• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

14/03/2025 15:11

      ទិដ្ឋភាពសន្និបាតនៅមណ្ឌលផ្សាយបន្តផ្ទាល់នៅគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ រូបថត៖​ ង៉ុកស្វង

    កាលពីថ្ងៃទី ១០ ខែមីនា នាយករដ្ឋ​មន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ប្រធាន​គណៈចង្អុលការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមមជ្ឈិមអញ្ជើញជាអធិបតីលើកទី ៣ របស់គណៈចង្អុលការផ្សព្វផ្សាយការងារលុបបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមនៅលើទូទាំងប្រទេស។
  អញ្ជើញចូលរួមសន្និបាតនៅនឹងទីស្នាក់ការរដ្ឋាភិបាលមានបណ្តាសមមិត្ត ង្វៀងហ្វាបិញ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុ ប្រធានគណៈចង្អុលការមជ្ឈិមដូវ៉ាំងចៀង សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម អនុប្រធានគណៈចង្អុលការមជ្ឈិម  ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែក ស្ថាប័នពាក់ព័ន្ធ។ សន្និបាតបានចាត់តាំងផ្ទាល់ និងផ្សាយបន្តផ្ទាល់ដល់ ៦៣ មណ្ឌលក្នុង ទូទាំងប្រទេស។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ ខេត្តត្រាវិញមានបណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការខេត្ត ង្វៀងគ្វិញធៀង សមា ជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាសមាជិកគណៈចង្អុលការខេត្ត។ 
    សមមិត្ត ដាវង៉ុកយុង រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនាបានឱ្យដឹងថា៖ គិតមកដល់ថ្ងៃទី ០៦ ខែមីនា ក្នុងទូទាំងប្រទេសឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមបាន  ១២១.៦៣៨/២២៣.១៤៦ ខ្នង សម្រេច ៥៤,៥%  (ក្នុងនោះ មានផ្ទះចំនួន ៦៥.៦៥៤ ខ្នងបាន កសាងសម្រេចនឹងដាក់ឱ្យប្រើប្រាស់ និងផ្ទះផ្តើមកសាងថ្មីចំនួន ៥៦.០៧៤ ខ្នង)។ ជាក់ ស្តែងនោះគឺ ចំនួនផ្ទះឧបត្ថម្ភដល់អ្នកមានសគុណចំពោះបដិវត្តន៍ចំនួន ១០.៣៣៨ ខ្នង   (កសាងសម្រេចបាន ៥.១៣១ ខ្នង) ឧបត្ថម្ភ ផ្ទះតាម ០២ កម្មវិធីគោលដៅជាតិចំនួន ៥៧.៦៦៤ ខ្នង (កសាងសម្រេចបាន ៣១.៥៩៦ ខ្នង)  ឧបត្ថម្ភផ្ទះតាមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រឌទ្រោមចំនួន ៥៣.៦៣៦ ខ្នង (សម្រេច ៣៤,៩% ក្នុងនោះកសាងសម្រេច បាន ២៨.៨៣៧ ខ្នង)។
    គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ  ក្នុងទូទាំងប្រទេសកសាងសម្រេច ១០១.៥០៨ ខ្នង ក្នុង នោះ មានផ្ទះប្រមាណ ៧០.០០០ ខ្នងស្ថិតក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះ ទ្រុឌទ្រោម។ គិតមកដល់បច្ចុប្បន្ន បណ្តាស្ថាប័ន អង្គភាព ធនាគារសម្ព័ន្ធ អគ្គក្រុមហ៊ុន និងអាជីវកម្មបានជូនទឹកប្រាក់តាមវិធីសាស្ត្រកេណ្ឌប្រមូលប្រភពធនធាននៅនឹងកម្មវិធីបំផុសចលនាលុបបំ បាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដល់ថ្ងៃទី ០៥/១០/២០២៤ បាន ២.២៣០/ ៣.៤៦៤ ពាន់លានដុង (សម្រេច ៦៤,៤%)។ បណ្តាស្ថាប័ន អង្គភាព អង្គការចាត់តាំងក្រៅ ពីនោះ ត្រូវជូនប្រាក់ឧបត្ថម្ភសម្រេចក្នុងត្រីមាស ទី ២ ឆ្នាំ២០២៥ ដើម្បីទុកឱ្យបណ្តាមូលដ្ឋានផ្សព្វផ្សាយអនុវត្តការងារលុបបំបាត់ផ្ទះ បណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមតាមផែនការ។ 
