23/12/2022 09:34
លោកង៉ូជីកឿង សួរសុខទុក្ខ និងប្រសិទ្ធពរបូជាចារ្យនៅវិហារកាតូលិកភឿកហាវ ស្រុកចូវថាញ់។ រូបថត៖ បាធី
កាលពីថ្ងៃទី ២០ ធ្នូ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញបានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបូជាចារ្យ និងបរិ ស័ទកាតូលិកនៅវិហារភឿកហាវ ស្រុកចូវថាញ់។
រួមដំណើរជាមួយសមមិត្តលេខាបក្សខេត្ត មានសមមិត្តង្វៀងវុាំងត្រៀក សមាជិកគណៈ អចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្ត ង្វៀងធីមិញតឹម សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តប៊ូយថាញ់ធឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរមហាផ្ទៃ សមមិត្តហ្វិញកុងឡឹប សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកចូវថាញ់។
ក្នុងបរិយាកាសប្រកបដោយភាពកក់ក្ដៅ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង បានជូនជាព័ត៌មានត្រួសត្រាយបណ្ដាលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ អំពីវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមលើភូមិសាស្រ្តខេត្ត។ សមមិត្តក៏បានកត់ត្រា និងស្ងើចសរសើរនូវការ រួមចំណែករបស់បរិស័ទកាតូលិកនិយាយរួម និងបរិស័ទកាតូលិកនៅឃុំភឿកហាវ ស្រុកចូវថាញ់ និយាយ ដោយឡែកបានបន្តរួមកម្លាំងទៅក្នុងសមិទ្ធផល ដែលសម្រេចបានរបស់ខេត្តក្នុង ឆ្នាំ ២០២២ នេះ។ ទន្ទឹមនឹងនោះ សមមិត្ត ង៉ូជីកឿង ក៏មានបំណងឲ្យបូជាចារ្យនៅវិហារភឿកហាវរួមជា មួយបរិស័ទបន្តរួមដំណើរជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងបណ្ដាសាសនាដទៃរួម ចំណែកកសាងភូមិស្រុក ប្រទេសជាតិឲ្យកាន់តែមានភាពសម្បូរសប្បាយ អនុវត្តល្អតាមគោលលំនាំ “បវរសាសនា ថ្លៃថ្លាសង្គម”។
សមមិត្តលេខាបក្សខេត្តបានប្រសិទ្ធពរដល់បូជាចារ្យ និងបរិស័ទកាតូលិកទទួលអំណរបុណ្យណូអែលឆ្នាំ ២០២២ ប្រកបដោយក្ដីរីករាយ សុភមង្គល កក់ក្ដៅ និងសុខសាន្ត៕ ប្រែសម្រួល៖ ថាច់ហ្វាង