• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

06/05/2025 08:33

*ខេត្តត្រាវិញទទួលគ្រឿងឥស្សរិយយសហូជីមិញ
  *ប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី

សមមិត្ត ឡេមិញទ្រី ប្រធានតុលាការប្រជាជនកំពូលជូនគ្រឿងឥស្សរយយសហូជីមិញដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនត្រាវិញ។ រូបថត៖ សុជា

សមមិត្ត ឡេមិញហ្វាង (ខាងស្តាំ) អនុប្រធានរដ្ឋសភាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមជូនបណ្ណទទួលស្គាល់ត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។​ រូបថត៖ សុជា

កាលពីរាត្រីថ្ងៃទី ២៨ ខែមេសា នៅទី​លានមជ្ឈមណ្ឌលសន្និបាតខេត្ត ប្រព្រឹត្តឡើង​ខួបអនុស្សាវរីយ៍ឆ្នាំទី ៥0 ទិវារំដោះភូមិភាគ​ខាងត្បូង ឯកភាពប្រទេសជាតិឆ្នាំទី ១២៥ បង្កើតខេត្តត្រាវិញឆ្នាំទី ៦៥ ទិវាចុះហត្ថលេខាអនុស្សរណៈចងសម្ព័ន្ធភាពត្រាវិញ-ថាយបិញ ទទួលគ្រឿងឥស្សរិយយសហូជីមិញ និងប្រ​កាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាលទទួលស្គាល់ខេត្តត្រាវិញ សម្រេច​ ភារកិច្ចកសាងជនបទថ្មី ។

សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តថ្លែងសុន្ទរកថាក្នុងខួបអនុស្សាវរីយ៍។ រួបថតៈ សុជា

តំណាងចូលរួម។ រូបថត៖ បាធី
អញ្ជើញចូលរួមក្នុងពិធីនេះមានបណ្តា សមមិត្ត៖ ឡេមិញទ្រី លេខាមជ្ឈិមបក្ស ប្រធានតុលាការប្រជាជនថ្នាក់កំពូល ឡេមិញហ្វាង   សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភានៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងបណ្តាក្រសួង ផ្នែកមជ្ឈិម។ 

សមមិត្តគឹមង៉ុកថាយ(ទី ១ រាប់ពីឆ្វេង) និងសមមិត្តឡឹមមិញដាំងជូន​បាច់ផ្កាអំណរគុណបណ្តាអង្គភាព។រូបថត៖​ សុជា
ចំពោះខេត្តថាយបិញមានបណ្តាមមិត្ត៖  ង្វៀងខាក់ថឹង លេខាគណៈកម្មាធិការបក្សខេត្ត ង្វៀងតៀងថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងម៉ាញ់ហុង អនុលេខា គណៈកម្មាធិ​ការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត  បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ។
ចំពោះខេត្តត្រាវិញ មានបណ្តាសមមិត្ត៖  ង៉ូជីកឿង  សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្ត អនុលេខា គណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្ត អតីតថ្នាក់ដឹកនាំខេត្ត អ្នកម្តាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជន តំណាងគ្រួសារវីរកងកម្លាំងប្រដាប់អាវុធប្រជាជន សមណសក្តិ បណ្តាសាសនា តំណាងគណៈ ទំនាក់ទំនងអ្នកមានស្រុកកំណើតខេត្តថាយ បិញ នៅនឹងខេត្តត្រាវិញ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន គណៈ ផ្នែកខេត្ត នាយកបណ្តាអាជីវកម្ម រដ្ឋ បណ្តាក្រុមហ៊ុនភាគហ៊ុនមជ្ឈិម និងមូលដ្ឋាន។ បណ្តាសមមិត្តថ្នាក់ដឹកនាំស្រុក ទីផ្សាររួមខេត្ត  ទីក្រុងក្នុងខេត្ត និងប្រជាជនរាប់ម៉ឺននាក់ចូលរួម។

បណ្តាតំណាងចូលរូម។ រូបថត៖​​ សុជា
ថ្លែងសុន្ទរកថាក្នុងខួបអនុស្សាវរីយ៍នេះ សមមិត្ត ង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត រំលឹកឡើងវិញនូវប្រវេណីប្រវត្តិសាស្ត្ររបស់បក្ខភាគ និងប្រជាជនខេត្តត្រាវិញជាមួយនឹងការលំបាក ឧបសគ្គដំណាក់កាលមុន និងក្រោយឆ្នាំ ១៩៧៥។ បន្ទាប់ពីឯកភាពប្រទេសជាតិ បក្ខភាព រដ្ឋអំណាច និងប្រជាជនក្នុងខេត្តឆ្លងកាត់ការជម្នះ លំបាកខិតខំអនុវត្តសម្រេចលទ្ធផលលេចធ្លោជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមបានផ្តុំ កម្លាំងវិនិយោគ កសាងជឿនលឿនព្រមគ្នា លំហអភិវឌ្ឍន៍របស់ខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែបានបើកទូលាយ តម្លាភាព សក្តានុពលភាព មានប្រៀបពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានទាញ យកមានប្រសិទ្ធភាព ជាពិសេសសក្តានុពលលើ វិស័យសេដ្ឋកិច្ចសមុទ្រ ថាមពល បៃតង និងថាមពលកកើតឡើងវិញ។

