• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង

22/04/2025 13:44

ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។

ម៉ោងរៀនអក្សរសាស្រ្តខ្មែរនៅមណ្ឌលសាលារៀនមួយក្នុងតំបន់ជនជាតិខ្មែរ។

ការងារគ្រប់គ្រងអប់រំ មានការផ្លាស់ថ្មី កងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រង អប់រំសម្រេចសំណូមពរអំពីចំណេះដែល បានបណ្ដុះបណ្ដាល។ បណ្ដាឃុំតំបន់ជនរួមជាតិខ្មែររបស់ស្រុក មានគ្រូបង្រៀន ៣៦៣ រូបស្មើអត្រា ២១,៩%។ អត្រាសិស្ស ជនរួមជាតិខ្មែរចូលរៀនបណ្ដាកម្រិតសិក្សាកាន់តែកើនឡើង ដោយមានអត្រា ៤០,៥១% ប្រៀបជាមួយសិស្សរួមរបស់ស្រុក។ អត្រា សិស្សជនជាតិខ្មែរទៅរៀនត្រូវតាមអំឡុងអាយុ កម្រិតបឋមសិក្សាសម្រេច ១០០% អនុវិទ្យាល័យសម្រេច ៩៨,៩១%។ ក្នុង ឆ្នាំសិក្សា ២០២៤-២០២៥ បណ្ដាឃុំតំបន់ជនរួមជាតិខ្មែរ មានសិស្សចូលរៀនចំនួន ១៣.២៤៣ រូប ក្នុងនោះមានអត្រា សិស្សជនជាតិខ្មែរស្មើ ៦៨,៦% ប្រៀប ជាមួយសិស្សតំបន់ជនជាតិខ្មែរ។
ទន្ទឹមនឹងនោះការបង្រៀន និងរៀនអក្សរសាស្រ្តខ្មែរនៅតាមមណ្ឌលសាលាដែល មានសិស្សជនជាតិខ្មែរច្រើនបានរក្សា និង បើកទូលាយ។ ស្រុកមានមណ្ឌលសាលា កម្រិតបឋមសិក្សា ១៥ កន្លែង អនុវិទ្យា ល័យ និងសាលាសកលជនជាតិអន្តេវា សិក អនុវិទ្យាល័យ ១ កន្លែង។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលាទាំងនោះ បើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរបាន ចំនួន ២៥៥ ថ្នាក់ មានសិស្សចូលរៀន តាំងពីថ្នាក់ទី ១ ដល់ទី ៩ ចំនួន ៥.៧៨៩  រូប។ កម្មវិធីបំពេញវិជ្ជាអក្សរសាស្រ្តខ្មែរនៅតាមបណ្ដាវត្តពុទ្ធសាសនាគណៈមហា និកាយខ្មែរបានរក្សា។ គិតមកទល់ពេល នេះ បើកបាន ១៣៩ ថ្នាក់ តាំងពីថ្នាក់ទី ១ ដល់ទី ៨ មានសិស្សានុសិស្សចំនួន  ៦.៦១១ រូបចូលរៀន។
ក្រៅពីនោះ បណ្ដាមូលដ្ឋានដែលមាន ជនរួមជាតិខ្មែររស់នៅច្រើនស្ថិតក្នុងកម្មវិធីគោលដៅជាតិ ចាត់តាំងបើកថ្នាក់បំបាត់ អនក្ខរកម្មបានចំនួន ១៨ ថ្នាក់ដោយមានសិក្ខាកាមចំនួន ៣៨០ រូបចូលរៀន។
បងស្រី ថាច់ធីភួង នៅភូមិគងមានជ័យ ឃុំទ្រឿងទ័រ ជាសិក្ខាកាមចូលរៀនថ្នាក់ អនក្ខរកម្ម បានឱ្យដឹងថា៖ ខ្ញុំមានការ ពេញចិត្តជាមួយការរៀននៅថ្នាក់អនក្ខរកម្មសម្រាប់តែអ្នកមានអាយុច្រើន។ ថ្នាក់ រៀនបានជួយឱ្យខ្ញុំចេះចាំឡើងវិញពីចំ ណេះដឹងដែលបានភ្លេចភ្លាំង។ ជាមួយចំ ណេះដឹងដែលរៀនសូត្របានខ្ញុំស្រាវជ្រាវ បណ្ដាឯកសារដែលមានខ្លឹមសារទាក់ ទងដល់ការផលិត ចិញ្ចឹមសត្វដើម្បីជួយ ឱ្យការផលិត ចិញ្ចឹមសត្វរបស់គ្រួសារខ្ញុំ សម្រេចបានលទ្ធផលល្អ ជីវភាពគ្រួសារ បានកែលម្អ។
លោក ថាច់ហ៊ឹង ប្រធានការិយាល័យជនជាតិ និងសាសនាស្រុកកូវង៉ាង មាន ប្រសាសន៍ឱ្យដឹងថា៖ កំណត់ការពង្រីកសេដ្ឋកិច្ច សង្គម និងគោលនយោបាយជន​ជាតិក្នុងស្ថាន ភាពថ្មីជាភារកិច្ចចម្បង។ ហេតុនោះ គណៈកម្មាធិការប្រជាជនស្រុក ចង្អុលការឲ្យបណ្ដាគណៈការិយាល័យ ផ្នែក ស្រុក គណៈកម្មាធិការប្រជាជនបណ្ដាឃុំ តំបន់ជនជាតិខ្មែរចាត់តាំផ្សព្វផ្សាយជ្រួត ជ្រាបបណ្ដាឯកសារបទដ្ឋានចង្អុលការរបស់មជ្ឈិម  របស់ខេត្ត របស់គណៈកម្មា​ធិការបក្សស្រុកជាក់ស្ដែងដូចជាការផ្សព្វ ផ្សាយអនុវត្ត អនុក្រឹត្យលេខ ០៥/២០២១/ NĐ-CP របស់រដ្ឋាភិបាលស្ដីពីការងារជន ជាតិ។ សារាចរលេខ ១៩-CT/TW ចុះថ្ងៃ ទី ១០/០១/ ២០១៨ របស់គណៈលេខា មជ្ឈិមបក្សស្ដីពីបង្កើនការងារនៅតំបន់ជនជាតិភាគតិចក្នុងស្ថានភាពថ្មី។ ក្នុងនោះ មានការជំរុញមាំការងារបង្រៀនមុខរបរ ដោះស្រាយការងារធ្វើអប់រំ-បណ្ដុះបណ្ដាល ចាត់ទុក នោះជាភារកិច្ចមួយក្នុងបណ្ដាភារ​ កិច្ចសំខាន់គប្បីផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធ ភាព។ ផ្ដើមពីនោះជួយឱ្យចំណេះដឹង  សមត្ថភាពក្នុងជនរួមជាតិខ្មែរបានលើក កម្ពស់ ជនរួមជាតិខ្មែរ មានចំណេះដឹង មាន របៀបធ្វើពូកែ កសាងទម្រង់ជាច្រើនមាន ប្រសិទ្ធភាព ផ្ដោះប្ដូរ រៀនសូត្របទពិសោធន៍ ទៅវិញទៅមកដើម្បីពង្រីការផលិតនាំ មកប្រសិទ្ធភាព។

