• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)

11/03/2025 09:31

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជូនអំ ណោយ និងផ្កាប្រសិទ្ធពរអនុស្សាវរីយ៍នារីងន្តរជាតិ។

            កាលពីថ្ងៃទី ០៦ ខែមីនា ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ  (០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥) ។
          សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តជាសមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ង្វៀងវុាំងត្រៀក គឹមរឿង ត្រឹងក្វឹកត្វឹង ង្វៀងវុាំងហ៊ីវ  និតំណាង​នារីជាថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក និយោជិតជិត ១០០ រូបរបស់ ០៧ អង្គភាព ក្នុងផែនប្រឡងប្រណាំងរួមមាន៖

សមមិត្តង្វៀងវុាំងហ៊ីវ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តជូនអំណោយនិងផ្កាដល់នារី។ រូបថត៖ បាធី

ការិយាល័យបក្សខេត្ត គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត គណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈ ចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការ បក្សខេត្ត កាសែតត្រាវិញ និងបក្ខភាគបណ្តាស្ថាប័នបក្សខេត្ត។ 

                             ជូនរង្វាន់ដល់បណ្តាអង្គភាពចូលរួមប្រឡងប៉ិនប្រសប់ការងារមេផ្ទះ។ រូបថត៖ បាធី
          មុនពេលចូលរួមពិធីជួបជុំនេះ គណៈចាត់តាំង បានចាត់តាំងពិធីប្រឡងប៉ិនប្រសប់ការងារមេផ្ទះដោយមាន ០៧ ក្រុមរបស់ ០៧ អង្គភាព ក្នុងផែនប្រឡងប្រណាំងចូលរួមប្រឡង ក្រុមនីមួយៗមានសមាជិក ០៣ រូបដណ្តាំស្លស៊ុប ជូរហឹរ និងតុបតែងចានតៀបផ្លែឈើក្នុងរយៈ ពេលប្រឡង ៩០ នាទី។ លទ្ធផល អង្គភាព គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មា ធិការបក្សខេត្តទទួលបានជ័យលាភីលេខ ០១  អង្គភាពការិយាល័យគណៈកម្មាធិការបក្សខេត្ត ទទួលបានជ័យលាភីលេខ ០២ អង្គភាពគណៈ ឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តទទួលបានជ័យលាភីលេខ ០៣ ទន្ទឹមនឹងនោះគណៈចាត់តាំងនៅទាំងជូនរង្វាន់ លើកទឹកចិត្តដល់ ០៤ អង្គភាពដែលបានចូលរួមប្រឡង។ 

                     អង្គភាពគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តទទួលបានជ័យលាភីលេខ ០១ ។
        ថ្លែងយោបល់ក្នុងពិធីជួបជុំ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តប្រសិទ្ធពរបងប្អូននារីគ្រប់រូបប្រកបដោយវិបុលសុខ សុភមង្គល ជោគជ័យ ពោរពេញទៅដោយថាមពល។
សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានបញ្ជាក់ថា  បងប្អូននារីមានតួនាទីយ៉ាងសំខាន់ក្នុងការងារកសាងសង្គមគ្រួសារសុខដុមរមនា គ្រួសារ ល្អញ៉ាំងឱ្យសង្គមល្អប្រសើរ សង្គមល្អទើបកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរុងរឿង សុភមង្គល។ កន្លងហើយ កម្មាភិបាល បុគ្គលិក និយោជិត  និងអ្នកពលកម្មរបស់បណ្តាអង្គភាពជាសមា ជិកផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជានិច្ចកាលជ្រោងខ្ពស់ស្មារតីរៀនសូត្រ លត់ ដំតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជី មិញដោយខ្លួនឯងម្ចាស់ការចូលរួមអនុវត្តល្អ បណ្តាកិច្ចចលនាប្រឡងប្រណាំង អនុវត្តមានគុណភាព

                               អង្គភាពការិយាល័យគណៈកម្មាធិការបក្សខេត្តទទួលបានជ័យលាភីលេខ ០២។

ប្រសិទ្ធភាពបណ្តាទម្រង់របស់គណៈកម្មាធិការបក្សខេត្ត ស្ថាប័ន អង្គការមហាជន ដែលបានដាក់ចេញ យកចិត្តទុកដាក់ចង្អុល ការ ចាត់តាំងផ្សព្វផ្សាយអនុវត្តល្អការងារប្រឡង ប្រណាំងស្ងើចសរសើរ បំផុសចលនាប្រឡងប្រណាំងធានាភាពជាក់ស្តែង សមស្របជាមួយនឹងលទ្ធភាព ភារកិច្ចរបស់អង្គភាព ស្ថាប័នរួម ចំណែកយ៉ាងសកម្មទៅក្នុងភាពជោគជ័យរបស់ ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្ស។ទន្ទឹម នឹងនោះ សមមិត្តអនុលេខាអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្តសង្ឃឹមថា បងប្អូននារីគប្បី បន្តពង្រីកល្អប្រវេណីរបស់នារីវៀតណាមសក្តិ សមជាមួយនឹងសុវណ្ណាក្ខរ ០៨ តួដែលអ៊ំហូជាទីគោរពដ៏ខ្ពង់ខ្ពស់បានប្រទានជូននារីវៀត ណាម“វីរដ្ឋា-អង់អាចក្លាហាន-ស្មោះត្រង់​ -ចំណាន រ៉ាប់រង”៕   ដំណឹង-រូបថត៖ រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.