• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 22/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

មោទនភាពប្រពៃណីតំបន់វីរភាព

14/05/2025 13:23

កាងឡុងជាកន្លែងបង្កើតសាខាបក្សកុម្មុយនិស្តដើមដំបូងរបស់ខេត្តត្រាវិញនៅឆ្នាំ ១៩៣០ ជាស្រុកបានរដ្ឋស្ងើចសរសើរ “វីរកងកម្លាំងប្រដាប់អាវុធប្រជាជន”។ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងសេចក្តីសម្រេច ចិត្តលេខ ១៣១៧/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទទួលស្គាល់ស្រុកកាងឡុងជាស្រុកសុវត្ថិភាពតំបន់ក្នុងសម័យសង្រ្គាមប្រឆាំងអាណានិគមបារាំង និងអាមេរិក។ ពង្រីកប្រពៃណីបដិវត្តន៍ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកកាងឡុងបាននិងកំពុងស្នងបន្តប្រវត្ថិសាស្រ្តដ៏មោទនភាពក្នុងការកសាងមាតុភូមិតាមសម័យទំនើប និងសមាហរណកម្ម។

សមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្តត្រាវិញជូនបណ្ណសរសើរដល់បណ្តាសមូហភាពមានស្នាដៃឆ្នើមក្នុងស្រុក។ រូបថត៖ គីមឡង

ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ អាណត្តិកាល ២០២០-២០២៥ បក្ខភាគ រដ្ឋអំណាច និងប្រជាជនស្រុកកាងឡុងតែងពង្រីកស្មារតីសាមគ្គីជាមួយការប្តេជ្ញាខ្ពស់ ផ្តុំចង្អុលការភ្ជាប់ជាមួយទិសដៅសកម្ម ភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍”។ គណៈកម្មាធិការបក្សស្រុក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកផ្តុំដឹកនាំ ចង្អុលការបណ្តាផ្នែកតាំងពីស្រុកដល់មូលដ្ឋានគប្បីម្ចាស់ការ ប្តូរផ្តាច់ចាត់តាំង អនុវត្តទិសដៅ “ភ្ជិត” បង្ការ ប្រឆាំងមេរោគបណ្តើរ ផ្សព្វផ្សាយអនុវត្តបណ្តាផែនការពង្រីកសេដ្ឋកិច្ច-សង្គមបណ្តើរ និងភារកិច្ចប្រចាំឆ្នាំសម្រេចបានលទ្ធផលជាច្រើនលើគ្រប់វិស័យ។ តាមការប៉ាន់ស្មានដល់ឆ្នាំ ២០២៥ ជាមួយផែនការសេចក្តីសម្រេចចិត្តសំខាន់ៗ ២៦ យ៉ាងអនុវត្តក្នុងអាណត្តិកាល ២០២០ - ២០២៥ គណៈកម្មាធិការបក្សស្រុក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកគ្រប់ថ្នាក់ គ្រប់ផ្នែកដឹកនាំ ចង្អុលការអនុវត្តសម្រេច និងសម្រេចលើសផែនការសេចក្តីសម្រេចចិត្តបានដាក់ចេញ ២៤ យ៉ាង។

គណៈកម្មាធិការបក្សស្រុក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកតែងផ្ដោតការយកចិត្តទុកដាក់អំពីការដឹកនាំចង្អុល ការរបស់ថ្នាក់លើ ចង្អុលការអនុវត្តល្អគោលការណ៍ប្រជាធិបតេយ្យ។ តួនាទី ភារកិច្ចរបស់ គណៈកម្មាធិការបក្ស របស់អ្នកជាប្រមុខ តែងបានលើកកម្ពស់ ហើយតែងជិតដិតជាមួយមូលដ្ឋាន ក្តាប់ច្បាស់ស្ថានភាព និងដោះស្រាយបានទាន់ពេលបណ្តាសិទ្ធិ ផលប្រយោជន៍របស់ប្រជាជន បានប្រជាជនគាំទ្រ ព្រមព្រៀងយ៉ាងខ្ពស់។

សមមិត្ត ត្រឹងធីបិចពឿង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកកាងឡុង ទស្សនាទម្រង់ដាំក្រូចឆ្មារឥតគ្រាប់នៅឃុំហ្វៀងហោយ ស្រុកកាងឡុង។ រូបថត៖ គីមឡង