ម៉ោងរៀនភាសាវៀត សម្រាប់អ្នកមានអាយុច្រើននៅភូមិគងមានជ័យ។
ក្នុងឆ្នាំ ២០២៤ ស្រុកបានឧបត្ថម្ភបង្រៀន មុខរបរ ដោះស្រាយការងារធ្វើជូនពលករ ជាជនជាតិខ្មែរចំនួន ១.៩២៣ រូប ឱ្យមាន ការងារធ្វើលំនឹងចាប់ពី ៦ ខែជាមួយកម្រិត ប្រាក់ចំណូលគិតជាមធ្យម ៤,៥ លាន ដុងនៃមនុស្សម្នាក់ក្នុងមួយខែ។ ទន្ទឹមនឹ ងនោះ សហការជាមួយបណ្ដាផ្នែកមាន សមត្ថកិច្ចខេត្ត ស្រុក បើកថ្នាក់បណ្ដុះ បណ្ដាលរបរជនបទជូនពលករជាជនជាតិ ខ្មែរចំនួន ១៥៦ រូប សំដៅបំពាក់សមត្ថ ភាពការងារសម្រាប់យុវជនជនបទតំបន់ ជនរួមជាតិខ្មែរ រួមចំណែកដោះស្រាយការ ងារធ្វើលើកស្ទួយជីវភាពបង្កើនអត្រា ពលករ បានបណ្ដុះបណ្ដាលមុខរបរសម្រេច ៦៥,៥% ប្រៀបជាមួយចំនួនពលកររួម លើភូមិសាស្រ្ត៕       អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.