ពិធីចម្រៀងអំណរអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ។ រូបថត៖ សុជា
គិតមកដល់បច្ចុប្បន្ន ទ្រង់ទ្រាយសេដ្ឋកិច្ចសម្រេច ៩៦.៦២២ ពាន់លានដុង។ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មមានការអភិវឌ្ឍន៍ យ៉ាងខ្លាំង។ បច្ចុប្បន្នទូទាំងខេត្តមានតំបន់ឧស្សាហកម្មចំនួន ០៣ តំបន់ បណ្ដុំឧស្សាហកម្មចំនួន ០៤ កន្លែង តំបន់សេដ្ឋកិច្ច (ឌិញអាង) ០១ តំបន់   មានគ្រោងផែនការដោយមានទ្រង់ទ្រាយ ៣៩.០០០ ហិកតា ជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោម ១៦  តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្ររបស់ប្រទេស។ ប្រមូលថវិការដ្ឋសម្រេច និងសម្រេចលើសផែនការដាក់ចេញ ប្រមូលថវិកាក្នុងខេត្ត ទូទាំងដំណាក់កាលកើនមធ្យម ២0% ក្នុងមួយឆ្នាំ ដល់ចុងឆ្នាំ ២០២៤ ប្រមូលថវិកាក្នុងខេត្តសម្រេច ៦.៥៣០ ពាន់លាន ដុង កើនជិត ២00 ដងបើប្រៀបនឹងឆ្នាំ ១៩៩២ ។ GRDP (ប្រភពចំណូល) មធ្យមលើមនុស្សម្នាក់ៗ ក្នុងឆ្នាំ ២០២៤ សម្រេច ៩៤,៤ លានដុង កើន  ១៩ ដង បើប្រៀបនឹងឆ្នាំ ១៩៩២ (ឆ្នាំ១៩៩២  ចំនួន ៧៣០.000 ដុង ក្នុងម្នាក់) សម្រេចការងារ លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជាពិសេសសម្រេចភារកិច្ចកសាងជនបទថ្មីនៅឆ្នាំ  ២០២៤ ជាខេត្តទី ៦ ក្នុងប្រទេស និងជាខេត្តដំបូងបង្អស់នៅតំបន់តីណាមបូបានទទួលស្គាល់ សម្រេចភារកិច្ចកសាងជនបទថ្មី។
សមមិត្ត ង្វៀងខាក់ថឹង លេខាគណៈកម្មាធិ ការបក្សខេត្ត ថាយបិញ បានអះអាងថា ជោគជ័យ ដ៏អស្ចារ្យនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជា លទ្ធផលសម្រេចបានដោយសារភាពអង់អាចក្លា ហាន ឆន្ទៈមោះមុត និងស្មារតីសាមគ្គីរបស់ទូទាំង ប្រជាជនវៀតណាម។ ការជោគជ័យរួមនោះ មាន ការរួមចំណែកដ៏ធំធេងគួរឲ្យមោទនភាពរបស់ បក្ខភាគ និងប្រជាជនខេត្តត្រាវិញ។

