• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 16/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច

29/04/2025 10:32

ឃុំជនបទថ្មីលើកកម្ពស់តាមង៉ាយ ស្រុកកូវកែមានកិត្តិយសបានទទួលសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពី ទទួលស្គាល់ឃុំសុវត្ថិភាពតំបន់។ តាមង៉ាយជាឃុំមួយក្នុងបណ្តាឃុំដែលមានប្រវេណីបដិវត្តន៍ និងជាស្រុកកំណើតរបស់វីរនារីកង កម្លាំងប្រដាប់អាវុធប្រជាជន ង្វៀងធីអ៊ុក (អ៊ុកតិច)។ ក្នុងទូទាំងឃុំមានអ្នកម្តាយ ៧០ រូប បានប្រទានជូន ឧទ្ទិសជូនកិត្តិនាម “អ្នកម្តាយ វៀតណាមវីរភាព” និងវីរកងកម្លាំងប្រដាប់អាវុធប្រជាជន ០៤ រូប គ្រួសារយុទ្ធជនពលីចំនួន ៣៥៧ គ្រួ យុទ្ធជនពិការ របួសចំនួន ១៣៨ រូប។ល។

អនុស្សរណដ្ឋានវីរយុទ្ធនារីពលី ង្វៀងធីអ៊ុក។
សមមិត្ត ង្វៀងធីប៊ិចញី ប្រធានគណៈកម្មាធិការប្រជាជនឃុំតាមង៉ាយបានឱ្យដឹងថា៖  ពីមុននេះ មូលដ្ឋានគឺជាតំបន់ជនបទជ្រៅលក្ខណៈ ធ្វើដំណើរទៅមកជួបការលំបាក។ ផ្តើមពីឃុំ  បានផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី (ឆ្នាំ ២០២១ ឃុំបានទទួលស្គាល់ជាឃុំសម្រេចលក្ខឋានជនបទថ្មី និងឆ្នាំ ២០២៣ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់)  ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវគមនាគមន៍ ធារា សាស្ត្រ ភ្លឺទំនប់តែងបានរដ្ឋផ្សព្វផ្សាយវិនិយោគរួមជាមួយការរួមវិភាគទានរបស់ប្រជាជន ក្នុងឃុំ ញ៉ាំងឱ្យទិដ្ឋភាពរបស់ឃុំមានការវិវឌ្ឍន៍ យ៉ាងសកម្ម។ រួមជាមួយនឹងឃុំតាមង៉ាយបានទទួលស្គាល់ជាឃុំសុវត្ថិភាពតំបន់គឺជាកិត្តិ យស និងការកត់សម្គាល់របស់បក្ស រដ្ឋអំពី បណ្តាស្នាដៃ កម្លាំងកាយកម្លាំងទ្រព្យ និងការ ពលីជីវិតយ៉ាងធំធេងរបស់ប្រជាជនទៅក្នុងសម័យតស៊ូសង្គ្រោះជាតិទាំង ០២ លើក។
ក្នុងសម័យតស៊ូ តាមង៉ាយគឺជាជំរំបដិវត្តន៍ ខូងមានលក្ខណៈងាយស្រួលសម្រាប់ឈរជើងរបស់បណ្តាស្ថាប័នគ្រប់លំដាប់ថ្នាក់  និងបណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធរបស់ខេត្ត និងយោធភូមិភាគដូចជា៖ ដំណាក់ប្រៃសណីយ៍ប្រជាចលនារបស់យោធភូមិ ភាគទី ៩ បណ្តាអង្គភាពរបស់តំបន់ភូមិភាគទី ៨ ក្នុងសម័យតស៊ូប្រឆាំងបារាំង កងវរសេនាតូចលេខ ៣១០- តំបន់ទី ៨ កងវរសេនាតូចលេខ ៣០៦ - ភូមិភាគទី ៩ កងវរសេនាធំលេខ ១ កងវរសេនាធំលេខ ៣ នៃយោធភូមិភាគទី ៩។ តាមង៉ាយជាកន្លែងធ្វើការ និងជាជម្រករបស់ថ្នាក់ដឹកនាំជាច្រើនរបស់កម្មាភិបាលថ្នាក់ស្រុក ថ្នាក់ខេត្ត តំបន់ និងជាតំបន់យោធភូមិភាគដូចជា៖ សមមិត្ត ង្វៀងថាញ់ធើ (ឈ្មោះក្រៅ ម៉ើយថាញ់ អតីតលេខា គណៈកម្មាធិការបក្សតំបន់លេខ ៩ និងជាប្រ ធានគណៈឃោសនាការកងទ័ពមជ្ឈិមភូមិភាគខាងត្បូង) សមមិត្ត ង្វៀងដេ (ឈ្មោះក្រៅ បាទ្រុង) អតីតមេបញ្ជាការបញ្ជាការដ្ឋានយោធ ភូមិភាគទី ៩ ត្រឹងវ៉ាំងឡុង (ឈ្មោះក្រៅ ម៉ើយយ៉ាយ) អតីតនាយស្នងការរងស្នងការនយោបាយ សមាជិកគណៈកម្មាធិការបក្សភូមិភាគទី ៩ អនុលេខាគណៈកម្មាធិការបក្សភូមិភាគទី ៩។ល។ ជាមួយនឹងស្នាដៃដ៏ឆ្នើម លេចធ្លោ ក្នុងសម័យតស៊ូទាំងពីរលើកឆ្នាំ ១៩៩៤ បក្ខ ភាគ និងប្រជាជនឃុំតាមង៉ាយបានបក្ស និងរដ្ឋប្រទានជូនកិត្តិនាវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន។
