14/10/2022 10:20
គណៈប្រតិបត្តិការអាណត្តិកាលថ្មី ចេញបង្ហាញមុខមហាសន្និបាត។
ក្នុងរយៈកាល ០២ ថ្ងៃ (ទី ១១ និង ទី ១២) ខែតុលា មហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២២-២០២៧ បានចាត់តាំងនៅមជ្ឈមណ្ឌលសន្និបាតខេត្ត។
អញ្ជើញចូលរួមមហាសន្និបាត មានបងស្រីង្វៀងផាមយ្វីត្រាង លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានក្រុមប្រឹក្សាកងកុមារឈានមុខមជ្ឈិម លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជន មូលដ្ឋានក្នុងខេត្ត បណ្តាសមមិត្តជាអតីតថ្នាក់ ដឹកនាំសម្ព័ន្ធយុវជនគ្រប់ជំនាន់ថ្នាក់ដឹកនាំ សម្ព័ន្ធយុវជនបណ្តាខេត្ត៖ វិញឡុង ដុងថាប ឡុងអាង តៀងយ៉ាង បណ្តាសាលាឧត្តមសិក្សាមហាវិទ្យា ល័យ និងតំណាងពេញសិទ្ធិ ២៣៥ នាក់។
ក្នុងអាណត្តិកាល ២០១៧-២០២២ ទោះបីមានការលំបាកអាស្រ័យដោយស្ថានភាពអាសន្នរោគកូវីដ- ១៩ កើតឡើងស្មុគស្មាញក្ដី ប៉ុន្តែបណ្តាអង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានខិតខំអនុវត្តសម្រេច និងសម្រេចលើស ១០/១១ កម្រិតផែនការសេចក្តីសម្រេចចិត្ត ដែលបានដាក់ចេញ។
មហាសន្និបាតបានពង្រីកប្រជាធិបតេយ្យភាព និងឯកភាពបោះឆ្នោតជ្រើសគណៈប្រតិបត្តិការ សម្ព័ន្ធយុវជននីតិកាលទី ១១ រួមមាន ៣៩ នាក់ បោះឆ្នោតជ្រើសគណៈអចិន្ត្រៃយ៍ ១៣ នាក់។ បងត្រឹងទ្រីកឿងបានជាប់ឆ្នោតសាជាថ្មីជាលេខាសម្ព័ន្ធយុវជនខេត្តត្រាវិញ អាណត្តិកាល ២០២២- ២០២៧។ មហាសន្និបាតបានបោះឆ្នោតជ្រើសតំណាងពេញសិទ្ធិ ១១ នាក់ ចូលរួមមហាសន្និបាត សម្ព័ន្ធយុវជនមជ្ឈិមលើកទី ១២ អាណត្តិកាល ២០២២-២០២៧។
ថ្លែងយោបល់ចង្អុលការមហាសន្និបាត លោក ឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ គប្បីកំណត់ច្បាស់ការងារអប់រំនយោបាយ សតិអារម្មណ៍ សីលធម៌ របៀបរស់នៅដល់យុវជនជាភារកិច្ចនយោបាយសំខាន់បំផុត។ អង្គការសម្ព័ន្ធយុវជនត្រូវកសាងបរិស្ថានវប្បធម៌ របៀបរស់នៅត្រឹមត្រូវ បង្កលក្ខណៈឱ្យយុវជនបានរៀនសូត្រ លត់ដំខិតខំកសាងខ្លួនឱ្យបានល្អ ពង្រីក ស្មារតីឈានមុខស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋរបស់យុវជន ក្នុងការកសាងខេត្តត្រាវិញ ឲ្យកាន់តែអភិវឌ្ឍរឹងមាំ។ ជំរុញមាំការផ្តើមអាជីព ផ្លាស់ថ្មីគំនិត្យច្នៃប្រ តិដ្ឋ កសាងជនបទថ្មី ទីផ្សារអារ្យធម៌ ជួយកាត់ បន្ថយភាពក្រីក្របានឆាប់រហ័ស និងចីរភាព។ បើកទូលាយការសាមគ្គីបង្កើនសកម្មភាពប្រមូល ផ្ដុំយុវជន បន្តផ្សព្វផ្សាយបណ្តាវិធីសាស្រ្តបង្កើនគុណភាពសមាជិកយុវជនឆ្នើមរួចឧទ្ទេសនាមឲ្យបក្សពិនិត្យពង្រីកជាបក្ខជន។
បងស្រី ង្វៀងផាមយ្វីត្រាង បានកត់សំគាល់ និងស្ងើចសរសើរបណ្តាលទ្ធផល ស្នាដៃដែល សម្រេចបានរបស់អង្គការសម្ព័ន្ធយុវជនខេត្តត្រាវិញក្នុងអាណត្តិកាល ២០១៧-២០២២។ នៅ ពេលខាងមុខសម្ព័ន្ធយុវជនខេត្តត្រាវិញគប្បីបង្កើនការផ្លាស់ថ្មីអំពីខ្លឹមសារ រូបភាពផ្សព្វផ្សាយ និងបង្កើនការអប់រំនយោបាយ សតិអារម្មណ៍ ស្វែងរកបណ្តាដំណោះស្រាយដែលមានប្រសិទ្ធភាព ដើម្បីគិតគូរ ឧបត្ថម្ភដល់យុវជន យុវកុមារក្នុងការរៀនសូត្រ និងស្វែងរកការងារធ្វើពង្រីកសេដ្ឋកិច្ច និងការពារ ថែទាំ អប់រំយុវជន យុវកុមារ។ល។
មហាសន្និបាតបានឆ្លងកម្រិតផែនការសេចក្តី សម្រេចចិត្ត ១១ យ៉ាង និងសញ្ញាពេចន៍សកម្មភាព សម្រាប់អាណត្តិកាល ២០២២ ២០២៧ “បំណងប្រាថ្នា-សាមគ្គី-ឈានមុខ-ច្នៃប្រតិដ្ឋ-ទម្លុះទម្លាយ អភិវឌ្ឍន៍”។
នាឱកាសនេះ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបានជូនទង់ប្រឡងប្រណាំងសម្រេចឆ្នើមចលនាប្រឡងប្រណាំងឆ្នាំ ២០២១ ដល់អង្គការសម្ព័ន្ធយុវជនខេត្តត្រាវិញ៕ សុខា