• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

18/03/2025 09:32

                                           ព្រះវិហារវត្តកំពង់និគ្រោធ(កំពង់ជ្រៃ)។ រូបថត៖ រតនា

      ដើម្បីទុកឱ្យមាមីងជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥  ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។  កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ១២៧៣/UBND-KGVX ផ្ញើជូនដល់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត  ទីក្រុងអនុវត្តល្អខ្លឹមសារមួយចំនួន។ 
      យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរមន្ទីរជនជាតិ និងសាសនាធ្វើជាអធិបតីសហការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ មន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកមានការពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងល្អពិធីជួបជុំ សួរសុខទុក្ខជូនអំ ណោយដល់បណ្តាគ្រួសារគោលនយោបាយ បណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត ធានាសុវត្ថិភាព និងប្រិតសំចៃ។ 
      ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តយោង លើសមត្ថកិច្ចភារកិច្ចដែលបានប្រគល់ជូនចាត់ តាំងបណ្តាសកម្មភាពវប្បធម៌ កីឡាហាត់ប្រាណ ថែទាំសុខភាពជូនមាមីងជនរួមជាតិ និងរក្សា លំនឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរជាក់ស្តែងដូចជា៖  
     -មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ធ្វើជាអធិបតីសហការជាមួយបណ្តាមន្ទីរ ផ្នែកខេត្ត ដែលមានការពាក់ព័ន្ធកសាង និងអនុវត្តផែនការចាត់តាំងបណ្តាសកម្មភាពវប្បធម៌សិល្បៈ កម្សាន្តសប្បាយ តម្លាភាព បរិបូណ៌ខ្លឹមសារសមស្របជាមួយនឹងអត្តសញ្ញាណវប្បធម៌ជនជាតិ។ កំណត់គោលដៅបណ្តាស្ថាប័នសារព័ត៌មានមហាជនបន្តផ្សព្វផ្សាយ សាយភាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ  ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ជាពិសេសគឺ ការអនុវត្តន៍កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច- សង្គមនៅតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ 
   -កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញកសាងកម្មវិធីពិសេសបម្រើជនរួមជាតិខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ 
  -មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តដែលមានការពាក់ព័ន្ធណែនាំប្រជាជនរក្សាសុខភាព បង្ការប្រ ឆាំងរោគជំងឺធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។
  -នគរបាលខេត្ត បញ្ជាការដ្ឋានយោធាខេត្ត  បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចមានផែនការសហប្រតិបត្តិការ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការងារបង្ការ ប្រឆាំងបណ្តាគ្រោះអបាយមុខសង្គម ធានាសុ វត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ 
  -ក្រុមហ៊ុនអគ្គិសនីត្រាវិញធានាផ្គត់ផ្គង់អគ្គិសនីបម្រើតម្រូវការផលិត និងប្រជុំជីវភាពរបស់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ។ 
  -ចំពោះគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាអង្គការចាត់តាំងមហាជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកស្មារតី ស្រឡាញ់ស្នេហ៍សិទ្ធ នឹងគ្នា អ្នកមានរក្សាខ្សត់ជួយឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ អនាថាជួបលំបាកក្នុង ជីវភាពដើម្បីទុកឱ្យមនុស្សគ្រប់រូប គ្រប់គ្រួសារ មានឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ  ២០២៥ ប្រពៃណីជាតិសប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។ 
ក្រៅពីនោះទៀត បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនមានផែនការរៀបចំដើម្បីទុក ឱ្យកម្មាភិបាលយុទ្ធជន បុគ្គលិក និយោជិត អ្នកពលកម្ម និងសិស្សានុសិស្ស និស្សិតជនជាតិខ្មែរបានឈប់សម្រាកទទួលអំណរបុណ្យ ចូលឆ្នាំថ្មីក្នុងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥៕   រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.