  ក្រៅពីថវិកាឧបត្ថម្ភពីកម្មវិធី ក្រសួងការពារជាតិឧបត្ថម្ភបន្ថែម ១៦៦ ពាន់លានដុង ផ្នែកធនាគារបន្តការចលនាបណ្តាអង្គការចាត់ តាំងឥណទានឧបត្ថម្ភបន្ថែមបានជិត ៩១ ពាន់ លានដុង។ 
   សន្និដ្ឋានសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានបញ្ជាក់ថា៖ នេះគឺ ជាកម្មវិធីដែលមានអត្ថន័យវប្បធម៌នៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ត្រដាងឡើងស្មារតីមហាសាមគ្គីទូទាំងប្រជាជាតិ ស្រឡាញ់ស្នេហ៍ស្និទ្ធ នឹងគ្នា អ្នកមានរក្សាខ្សត់ ស្មារតីទទួលបន្ទុករបស់បក្ស និងរដ្ឋចំពោះបណ្តាមុខសញ្ញាអន់ខ្សោយ ទុក្ខលំបាក ប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយ ព្រំដែន កោះសមុទ្រដែលបានឯកភាពឧបត្ថម្ភពីប្រជាជន។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានសង្កត់ធ្ងន់ថា៖ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមគឺជាភារកិច្ចនយោបាយយ៉ាងសំខាន់  ដូច្នោះគប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុ វត្តត្រឹមត្រូវតាមសម្ទុះ ឆ្ពោះដល់អំណរអនុស្សាវ រីយ៍បណ្តាថ្ងៃបុណ្យជាតិធំៗរបស់ប្រទេស ជាតិ។  ពង្រីកស្មារតីមហាសាមគ្គីទូទាំងប្រជាជាតិ ស្រឡាញ់ស្នេហ៍សិ្នទ្ធនឹងគ្នា អ្នកមានរក្សាខ្សត់ កេណ្ឌប្រមូលការចូលរួមជ្រោមជ្រែងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន ពហុ ភាវូបនីយកម្មបណ្តាប្រភពធនធានចូលរួម កសាង។ បណ្តាទីក្រុង ដែលមានចម្បងខាង សេដ្ឋកិច្ចគប្បីឧបត្ថម្ភបណ្តាមូលដ្ឋានលំបាក អនុវត្តកម្មវិធីលើកកម្ពស់ប្រសិទ្ធភាពសហការ របស់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធដើម្បីអនុវត្តកម្មវិធីសមស្របជាមួយនឹងមូលដ្ឋាន។   បណ្តាមូលដ្ឋានគប្បីបញ្ជាក់ច្បាស់ការទុក្ខលំបាកក្នុងការផ្សព្វផ្សាយ និងស្នើដោះស្រាយឱ្យសមស្របដើម្បីមានវិធានការទាន់ពេល  សមស្របដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពរបស់កម្មវិធី។ ទម្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ ឃ្លាំមើលមិនទុកឱ្យកើតមានខុសឆ្គង   មិនទុកឱ្យកេងចំណេញ ស្វែងរកប្រយោជន៍ខ្ជះខ្ជាយក្នុងដំណាក់កាលអនុវត្ត។ 
   នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ គប្បីបង្កើនព័ត៌មានផ្សព្វផ្សាយដើម្បីទុកឱ្យសហគមន៍រួមកម្លាំងអនុវត្តកម្មវិធី ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ ២០២៥ (ឆាប់ជាង ០២ ខែ ប្រៀបនឹងផែនការដំបូង)។ 
  *នៅខេត្តត្រាវិញ ខេត្តបានផ្តល់សច្ចាប័ន លើគម្រោងការឧបត្ថម្ភផ្ទះដល់អ្នកមានសគុណចំពោះបដិវត្តន៍ និងញាតិរបស់យុទ្ធជនពលីចំនួន ១.២១១ ខ្នង (កសាងថ្មី ២១៨ ខ្នង ជួសជុល ៩៩២ ខ្នង) ជាមួយនឹងថវិកាជាង  ៤៣ ពាន់លានដុង។  ទន្ទឹមនឹងនោះ មានគ្រួសារជនជាតិភាគតិចក្រីក្រដែលទទួលផល ពីកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ចំនួន ៨៩ គ្រួ។ ដោយឡែកកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌ ទ្រោមមានគ្រួសារក្រីក្រ គ្រួសារជិតក្រដែលបានចុះឈ្មោះឧបត្ថម្ភចំនួន ៩៨៣ គ្រួ ក្នុងនោះកសាងផ្ទះថ្មីចំនួន ៤៤៧ ខ្នង ជួសជុល ចំនួន ៥៣៦ ខ្នង ជាមួយនឹងថវិកា ៤២,៩  ពាន់លានដុង។  មានគ្រួសារចំនួន ៤៦៥ គ្រួ  បានផ្តើមកសាងក្នុងនោះមានគ្រួសារចំនួន ៨៦ គ្រួកសាងសម្រេច ១០០%សំណង់៕   រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.