• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

កូវង៉ាង៖ អត្រាបេក្ខសិស្សប្រឡងជាប់ថ្នាក់ពុទ្ធិកមធ្យមបឋមភូមិឆ្នាំទី ១ សម្រេច ៩៨,៦%

03/01/2023 10:20

រាត្រីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ នៅវត្តមុនីសិនេហាសុវណ្ណាស្រះកែវ (កោះសោម) ឃុំធ្វឹងហ្វា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចាត់តាំងពិធីប្រកាសលទ្ធផល និងប្រគេន-ជូនលិខិតបញ្ជាក់ដល់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ លើភូមិសាស្រ្តស្រុក។ ចូលរួមប្រឡងឆ្នាំនេះ មានបេក្ខសិស្សចំនួន ២០៥ អង្គ-រូបដោយមានវិញ្ញាសាប្រឡង ១៣ វិញ្ញាសា។

បណ្ដាតំណាងចូលរួមថតរូបជាមួយបេក្ខសិស្សដែលជាប់លំដាប់លេខពី ១ដល់លេខ ១០។

 ក្នុងនោះថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្សចំនួន ៨៩ អង្គ-រូប ទី ២ មានបេក្ខសិស្សចំនួន ៦៧ អង្គ-រូប និងទី ៣ មានបេក្ខសិស្សចំនួន ៤៩ អង្គ-រូប។ លទ្ធផលថា្នក់ពុទ្ធិក មធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានអត្រាបេក្ខសិស្ស ប្រឡងជាប់ ៩៨,៦% សាមណេរថាច់ធនញឹក ឆ្នាំ កំណើត ២០០១ គង់នៅវត្តផ្នោររាំងរៀននៅវត្ត ចុងមីសចាស់ជាប់លេខ ១។ ថា្នក់ពុទ្ធិកមធ្យម សិក្សាបឋមភូមិឆ្នាំទី ២ មានអត្រាបេក្ខសិស្សប្រ ឡងជាប់ ១០០% សាមណេរសឺនហ្វាងថេរ ឆ្នាំ កំណើត ២០០៤ គង់នៅវត្តចេកជ្រំរៀននៅវត្តចេកជ្រំជាប់លេខ ១ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានអត្រាបេក្ខសិស្សប្រឡង ជាប់ ១០០% ភិក្ខុឱវាទក្ខមោ ថាច់ណារឿន ឆ្នាំកំ ណើត ១៩៩៩ គង់នៅវត្តចុងមីសថ្មី រៀននៅវត្តវាលលាក់ជាប់លេខ ១៕  ដំណឹង-រូបថត៖ ថាច់សម្បត្តិ

មណ្ឌលប្រឡងវត្តកោះកែវសិរី (កោះ) បេក្ខសិស្សប្រឡងជាប់ថ្នាក់ ១០០%

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ប្រគេនប័ណ្ណសរសើរដល់គ្រូបង្រៀនពូកែ។

