្យសិក្ខាកាមថ្នាក់បកប្រែភាសា​០៤.២០២៤ រៀនសូត្របានបទពិសោធន៍ក្នុងការបកប្រែភាសា បង្កភាពងាយស្រួលឲ្យសិក្ខាកាមថ្នាក់បកប្រែភាសាបានប្រសព្វនិងអាច អនុវត្តចំណេះដឹងដែលបានរៀនក្នុងការងារជាក់ស្ដែង៕  ដំណឹង- រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.