• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥

04/03/2025 13:44

                                                                 តំណាងចូលរួមពិធីជួបជុំ។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥ ដើម្បីកត់ សម្គាល់វាយតម្លៃស្ថានភាពធ្វើសកម្មភាពរបស់សហគមន៍អាជីវកម្ម អាជីវករក្នុងពេលកន្លង ស្ងើចសរសើរបណ្ដាការរួមចំណែកយ៉ាសកម្ម ក្នុងការពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្ត។
     អញ្ជើញចូលរួមពិធីជួបជុំមានបណ្ដាសមមិត្ត៖  ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សលេខាគណៈកម្មាធិការបក្សខេត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ ផ្នែកខេត្ត បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងអាជីវកម្ម សហករណ៍ វិនិយោគិនជាង ២៥០  នាក់។
       ថ្លែងយោបល់ក្នុងពិធីជួបជុំ សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៤ ទោះប្រឈម មុខនឹងការលំបាកសាកល្បងច្រើនក្ដី ប៉ុន្តែជាមួយការដឹកនាំចង្អុលការយ៉ាងប្ដូរផ្ដាច់របស់គណៈកម្មា​ធិការបក្សខេត្ត ការបញ្ជាការយ៉ាងស្វាហាប់របស់គណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយការព្រមព្រៀងរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក សហគមន៍ អាជីវកម្មនិងអាជីវករក្នុងខេត្តនោះសម្រេចបានលទ្ធផលច្រើនក្នុងការពង្រីកសេដ្ឋកិច្ច សង្គម។ អនុ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់ សម្គាល់និងស្ងើចសរសើរចំពោះការរួមបំពេញ របស់សហគមន៍អាជីវកម្ម និងអាជីវករក្នុងខេត្ត។  ទន្ទឹមនឹងនោះ ផ្ដល់ព័ត៌មានអំពីលទ្ធផលបង្កើតថ្មី អាជីវកម្មចំនួន ៥២២ សម្រេច ១០០,៣៨% ផែនការបង្កើត​សហករណ៍ចំនួន ២២ សម្រេច ២២០%  ផែនការ។ ការងារទាក់ទាញវិនិយោគសម្រេចបាន លទ្ធផលយ៉ាងសកម្ម ដោយមាន ១៥ គម្រោង ការបានផ្ដល់លិខិតអនុញ្ញាតរួមមាន ១៤ គម្រោង ការក្នុងប្រទេស សរុបទុនវិនិយោគ ៥.៦៩៣ ពាន់លានដុង ០១ គម្រោងការក្រៅប្រទេស សរុបទុនវិនិយោគ ០២ លាន USD។ សន្ទស្សន៍លេខប្រ ជែងថ្នាក់ខេត្ត  (PCI) កើន ០២ ថ្នាក់ រៀបចំណាត់ ថ្នាក់ទី ២៤/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស។  សន្ទស្សន៍លេខបៃតងថ្នាក់ខេត្ត (PGI) សម្រេច ២២,៩៣ ពិន្ទុ រៀបចំណាត់ថ្នាក់ទី ១៣/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស។
       ពិធីជួបជុំបានចំណាយពេលដើម្បីបណ្ដាអាជីវករបំពេញយោបល់ ស្នើអំពីភាពងាយស្រួល លំបាកអំពីស្ថានភាពផលិត ធ្វើអាជីវកម្មនិងបណ្ដាវិធីសាស្រ្តអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០២៥ កំណត់ទិសដៅចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។
       ថ្លែងយោបល់ជាមួយសហគមន៍អាជីវកម្ម អាជីវករ សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តផ្ដល់ព័ត៌មាន៖ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆ្នាំ ២០២៤ និងបណ្ដាលទ្ធផលសម្រេចបានគឺមានការរួមបំពេញយ៉ាងធំរបស់សហគមន៍អាជីវកម្ម អាជីវករក្នុងខេត្ត។

                                                                  បណ្តាតំណាងចូលរួមពិធីជួបជុំ។
កំណត់ទិសដៅភារកិច្ចសំខាន់ក្នុងឆ្នាំ ២០២៥ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំងចង្អុលការឲ្យបណ្ដាមន្ទីរ ផ្នែក បណ្ដាមូល ដ្ឋានជំរុញមាំការកែប្រែទម្រង់រដ្ឋបាលបង្កបរិស្ថាន និងលក្ខណៈងាយស្រួលបំផុតដើម្បីបណ្ដាអាជីវកម្មងាយវិនិយោគ និងធ្វើសកម្មភាពមានប្រសិទ្ធ ភាព។ ស្ដាប់និងចែករំលែក រួមដំណើរជាមួយអា ជីវកម្ម ដោះស្រាយបញ្ហាលំបាកទាន់ពេល។ អាជីវកម្មធ្វើសកម្មភាពមានប្រសិទ្ធភាពជាថាមពល ដើម្បីខេត្តអភិវឌ្ឍគ្រប់វិស័យ។
       ចំពោះសហគមន៍អាជីវកម្ម អាជីវករ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំង សំណូមពរ៖ ឆ្នាំ ២០២៥ បន្តរវៀសរវៃ ច្នៃប្រតិដ្ឋ  ម្ចាស់ការបើកទូលាយទីផ្សារសម្រាប់ ផលិតផល។ បង្កើនកម្រិតវិជ្ជាគ្រប់គ្រងអាជីវកម្ម គុណភាពផលិត ផលមុខទំនិញសេវាកម្មនិងកម្លាំងប្រជែងសំដៅនាំមកលទ្ធផលខ្ពស់បំផុតគឺបណ្ដាម្ចាស់របស់ផលិតផល OCOP។ កំណើនគ្រាន់បើរបស់អាជីវកម្មឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ពិសេស  រួមចំណែកជាមួយខេត្តអនុវត្តសម្រេចនិងសម្រេចលើសបណ្ដាភាគកម្រិតស្ដីពីសេដ្ឋកិច្ច សង្គមក្នុង អាណត្តិកាល ២០២០- ២០២៥ និងជាបុព្វបទដើម្បីអនុវត្តក្នុងដំណាក់កាល ២០២៥- ២០៣០។
       គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្តតែងរួមដំណើរជាមួយអាជីវកម្ម។  ខេត្តជំរុញមាំការអនុវត្តន៍​គម្រោងការអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៥០ កំណត់ទិសដៅដោយយកអាជីវកម្មធ្វើជាមជ្ឈមណ្ឌលអភិវឌ្ឍន៍លើកកម្ពស់លទ្ធភាព ប្រជែងនិងទាក់ទាញវិនិយោគ៕  ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.