ក្នុងបណ្តាថ្ងៃត្រៀមទទួលអំណរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱកាសយ៉ាងឱឡារិកដែលទូទាំងប្រទេសត្រៀមលក្ខណៈ ដើម្បីអបអរសាទអនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវា រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ  (៣០ មេសា ១៩៧៥-៣០ មេសា ២០២៥)  យើងខ្ញុំមានឱកាសទៅកាន់ឃុំសុវត្ថិភាពតំបន់ - ឃុំជនបទថ្មីលើកកម្ពស់តាមង៉ាយ។  ទេសភាពនៃការផ្លាស់ប្តូរថ្មីនៅស្រុកកំណើត របស់វីរយុទ្ធនារីវីរភាព ង្វៀងធីអ៊ុក បានឃើញ នូវការអភិវឌ្ឍន៍របស់ប្រជាជននៅទីនេះ ដោយមិនបញ្ឈប់។
អតីតយុទ្ធជន ហូបឺក ជាយុទ្ធជនពិការប្រ ភេទ ៤/៤ នៅភូមិង៉ាយញ៉ី ឃុំតាមង៉ាយ ឲ្យដឹងថា៖ កាលពីអតីតកាល តាមង៉ាយ ជួបការលំបាកច្រើន តាំងពីការដឹកជញ្ជូនរហូតដល់ការផលិត ត្រូវរងផលប៉ះពាល់ដោយសារទឹក ជំនោរខ្ពស់។ ចាប់តាំងពីឃុំកសាងនិង បានទទួលស្គាល់ជាឃុំជនបទថ្មីរហូតដល់ឃុំជនបទថ្មីលើកកម្ពស់ តាមង៉ាយ នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ខ្លួនខ្ញុំផ្ទាល់ក៏បានចូលរួមធ្វើសង្រ្គាមតស៊ូ ក្រោយពេលប្រទេស ជាតិបានរំដោះ ខ្ញុំបានបន្តធ្វើការនៅក្នុងកង កម្លាំងប្រដាប់អាវុធខេត្តរហូតដល់ឆ្នាំ ១៩៨៣។ បច្ចុប្បន្ន គ្រួសារខ្ញុំផ្តុំពង្រីកសេដ្ឋកិច្ច ដាំចម្ការ ដូងខ្ទិះបាន ០,៥ ហិកតា និងចិញ្ចឹមជ្រូកសាច់បានពី ២៥-៣០ ក្បាលក្នុងមួយលើក ក្នុងមួយឆ្នាំគ្រួសារខ្ញុំទទួលបានប្រាក់ចំណូលពី  ១៣០-១៥០ លានដុង។
 ដល់ចុងឆ្នាំ ២០២៤ ប្រជាជននៅឃុំតាមង៉ាយ ជនបទថ្មីលើកកម្ពស់មានប្រភពចំណូលជាមធ្យមក្នុងមនុស្សម្នាក់បាន ៨២,២៥ លានដុងក្នុងមួយឆ្នាំ។ អត្រាគ្រួសារក្រីក្រពហុវិស័យក្នុងមូលដ្ឋានបានថយចុះនៅត្រឹម  ០,៧៦% ។ល។ ជាពិសេស រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់តាមង៉ាយកំពុងអភិវឌ្ឍឥតឈប់ឈរ ក្នុងទូ ទាំងឃុំមានរោងចក្រផលិតសិប្បកម្មខ្នាតតូច ចំនួន ៣៦៨ កន្លែង បង្កការងារធ្វើជូនកម្មករចំនួន ៦២៤ នាក់។ តម្លៃផលិតតំបន់កសិកម្ម -រុក្ខកម្ម-ជលផល សម្រេច ១.១៥៣,៣ ពាន់ លានដុង កើន ២៣៩ ពាន់លានដុងក្នុងរយៈ ពេលដូចគ្នា (ជាពិសេសសេដ្ឋកិច្ចចម្ការដែលមានផ្ទៃដីដាំឈើហូបផ្លែសរុប ១.៥៧២ ហិកតា  ទិន្នផលសម្រេចបាន ៣៧.៧២៨ តោន។  ដូង ៤៩២ ហិកតា។ គោ ជ្រូក ៩.៤០០ ក្បាល  និងសត្វបក្សី ៨២.០០០ក្បាល)។
សមមិត្ត ង្វៀងធីបិចញ៉ី ឲ្យដឹង៖ បច្ចុប្បន្ន  ឃុំយកចិត្តទុកដាក់ក្នុងការរក្សានិងលើកកម្ពស់លក្ខឋានដែលសម្រេចបានរបស់ឃុំ  ជនបទថ្មីលើកកម្ពស់។ ហេដ្ឋារចនាសម្ព័ន្ធដូចជា ការដឹកជញ្ជូន ប្រព័ន្ធធារាសាស្រ្ត និងទំ នប់ទឹក ដើម្បីរួមចំណែកលើកកម្ពស់ការពង្រីក សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើននិងឆ្ពោះ ទៅការកសាងឃុំជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២៦៕   ហ៊ឺវហ្វេ- សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
  • ខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ ២០២៤
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.