ពិធីសម្តែងអំណរអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ។​ រូបថត៖ សុជា
ទន្ទឹមនឹងនោះ សមមិត្តបានបញ្ជាក់ទៀតថា  ក្នុងប្រវត្តិសាស្ត្រជាយូរលង់មក និស្ស័យ និងជោគវាសនារបស់ប្រទេសបានភ្ជាប់ឲ្យខេត្ត ថាយបិញ-ត្រាវិញ មានការស្និទ្ធស្នាល រួមសុខ រួមទុក្ខជាមួយគ្នា ជម្នះការលំបាក ចូលរួមទាំងធនធានមនុស្ស ទ្រព្យសម្បត្តិ និងបរិច្ចាគសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុរំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ក្នុងរយៈកាល ៦៥ ឆ្នាំកន្លង ការសាមគ្គី រួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមកកាន់តែបានបក្ខភាគ និងប្រជាជនទាំង ២ ខេត្ត រក្សាខ្ជាប់ និងអនុវត្តសម្រេចបានសមិទ្ធផលល្អប្រសើរ។
បក្ខភាគ និងប្រជាជនខេត្តថាយបិញ តែង  ស្ងើចសរសើរ ចំពោះការជោគជ័យ និងដំណើរ អភិ វឌ្ឍ របស់ខេត្តត្រាវិញជានិច្ច។ បច្ចុប្បន្ន ខេត្តថាយបិញ-ខេត្តត្រាវិញជាខេត្តដែលមានខឿនសេដ្ឋកិច្ច ទូលំទូលាយ ល្បឿនកំណើនសេដ្ឋកិច្ចកើនឡើង ខ្ពស់ មានគម្រោងការជាច្រើនបានសហការដើម្បីអភិវឌ្ឍរួម។ ផ្តើមពីលក្ខណៈនេះ និងប្រវេណីចំណងមិត្តភាពដ៏ល្អរវាងខេត្តទាំងពីរ កន្លងមកកិច្ច សហការមួយចំនួនរបស់ខេត្តទាំងពីរសម្រេចលទ្ធផលយ៉ាងសកម្ម។ សម្ព័ន្ធភាពនៃកិច្ចសហការរវាងខេត្តថាយបិញ-ត្រាវិញមិនត្រឹមតែមាន អត្ថន័យក្នុងការជំរុញការអភិវឌ្ឍន៍នៃមូលដ្ឋាន ទាំងពីរប៉ុណ្ណោះទេ នៅទាំងរួមចំណែកអភិវឌ្ឍ តំបន់វាលទំនាបទន្លេហុង និងតំបន់វាលទំនាបទន្លេ គឺវឡុង ។
សមមិត្ត ឡេមិញទ្រី ប្រធានតុលាការប្រជា ជនថ្នាក់កំពូលបានវាយតម្លៃខ្ពស់ចំពោះការអភិ វឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្តត្រាវិញ ជាពិសេស សម្រេចភារកិច្ចកសាងជនបទថ្មី ជាសារវន្ត លុបបំ បាត់ផ្ទះបណ្តោះអាសន្នជូនប្រជាជនទ្រង់ទ្រាយ សេដ្ឋកិច្ចរបស់ខេត្តកាន់តែរឹងមាំ អនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ ដើម្បីលើកស្ទួយជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនទាំងសម្ភារ និងស្មារតី ។ល។
ក្នុងឱកាសនេះដែរ សមមិត្តឡេមិញទ្រី សំណូមពរឲ្យបក្ខភាគ កងទ័ព និងប្រជាជនបន្តការពង្រីក ប្រវេណីស្នេហាជាតិ សាមគ្គី ប្តេជ្ញា និងផ្តុំកម្លាំង ទាញយកផលតម្លាភាព សក្តានុពលរបស់មូលដ្ឋាន ឲ្យបានល្អ ទាក់ទាញបណ្តាប្រភពកម្លាំងអនុវត្ត សម្រេចជោគជ័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៥ ដើម្បីរួមចំណែកកំណើនសេដ្ឋកិច្ច របស់មជ្ឈិមសម្រេចពី ០៨% ឡើងទៅ។ 
អនុវត្ត ម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ា  គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ ស្ដីពីការ រៀបចំ បង្រួញអង្គការយន្តការរបស់ប្រព័ន្ធនយោបាយ ប្រមូលរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្ថិរភាព។ គប្បីបង្រួញយន្តការ  ដោយមានការវាយតម្លៃរចនាសម្ព័ន្ធ រៀបចំចាត់តាំង និងកសាងកងជួរកម្មាភិបាលមានគុណសម្បត្តិគ្រប់សមត្ថភាព ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួល ខុសត្រូវដើម្បីការអភិវឌ្ឍន៍រួមរបស់មូលដ្ឋាន និង ប្រទេសជាតិ។
ជំរុញមាំការងាររចនាសម្ព័ន្ធសេដ្ឋកិច្ច ភ្ជាប់ជាមួយនឹងការផ្លាស់ថ្មីទម្រង់ជឿនលឿន ដោយយក វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ថ្មីដោយច្នៃប្រតិដ្ឋ និងអនុវត្តឌីជីថលធ្វើជាថាមពលអភិវឌ្ឍន៍ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល  សេដ្ឋកិច្ចពណ៌បៃតង និងសេដ្ឋកិច្ចរង្វង់មូលដើម្បីបង្កើនកម្លាំងប្រជែង និងខឿនសេដ្ឋកិច្ចឲ្យបានស្ថិរភាព។ ផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាតម្លាភាព សក្តានុពលក្នុងការអភិវឌ្ឍន៍ខេត្តត្រាវិញទៅជាមជ្ឈ មណ្ឌលសេដ្ឋកិច្ចសមុទ្រ។ អភិវឌ្ឍប្រភពថាមពល អ៊ីត្រូសែន ថាមពលថ្មី បង្កើតជាមជ្ឈមណ្ឌលថាមពលស្អាតរបស់តំបន់វាលទំនាបទន្លេគឺវឡុង និងនីហរ័ណថាមពលស្អាតរបស់ទូទាំងប្រទេស។
សហការស្អិតល្មួតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍវប្បធម៌-សង្គម ពង្រីកតម្លៃវប្បធម៌របស់ តំបន់ និងប្រជាជនត្រាវិញ បង្កើតការអភិវឌ្ឍន៍យ៉ាង សមស្រប និងស្ថិរភាព។ អនុវត្តគោលនយោបាយ ចំពោះពលករការងារធ្វើ កម្មវិធីកាត់បន្ថយភាព ក្រីក្រស្ថិរភាព។ អនុវត្តល្អគោលនយោបាយជនជាតិ សាសនា កសាងធ្លុងមហាសាមគ្គីបណ្តាជនជាតិ សាសនា ជួយគ្នាទៅវិញទៅមក ដើម្បីរីកចម្រើនព្រមៗគ្នា និងចូលរួមកសាងមាតុភូមិ ប្រទេស ជាតិឲ្យកាន់សម្បូរ រុងរឿង។
បន្តការ ប្រមូលបណ្តាប្រភពកម្លាំង ដើម្បីរក្សាបង្កើនគុណភាព លក្ខឋានជនបទថ្មី លើកស្ទួយ ជីវភាពប្រជាជនឲ្យរីកចម្រើនទាំងសម្ភារ និងស្មារតី។ អនុវត្តល្អការងារសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រស្ថិរភាព។ ជាពិសេសគប្បីអនុវត្តល្អការ ងារតបស្នងសងគុណចំពោះញាតិសន្តានរបស់យុទ្ធជនពលី គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ ចំពោះអ្នកដែលរួមចំណែកសម្រេចមហាជោគ ជ័យនៃនិទាឃរដូវឆ្នាំ ១៩៧៥ ជំរុញមាំការអភិ វឌ្ឍន៍វិស័យអប់រំបន្តការវិនិយោគក្នុងការបណ្តុះ បណ្តាល អភិវឌ្ឍធនធានមនុស្ស ជាពិសេសប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ឆ្លើយតប តម្រូវការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានឆាប់រហ័ស ស្ថិរភាព និងសមាហរណកម្មអន្តរជាតិ។

