• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤

18/03/2025 08:47

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហុងហា បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ៥៦៧/QĐ-TTg ទទួលស្គាល់ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការប្រជាជនខេត្តត្រាវិញមានភារកិច្ចប្រកាស និងស្ងើចសរសើរត្រឹមត្រូវតាមការកំណត់។ បន្តរក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្តាលក្ខឋាន គប្បីយកចិត្តទុកដាក់ដល់លក្ខឋានស្តីពីសេដ្ឋកិច្ច និងបរិស្ថានដើម្បីធានាភាពស្ថិរភាពក្នុងការកសាងជនបទថ្មី។

          ស្តូប “ប្រជាជនទាំងមូលក្រោកឡើង សាមគ្គីបង្កើតស្នាដៃ” (នៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ)។ រូបថត៖បាធី

   *បញ្ជាក់ការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មីគឺជាឱកាសដ៏ធំដើម្បីជួយខេត្តត្រាវិញមានកម្លាំងកំហែងមាំមួនដើម្បីផ្លាស់ប្តូរទិដ្ឋភាពជនបទយ៉ាងសកម្ម និងលើកកម្ពស់ជីវភាពជូនប្រជាជន ដូច្នោះគណៈប្រតិបត្តិការ​បក្ខភាគ​ខេត្តត្រាវិញជ្រោងខ្ពស់ស្មារតីប្តេជ្ញាចិត្ត ប្រមូលផ្តុំរាល់ប្រភពធនធាន​ដើម្បីអនុវត្ត។

    គណៈកម្មាធិការបក្សខេត្តត្រាវិញចង្អុលការយ៉ាងជិតដិត សំណូមពរបណ្តា​ថ្នាក់ផ្នែក មូលដ្ឋានក្នុងខេត្តអនុវត្តតាមគោលលំនាំទៅក្នុងការកសាងជនបទ​ថ្មីគឺជា“គំនិតបក្សទឹកចិត្តប្រជាជន”“រដ្ឋនិងប្រជាជនរួមគ្នាធ្វើប្រជាជនត្រួត​ពិនិត្យ ប្រជាជនទទួលផល”ប្តេជ្ញាចិត្តអនុវត្តសម្រេចគោលដៅលើកស្ទួយ​ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥។

    ឆ្លងកាត់អស់រយៈកាល ១៤ ឆ្នាំកន្លង ខេត្តត្រាវិញកេណ្ឌប្រមូលបណ្តាប្រភព​ធន​ធានពីមជ្ឈិម មូលដ្ឋាន ទុនគួបផ្សំពីបណ្តាកម្មវិធី គម្រោងការនៅ​លើភូមិ​សាស្ត្រ ប្រភពឥណទាន អាជីវកម្ម ប្រជាជន។ល។ ជាមួយនឹងចំនួនទឹក​ប្រាក់ជាង ២៧.៤១៤ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីកសាងជនបទថ្មី។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានគ្រប់​លំដាប់ថ្នាក់ រួមជាមួយនឹងការខិតខំឈានឡើងរបស់ប្រជាជន គិតមកដល់​ពេលនេះខេត្តត្រាវិញសារវន្តអនុវត្តសម្រេចបាន ៨/៨ ខ្លឹមសារ សម្រេច​ភារកិច្ចកសាងជនបទថ្មីតាមសេចក្តីសម្រេចចិត្តលេខ ៣២១/QĐ-TTg ចុះថ្ងៃទី ០៨/៣/២០២៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។  

    ក្នុងទូទាំងខេត្តត្រាវិញមាន ៨៦/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ៥១ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ៩ ឃុំសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ មាន ៩/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋាននិងសម្រេចភារកិច្ចកសាងជនបទថ្មី។កម្មវិធីគោលដៅជាតិកសាងជនបទថ្មីញ៉ាំងឱ្យទិដ្ឋភាពតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបានសុក្រឹត ជាពិសេសគឺប្រព័ន្ធផ្លូវគមនាគមន៍ជនបទ ផ្លូវគមនាគមន៍វាលស្រែ ប្រព័ន្ធសាលារៀន មូលដ្ឋានសម្ភារវប្បធម៌ និងបណ្តាសំណង់ផលប្រយោជន៍សាធារណៈតែងបានវិនិយោគ សាងសង់ត្រឹមត្រូវ។ បច្ចុប្បន្ន ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់នៅតំបន់ជនបទកើនទ្វេ ៤ ដង ប្រៀបជាមួយនឹងឆ្នាំ ២០១០។ អត្រាគ្រួសារក្រីក្រកាត់បន្ថយចុះយ៉ាងរហ័សនៅតែ ០,៨៧% ឆ្នាំ​២០២៤។ ចន្លោះអភិវឌ្ឍន៍រវាងជនបទ-ទីក្រុងសន្សឹមៗនឹងបានបង្រួញមក គ្រួសារមានកម្រិតជីវភាពមធ្យម គ្រាន់បើ អ្នកមាននៅលើភូមិសាស្ត្រខេត្តតែងបានកើនឡើងតាមឆ្នាំ។ជាពិសេសគឺ ឆ្នាំ​២០២៤ ថ្វីត្បិតស្ថិតក្នុងលក្ខណៈលំបាកក្តី ប៉ុន្តែត្រាវិញអនុវត្តសម្រេចនិងសម្រេចលើស ២៦/២៧ ភាគ កម្រិត រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរចំទិស សម្ទុះកំណើន (GRDP) សម្រេច ១០,០៤% ចំណាត់ថ្នាក់ទី ៨ ក្នុងទូទាំងតំបន់វាលទំនាបទន្លេគឺវឡុង តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៩៤,៣៧ លានដុង។

    ឆ្នាំ ២០២៥ ខេត្តត្រាវិញដាក់ចេញគោលដៅមានបន្ថែមយ៉ាងតិចណាស់ត្រូវ​មាន​ស្រុកមួយ និង ៦ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ៥ ឃុំសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ បង្កើប្រភពចំណូលជាមធ្យមក្នុងមនុស្ស​ម្នាក់នៅ​តំបន់ជនបទសម្រេច ៧១,៥ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រពហុសណ្ឋានតាមលក្ខឋានជនបទថ្មីនៅក្រោម ០,៥%។ ដំណាក់កាល ២០២៥-២០៣០ ខេត្តមានបន្ថែមយ៉ាងតិចបំផុតមាន ២ ស្រុក សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ៧០% ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ក្នុងនោះមាន ៤០% ឃុំសម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ។ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់នៅជនបទកើនខ្ពស់ទ្វេ ១,៥ ដង ប្រៀបជាមួយនឹងឆ្នាំ​២០២៥ និងគ្មាននៅគ្រួសារក្រីក្រតាមលក្ខឋានជនបទថ្មីឡើយ៕ កាសែតអនឡាយន៍

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.