• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ

18/03/2025 09:55

អនុវត្ត គម្រោងការជួសជុល បង្កើនកម្រិតផ្លូវស្រុកលេខ ៥០ ចំណុះឃុំ ហ្វាតឹង ស្រុក កូវកែ គឺពង្រីកផ្លូវកៅស៊ូពីប្រវែងទទឹង ៥ ម៉ែត្រ ចេញ ៧ ម៉ែត្រ សរុបប្រវែងបណ្ដោយ ៣,៥ គីឡូម៉ែត្រ។ តាមរយៈនោះ ឃុំអនុវត្តល្អកិច្ច សហការផ្សព្វផ្សាយដើម្បីពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិចូលរួមកសាង សំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ។

មីងយ៉ាន់ធីស្វឹងពឿង (កណ្តាល) រីករាយ និងស្ម័គ្រចិត្តបរិច្ចាគដីពេលដែលរដ្ឋអំណាចភូមិចុងផ្នោរលេខ១ មកចលនា។

យោងតាមគម្រោងការជួសជុល បង្កើនកម្រិតផ្លូវស្រុកលេខ ៥០ ឃុំហ្វាតឹង ស្ថិតក្នុងចំណុះ ០៣ ភូមិរួមមាន៖ ភូមិចុងផ្នោរលេខ ១ ចុងផ្នោរលេខ  ២ និងភូមិចុងផ្នោរលេខ ៣ ជាតំបន់ដែលមានគ្រួសារជនជាតិខ្មែរជាង ២៣០ គ្រួសាររស់នៅសង ខាងផ្លូវ ហើយភាគច្រើនជាពុទ្ធបរិស័ទវត្តពោធិសិរី។ អាស្រ័យហេតុនោះ រដ្ឋអំណាចឃុំ និងភូមិបានសហការជាមួយព្រះចៅអធិការ គណៈអារាមាភិបាលវត្តផ្សព្វផ្សាយជូនពុទ្ធបរិស័ទអំពីគោលដៅតម្រូវការ និងផលប្រយោជន៍នៃការពង្រីកផ្លូវ។
មីងស៊ើងធីណា នៅភូមិចុងផ្នោរលេខ ៣ បាន បរិច្ចាគផ្ទៃដីជាង ១៤០ ម៉ែត្រក្រឡាបានឲ្យដឹង ដោយរីករាយថា៖ ខ្ញុំតែងទៅវត្ត រួចបានព្រះចៅ អធិការ ក៏ដូចជារដ្ឋអំណាចឃុំ និងភូមិផ្សព្វផ្សាយ អំពីការពង្រីកផ្លូវ បញ្ជាក់អំពីតម្រូវការគមនាគមន៍ ក្នុងពេលអនាគត។ ព្រះចៅអធិការមានថេរដីថា៖ មានផ្លូវល្អជាងមុនជំនួយឲ្យប្រជាជនងាយស្រួល ក្នុងការធ្វើដំណើរកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ និងលើកស្ទួយវិស័យពាណិជ្ជកម្ម។ ផ្តើមពីនោះ ជំនួយឲ្យខ្ញុំបង្កើនការយល់ដឹងអំពីទិសដៅនៃការពង្រីកផ្លូវគមនាគមន៍ទៅអនាគត។ ដូច្នេះហើយ គ្រួសារខ្ញុំគ្មានអ្វីគួរឲ្យគិតឡើយគឺស្ម័គ្រចិត្តបរិច្ចាគ ដីនោះតែម្តង។
ចំពោះមីងយ៉ាន់ធីស្វឹងពឿង (ជនជាតិខ្មែរ) នៅភូមិចុងផ្នោរលេខ ១ ជាអ្នកបរិច្ចាគផ្ទៃដីជាង ២៥០ ម៉ែត្រក្រឡា ដើម្បីពង្រីកផ្លូវនោះ មានប្រសាសន៍ ថា៖ “ដោយបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីប្រយោជន៍នៃការពង្រីក ផ្លូវជនបទ ក្នុងនោះរដ្ឋអំណាចបានបញ្ជាក់អំពីបញ្ហាសំខាន់ៗនៃការពង្រីកផ្លូវនាំមកនូវផលប្រយោជន៍ជាក់ស្តែង គឺងាយស្រួលក្នុងការដឹកជញ្ជូនមុខទំនិញ ក៏ដូចជាការទំនាក់ទំនងក្នុងសហគមន៍។ល។ ជាពិសេសនេះជាសំណង់រដ្ឋ និងប្រជាជនរួមគ្នា ធ្វើដូច្នោះហើយគ្រួសារខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដី។
ការពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតែងបានរដ្ឋអំណាច ឃុំហ្វាតឹងដឹកនាំចង្អុលការអនុវត្តល្អជាច្រើនឆ្នាំកន្លង។
អ្នកស្រី ង៉ូធីឡែត្រិន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ្វាតឹង មានប្រសាសន៍ថា៖ប្រជាជនស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវជាលទ្ធផល ល្អគួរឲ្យកត់សម្គាល់ នោះគឺផ្តើមពីស្មារតីសាមគ្គី ទូទាំងប្រជាជាតិ ។ មានកត្តាជាច្រើនដែលជំរុញ ឲ្យមានការឯកភាពដូច្នោះ។ ក្នុងនោះមានរដ្ឋអំណាចឃុំ ភូមិ សហការបានល្អជាមួយព្រះចៅអធិការ និងគណៈអារាមាភិបាលវត្តក្នុងការផ្សព្វផ្សាយ។ ផ្តើមពីនោះ ប្រជាជនបង្កើនការយល់ដឹងអំពីប្រយោជន៍ជាក់ស្តែងនៃការពង្រីកផ្លូវ។ ការឯកភាពបរិច្ចាគដីពង្រីកផ្លូវ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញ ពីកម្លាំងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ដែលឃុំបាន និងកំពុងយកចិត្តទុកដាក់ដឹកនាំចង្អុលការបណ្តាភូមិអនុវត្តបានល្អជាច្រើនឆ្នាំកន្លង។
គម្រោងការជួសជុល និងបង្កើនកម្រិតផ្លូវស្រុក លេខ ៥០ សរុបទុនវិនិយោគជាង ២៤,៨ ពាន់លានដុង ពីប្រភពថវិកាខេត្ត។ តាមការគ្រោងទុកផ្លូវនេះនឹងបានកសាងក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន  គ្រួសារប្រជាជន ១00% ដែលនៅសងខាងផ្លូវចូលរួមជ្រោមជ្រែង និងយល់ព្រមបរិច្ចាគដីដើម្បី ឃុំប្រគល់ទីធ្លាបើកការដ្ឋានសំណង់នេះ៕  អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.