  កាលពីរាត្រីថ្ងៃទី ០១ មករា ឆ្នាំ ២០២៣ សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសលទ្ធផលប្រគេន និងជូនលិខិតបញ្ជាក់ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១-ទី ២ និងទី ៣ នៅមណ្ឌលប្រឡងវត្តកោះកែវសិរី (កោះ) សង្កាត់លេខ ៨ ទីក្រុងត្រាវិញដោយមានបេក្ខសិស្ស ១២០ អង្គ និងរូបចូលរួមប្រឡង។ លទ្ធផលបេក្ខសិស្សប្រឡងជាប់ថ្នាក់ទាំង ១០០%។
 ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានបេក្ខសិស្ស ៥៤ អង្គ និងរូបចូលរួមប្រឡង។ បេក្ខសិស្សថាច់ង៉ុកហឹងគង់នៅវត្តសិលាទ្រ (ថ្ម ទល់) សង្កាត់លេខ ៩ ទីក្រុងត្រាវិញ សិក្សានៅវត្ត និគ្រោធកំពង់ក្សាន្តទទួលជ័យលាភីលេខ ១។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានបេក្ខសិស្ស ២៣ អង្គ និងរូបចូលរួមប្រឡង។ បេក្ខសិស្សថាច់សារ៉ាត់គង់នៅវត្តសង់ច្រវាថ្មី ខេត្តវិញឡុងសិក្សានៅវត្តសិលាទ្រ (ថ្មទល់)ទទួលជ័យលាភីលេខ ១។ 
 ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានបេក្ខសិស្ស ៤៣ អង្គ និងរូបចូលរួមប្រឡង។ បេក្ខសិស្សសុវណ្ណវុឌ្ឍាគង់នៅវត្តសេត្តុត្តរទីក្រុងកឹងធើ សិក្សានៅវត្តចម្ប៉ាអង្គរជ័យ (ចំការ) ទទួលជ័យលាភីលេខ ១។
    ក្នុងរាត្រីនេះដែរ ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និមន្តចូលរួមប្រទានឱវាទដល់បេក្ខសិស្ស ប្រគេន និងជូនប័ណ្ណសរសើររបស់សមាគមខេត្តដល់គ្រូបង្រៀនឆ្នើម ០៧ អង្គ និងរូបរបស់ ទីក្រុងត្រាវិញ៕     ដំណឹង-រូបថត៖ សុជា  

ស្រុកថ្កូវ៖ ប្រកាសលទ្ធផលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ 

គណៈមន្រ្តីសង្ឃ និងគណៈកម្មការពុទ្ធិកសិក្សាស្រុកថ្កូវប្រទានប័ណ្ណបញ្ជាក់ដល់បេក្ខសិស្ស។

កាលពីរាត្រីថ្ងៃទី ០១ មករា ឆ្នាំ ២០២៣ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចាត់តាំងពិធីប្រកាសលទ្ធផល ប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នៅមណ្ឌលវត្តលតាវ័ន  (ព្រៃវល្លិ) ឃុំង៉ុកបៀង ស្រុកថ្កូវ ដោយមានបេក្ខសិស្សចុះ ឈ្មោះប្រឡង ២៣១ អង្គ និងរូប។
វិញ្ញាសាដែលត្រូវប្រឡង៖ ភាសាខ្មែរ គតិសាសនា នៃពលរដ្ឋ តែងសេចក្ដី សរសេរ តាមអាន គណិតវិទ្យា ពុទ្ធប្រវត្តិ សាមណេរវិន័យ អង់គ្លេស វេយ្យាករណ៍ខ្មែរ ធម្មវិភាគ និងវេយ្យាករណ៍បាលី។ ពិន្ទុរួម ១១០ ពិន្ទុ កំណត់ពី ៥៥ ពិន្ទុឡើងទៅត្រូវជាប់  ក្រោមពីនោះគឺត្រូវធ្លាក់។
អស់រយៈកាល ០២ ថ្ងៃ (ទី ៣១ ធ្នូ ឆ្នាំ ២០២២ និងទី ០១ មករា ឆ្នាំ ២០២៣) ដែលបេក្ខសិស្សបានចូលរួមប្រឡង ជាលទ្ធផល បេក្ខសិស្សចំនួន ២១៣ អង្គ និងរូបបានប្រឡងជាប់ថ្នាក់។
សាមណេរថាច់ញ៉ឹកម៉ិន ឆ្នាំកំណើត ២០០៤ នៅវត្តចុងព្រៃ សិក្សាវត្តចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវទទួលបានជ័យលាភីលេខ ១។ យុវតីត្រឹមធីយ៉ាវ ឆ្នាំកំណើត ២០០៨ នៅភូមិបឹងរ៉ាយចាស់ សិក្សាវត្តបឹងរ៉ាយថ្មី ឃុំហាមតឹង ស្រុកថ្កូវជាប់លេខ ២។ ភិក្ខុសង្ឃមុនីថាច់សុខចំរើន ឆ្នាំកំណើត ២០០២ នៅវត្តសិរីមង្គល (តាធាយ) ខេត្តវិញឡុង សិក្សាវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀម ចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវជាប់លេខ ៣៕     ដំណឹង- រូបថត៖ ថាច់ហ្វាង

 

 

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.