• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

មហាសន្និបាតសមាគមអតីតយុទ្ធជនខេត្ត៖ វរសេនីយ៍ឯកវ៉យ្វីថាញ់បានជាប់ឆ្នោតធ្វើជាប្រធានសមាគម អតីតយុទ្ធជនខេត្តលើកទី ៧ អាណត្តិកាល ២០២២-២០២៧

20/10/2022 08:06

គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខមហាសន្និបាត​។​ 

ក្នុងរយៈពេលពីរថ្ងៃទី ១៣-១៤ ខែតុលា  សមាគមអតីតយុទ្ធជនខេត្តចាត់តាំងសន្និបាត តំណាងលើកទី ៧ អាណត្តិកាល ២០២២-២០២៧។ អញ្ជើញចូលរួមប្រសិទ្ធពរ និងចង្អុលការមហាសន្និបាតនៅថ្ងៃពេញសិទ្ធិកាលពីព្រឹកថ្ងៃទី ១៤ ខែតុលា មានបណ្តាសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឧត្តមសេនីយ៍ទោង្វៀងវុាំងហាញ់ សមាជិកគណៈប្រតិបតិ្តការមជ្ឈិមសមា គមអតីតយុទ្ធជន ប្រធានគតិយុត្តិមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម បណ្តាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាស្ថាប័ន គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត ថ្នាក់ដឹកនាំបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត តំណាងវីរកងកម្លាំងប្រដាប់អាវុធប្រជាជន និងតំណាងពេញសិទ្ធិ ១៨៥ នាក់តំណាង ឱ្យសមាជិកអតីតយុទ្ធជន ២១.១២៤ នាក់ក្នុងខេត្ត។
របាយការណ៍ក្នុងមហាសន្និបាតបានចែងច្បាស់ ក្នុងអាណត្តិកាល ២០១៧-២០២២  សមាគមអតីតយុទ្ធជនខេត្តសាមគ្គីពង្រីកអត្ត ចរិតប្រវេណី “កងទ័ពអ៊ំហូ” សកម្មចូលរួមកសាង ការពារបក្ស រដ្ឋរបបសង្គមនិយម និងប្រជាជន រក្សាខ្ជាប់មហាសាមគ្គីទូទាំងប្រជាជាតិ អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំង អតីតយុទ្ធជនធ្វើជាគំរូភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពង្រឹង និងរៀបចំល្អយន្តការអង្គការចាត់តាំងសមាគមតាំងពីខេត្តចុះរហូត ដល់មូលដ្ឋាន បង្កើនការផ្សព្វផ្សាយ ចលនាសមាជិកប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋសកម្មចូលរួមបណ្តាកម្មវិធី ផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងកសាងប្រព័ន្ធនយោបាយ រួមចំណែកទៅក្នុងភាពអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិរបស់ខេត្ត។
ក្នុងអាណត្តិកាលកន្លង សមាគមគ្រប់លំ ដាប់ថ្នាក់សហការជាមួយនឹងបណ្តាផ្នែក អង្គការចាត់តាំងសមាគម អាជីវកម្មរួមវិភាគទាន កសាងផ្ទះមិត្តរួមអាវុធបាន ១.៤២១ ខ្នង ជា មួយនឹងទឹកប្រាក់ ៤៧,២១០ ពាន់លានដុង  បង្កលក្ខណៈឱ្យសមាជិកបុលទុនពីធនាគារគោលនយោបាយសង្គមជាមួយនឹងទឹកប្រាក់ ៣៤៩ ពាន់លានដុង ចលនាកសាងមូលនិធិ ផ្ទៃក្នុងដើម្បីជួយគ្នាពង្រីកសេដ្ឋកិច្ចដោយមិន គិតការប្រាក់បាន ២៤ ពាន់លានដុង។ ក្នុងទូទាំងសមាគមមានអាជីវកម្មតូចល្មម ៤៦ កន្លែង  សហករណ៍ ២៨ កន្លែង ក្រុមសហការ ១៩៨ ក្រុម កសិដ្ឋាន ២៦ កន្លែង កសិដ្ឋានគ្រួសារ ៤.