ចម្រៀងអំណររាត្រីអនុស្សាវរីយ៍។​ រូបថត៖ សុជា
បន្តការអនុវត្តន៍ល្អការងារកសាង រៀបចំបក្ស អនុ វត្តល្អការងារបង្ការ ទប់ស្កាត់ អំពើពុករលួយ ខ្ជះខ្ជាយ អសកម្ម។ ពង្រឹងការងាររក្សាសន្តិសុខ ការពារជាតិ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម យកចិត្តទុកដាក់ធានាសុវត្ថិភាព ព័ត៌មានតាមបណ្តាញសង្គម។ កសាងកងកម្លាំង ប្រដាប់អាវុធរឹងមាំ មានរបៀរៀបរយ ថ្នឹកនឹងសង្រ្គាម ជឿនលឿន កសាងគោលជំហរយុទ្ធសាស្រ្ត “ទឹកចិត្តប្រជាជន” បានរឹងមាំភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្ត ទូទាំងប្រជាជនចូលរួមការពារជាតិ និងយុទ្ធសាស្រ្តសន្តិសុខប្រជាជន។
ជាមួយសមិទ្ធផលនានាដែលសម្រេចបាន  បក្ខភាគ រដ្ឋអំណាច និងប្រជាជន ខេត្តត្រាវិញបាន ប្រធានរដ្ឋ ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមប្រទានគ្រឿងឥស្សរិយយសហូជីមិញដោយ មានប្រវេណីដ៏យូរលង់ មានការរួមចំណែកដ៏ធំធេង អស្ចារ្យ ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងរបស់ ប្រជាជាតិបានប្រទានបណ្ណទទួលស្គាល់ខេត្តសម្រេច ភារកិច្ចកសាងជនបទថ្មី។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្តជូនលិខិតទទួលស្គាល់ការវិនិយោគដល់ក្រុមហ៊ុនភាគហ៊ុន Green i Park ឌិញអាង គណៈកម្មាធិការបក្សខេត្តថាយបិញឧបត្ថម្ភត្រាវិញ ០៥ ពាន់លានដុង សម្រាប់អនុវត្តការងារ សុខុមាលភាពសង្គម ៕  ប្រែសម្រួល៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
Tin Nổi Bật

Quyết tâm đấu tranh mạnh với tội phạm ma túy

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.