ការងារកសាងបក្ស រៀបចំបក្ស និងប្រព័ន្ធនយោបាយមានជំហានអភិវឌ្ឍន៍យ៉ាងសកម្ម គុណភាពបានកើនឡើង។ សកម្ម ភាពរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ថ្នាក់ឃុំបន្តផ្លាស់ថ្មី សន្សឹមៗអនុវត្តកែលម្អរដ្ឋបាលឌីជី ថលក្នុងការគ្រប់គ្រងរដ្ឋ។ ផ្នែកប្រជាចលនា រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយ - សង្គមបានពង្រីកល្អតួនាទីត្រួតពិនិត្យ វិវេចនាសង្គមរួមចំណែកកសាងបក្ស កសាងរដ្ឋអំណាច កសាងធ្លុងមហាសាមគ្គីជនជាតិ។ អនុវត្តល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងកិច្ចចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ផ្សព្វផ្សាយអនុវត្តល្អទម្រង់ “ពង្រីកថ្វីដៃប្រជាជន កម្លាំងប្រជាជន - ផលប្រយោជន៍ឲ្យប្រជាជន” បណ្តាកម្មវិធីគោលដៅជាតិ។ គួបផ្សំជាមួយបណ្តាផ្នែកអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ គោលនយោបាយចំពោះអ្នកមានសគុណ ធានាសុខុមាលភាពសង្គម ផលប្រយោជន៍សង្គម ជីវភាពប្រជាជនបានធានា ប្រភពចំណូលគិតជាមធ្យមនៃមនុស្សម្នាក់សម្រេច ៨០ លានដុងក្នុងមួយឆ្នាំ កើន ២២ លានដុងបើប្រៀបជាមួយអាណត្តិកាលមុន។ សកម្មចលនាប្រជាជនចូលរួមក្នុងការផលិត លើកកម្ពស់ជីវភាព ស្មារតី គ្រប់គ្រងសម្បត្តិធម្មជាតិ រក្សាអនាម័យបរិស្ថាន កសាងជីវភាព វប្បធម៌ កសាងជនបទថ្មី ទីក្រុងអារ្យធម៌។ល។ ឆ្ពោះទៅដល់ការពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម ធានាការពារជាតិ សន្តិសុខ កសាងប្រព័ន្ធនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែស្អាតស្អំ រឹងមាំ។

ការផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់ៗ ទម្លុះទម្លាយភ្ជាប់ជាមួយបណ្តាកម្មវិធី សេចក្តីសម្រេចចិត្ត ផែនការបធានបទរបស់គណៈកម្មាធិការបក្សស្រុក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកសមស្របជាមួយស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។ ដោយមានការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ ផ្តុំបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិសដៅលើកកម្ពស់សេដ្ឋកិច្ចលើខ្នាតរង្វាស់ផ្ទៃដីផលិតស្មើគ្នា ពង្រីកអស់ពីសមត្ថភាពបណ្តាប្រភពកម្លាំង វិនិយោគបណ្តាសំណង់សំខាន់ ចាំបាច់ ហេដ្ឋារចនាសម័្ពន្ធបម្រើតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គម និងជីវភាពរបស់ប្រជាជន៕          

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

ឃុំជនបទថ្មីលើកកម្ពស់តាមង៉ាយ ស្រុកកូវកែមានកិត្តិយសបានទទួលសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពី ទទួលស្គាល់ឃុំសុវត្ថិភាពតំបន់។ តាមង៉ាយជាឃុំមួយក្នុងបណ្តាឃុំដែលមានប្រវេណីបដិវត្តន៍ និងជាស្រុកកំណើតរបស់វីរនារីកង កម្លាំងប្រដាប់អាវុធប្រជាជន ង្វៀងធីអ៊ុក (អ៊ុកតិច)។ ក្នុងទូទាំងឃុំមានអ្នកម្តាយ ៧០ រូប បានប្រទានជូន ឧទ្ទិសជូនកិត្តិនាម “អ្នកម្តាយ វៀតណាមវីរភាព” និងវីរកងកម្លាំងប្រដាប់អាវុធប្រជាជន ០៤ រូប គ្រួសារយុទ្ធជនពលីចំនួន ៣៥៧ គ្រួ យុទ្ធជនពិការ របួសចំនួន ១៣៨ រូប។ល។

  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.