៣៣៥ គ្រួ ជារៀងរាល់ឆ្នាំមានសមាជិកអតីតយុទ្ធជនជាង ២០០ នាក់សម្រេចកិត្តិនាមផលិត-ធ្វើអាជីវកម្មពូកែ។ អនុវត្តកម្មវិធីភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងបានទម្រង់ “៧+១” បាន ៥.៥០៩ ក្រុម ដោយមានសមាជិកអតីតយុទ្ធជន ៤៣.១៧១ នាក់ចូលរួម។ល។ អាស្រ័យធ្វើល្អការងារឧបត្ថម្ភ គ្នាបានញុាំងឱ្យជីវភាពសមាជិកអតីតយុទ្ធ ជនមិនបពា្ឈប់បានកើនឡើង ក្នុងអាណត្តិកាល កាត់បន្ថយគ្រួសារសមាជិកក្រីក្របាន ១.៣៤៣ គ្រួ សព្វថ្ងៃគ្រួសារសមាជិក្រីក្រនៅ ១៥៦ គ្រួ  ចំនួនគ្រួសារមានជីវភាពមធ្យម ២៣,១៦% គ្រួសារមានជីវភាពធូរធាមាន ៦៥,៩៤% សម្រេច លើសកម្រិតផែនការមហាសន្និបាតបានដាក់ ចេញ។
មានយោបល់ចង្អុលការមហាសន្និបាត ឧត្តមសេនីយ៍ទៅ ង្វៀងវុាំងហាញ់ បានកត់ត្រានូវ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការអនុ វត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមអតីតយុទ្ធជនខេត្តត្រាវិញ អាណត្តិកាល ២០១៧-២០២២ និងឯកភាពជាមួយនឹងភាគ កម្រិត ០៧ យ៉ាង ភារកិច្ច វិធានការ ០៥ យ៉ាង និងភាពទម្លុះទម្លាយ ០៣ យ៉ាងរបស់អាណត្តិកាលថ្មី។ 
មានយោបល់ចង្អុលការមហាសន្និបាត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត វាយតម្លៃខ្ពស់ពីលទ្ធផលដែលសមាគមអតីតយុទ្ធជនខេត្តសម្រេចបានក្នុងអាណត្តិកាលកន្លង។ សមមិត្ត គឹមង៉ុកថាយ សំណូមពរសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់គប្បីបន្តជ្រួតជ្រាបដល់កម្មាភិបាល សមាជិករក្សាខ្ជាប់ និងពង្រីកប្រវេណីអត្តចរិត “កងទ័ពអ៊ំហូ”  ត្រូវមាន ឫទ្ធានុភាពនយោបាយរឹងមាំមានគោលជំហ ជាមួយនឹងគោលដៅ ឧត្តមគតិ រឹងបឹងជាមួយ នឹងលទ្ធិម៉ាក-ឡេនីន សតិអារម្មណ៍ហូជីមិញ សកម្មចូលរួមកសាង និងការពារបក្ស រដ្ឋ គ្រឹះ ធារសតិអារម្មណ៍របស់បក្សតស៊ូ បដិសេធច្រាន ចោលបណ្តាទស្សនខុសឆ្គងអានុភាពជាអមិត្ត។ អនុវត្តល្អការងារប្រឡងប្រណាំង “អតីតយុទ្ធ ជនគំរូ” “ប៉ិនប្រសប់ការងារប្រជាចលនា”។  ប្រវេណី “ស្មោះត្រង់-សាមគ្គី-ធ្វើជាគំរូ-ផ្លាស់ប្តូរថ្មី” ពង្រីកល្អតួនាទីត្រួតពិនិត្យ ពិនិត្យស៊ើប អង្កេត ប្រតិកម្មសង្គម សកម្មចូលរួមកសាងច្បាប់ ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជនពង្រីកប្រជាធិបតេយ្យក្នុងការចូលរួមកសាងបក្ស រដ្ឋ ស្អាតស្អំរឹងមាំ។
មហាសន្និបាតឯកភាពបោះឆ្នោតជ្រើស សមាជិកគណៈប្រតិបតិ្តការថ្មី ២១ រូបប៉ុន្តែក្នុងមហាសន្និបាតបោះជ្រើសបាន ២០ រូប (ខ្វះ ០១ រូប)  បោះឆ្នោតជ្រើសគណៈអចិន្ត្រៃយ៍ ០៧ រូប និងតំណាងចូលរួមមហាសន្និបាតតំ ណាងមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមលើកទី ៧ អាណត្តិកាល ២០២២-២០២៧ ចំនួន ០៤ រូប។ វរសេនីយ៍ឯកវ៉យ្វីថាញ់បានជាប់ឆ្នោតធ្វើជាប្រធានសមាគមអតីតយុទ្ធជនខេត្តលើកទី ៧ អាណត្តិកាល ២០២២-២០២៧៕                 ដំណឹង-រូបថត៖ ស.ហ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.