• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំង៖ ប្រមូលផ្តុំកម្លាំង ខិតខំ អនុវត្តសម្រេចភាគកម្រិតផែនការសេចក្តីសម្រេចចិត្តឆ្នាំ ២០២២

01/11/2022 12:49

កាលពីថ្ងៃទី ២៦ ខែតុលាគណៈកម្មាធិ​ការប្រជាជនខេត្តចាត់តាំងសន្និបាតបូកសរុប​លទ្ធផលស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខែតុលា និង ១០ ខែដើមឆ្នាំ ២០២២ ដាក់ចេញភារកិច្ចសំខាន់ៗតាំងពីនេះរហូតដល់ចុងឆ្នាំ ២០២២។ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តា សមមិត្តអនុប្រធានគណៈកម្មា ធិការប្រជាជនខេត្ត ឡេថាញ់បិញ ង្វៀងទ្រុងហ្វាង ង្វៀងក្វិញ ធៀងធ្វើជាអធិបតីសន្និបាត។ អញ្ជើញចូលរួម សន្និបាតមានសមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។

តំណាងចូលរួមសន្និបាត។រូបថត៖ ហ្វិញណូយ

   
     ក្នុងខែតុលា ឆ្នាំ ២០២២ សេដ្ឋកិច្ច វប្បធម៌ សង្គមបន្តអភិវឌ្ឍន៍តាមទិសដៅយ៉ាងសកម្ម។ ប្រមូលថវិការដ្ឋបាន ៥១៦,៩១៣ ពាន់លាន​ដុង ភាគបូកបន្ថែម ១០ ខែដើមឆ្នាំប្រមូលបាន ១០.៦១០,២៥៧ ពាន់លានដុង សម្រេច ១០២,៦៨% នៃគ្រោងផែនការ។ ក្នុងនោះ ប្រមូលថវិកាផ្ទៃ​ក្នុងបាន ៤.៤១៨,៨ ពាន់លានដុង សម្រេច ៨៥,៣% នៃគ្រោងផែនការកើន ១២,៦% ប្រៀប​ជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ។ មាន ០៤ ខ្ទង់ដែលប្រមូលសម្រេចលើសគ្រោងផែន​ការឆ្នាំ មាន ០៦ ខ្ទង់ប្រមូលកើនបង្គួរប្រៀប​​ជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ​។ល។ បណ្តាខ្ទង់ចំណាយថវិការដ្ឋបន្តត្រួតពិនិត្យ​ជិត ដិត សមស្រប ប្រិតសំចៃ ចំនួនចំណាយសរុប រួមក្នុងខែគឺ ១.១៥៣,៨៩៤ ពាន់លានដុង ភាគ  បូកបន្ថែម ១០ ខែដើមឆ្នាំចំណាយអស់ ៦.៩៤៣,៦០៤ ពាន់លានដុង សម្រេច ៦៥,៨% នៃគ្រោងផែនការបន្ថយ ១៤% ប្រៀបជាមួយ នឹងរយៈពេលតែមួយនៃឆ្នាំទៅ។
     អំពីសកម្មភាពរបស់បណ្តាអង្គការចាត់តាំង ឥណទានបានលំនឹង ប្រតិបត្តិល្អតាមកម្រិតការប្រាក់របស់សេចក្តីសម្រេចចិត្តលេខ ១៦០៧/ QĐ-NHNN ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ របស់អគ្គទេសាភិបាលធនាគាររដ្ឋ។ គិតមកដល់ចុងខែតុលា ឆ្នាំ ២០២២ ទុនធ្វើសកម្មភាព សរុបរួមរបស់អង្គការចាត់តាំងឥណទានសម្រេចបាន ៤៤.៥៥០ ពាន់លានដុង កើន ១១,៣២% ប្រៀបជាមួយនឹងចុងឆ្នាំ ២០២១ បំណុលឱ្យ​បុល ៣៧.១៥០ ពាន់លានដុង កើន ១៣,០៨% ប្រៀបជាមួយនឹងចុងឆ្នាំ ២០២១។ បំណុល​ឱ្យបុលតាមបណ្តាកម្មវិធីឥណទានគោលនយោ​បាយនៅនឹងសាខាធនាគារគោលនយោបាយ​សង្គមខេត្តដល់ខែតុលាឆ្នាំ ២០២២ សរុបរួម ប៉ាន់ស្មានសម្រេច ៣.៥១៨ ពាន់លានដុង កើន ១៤,៥៦% ប្រៀបជាមួយនឹងចុងឆ្នាំ ២០២១។      អំពីការផលិតឧស្សាហកម្មតម្លៃផលិតក្នុង ខែតុលា ឆ្នាំ ២០២២ ប៉ាន់ស្មានសម្រេចបាន ២.១៤៨,៤៦ ពាន់លានដុង ភាគបូកបន្ថែមដល់ ខែតុលាសម្រេចបាន ២៥.៣៩១,៣ ពាន់លាន ដុង សម្រេច ៩១,២% នៃផែនការបន្ថយ ២,២% ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ។ តម្លៃផលិតឧស្សាហកម្មបន្ថយអាស្រ័យដោយការជះឥទ្ធិពលរបស់ផ្នែកឧស្សាហកម្មផលិត និងចែកចាយអគ្គិសនី។
     វិស័យពាណិជ្ជកម្ម-សេវាកម្មផ្គត់ផ្គង់មុខទំ និញបានទាន់ពេល (លើកលែងតែប្រេងសាំង) បណ្តាប្រភេទមុខទំនិញក្រៅពីនោះតែងមាន សម្បូណ៌បែប កម្លាំងទិញប្រើប្រាស់បើប្រៀប ជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើនខ្ពស់។ ការលក់រាយមុខទំនិញ និងប្រភពចំណូលសេ វាកម្មក្នុងខែតុលាសរុបរួម ៤.៤៤៦,៣២ ពាន់ លានដុង ភាគបូកបន្ថែម ១០ ខែសម្រេចបាន ៣៩.៧៧៨,៦៦ ពាន់លានដុង សម្រេច ១០៨,២% នៃផែនការប្រៀបជាមួយនឹងរយៈពេលតែមួយ នៃឆ្នាំទៅកើន ៤៧,៤%។
តំណាងទាំងឡាយប្រមូលផ្តុំពិភាក្សាអំពីការ ផលិតកសិកម្មចិញ្ចឹមជលផល បណ្តាមូលដ្ឋាន ប្រមូលផ្តុំចលនាកំណត់ទិសដៅឱ្យប្រជាជន ផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹមសម្រេចលទ្ធផលខ្ពស់ ទន្ទឹមនឹងនោះបណ្តាមូលដ្ឋានម្ចាស់ការ ប្រមូលកម្លាំងជម្នះស្ថានភាពស្រុត បាក់ដីនៅមូលដ្ឋានមួយចំនួន។ អាស្រ័យហេតុ​ នោះជម្នះបានផលវិបត្តិភាពឱនខ្សោយ ការ  អន្តរាយអាស្រ័យដោយភ្លៀងព្យុះទឹកជោរជន់ លិចបង្កឡើងធ្វើលំនឹងជីវភាពនិងការផលិត។
     ស្ថិតនៅនឹងសន្និបាតថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ កូវង៉ាង និងថ្កូវ របាយការណ៍អំពីសម្ទុះកសាងស្រុកជនបទថ្មី។
      មានយោបល់ចង្អុលការសន្និបាត ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង បានសង្កត់ធ្ងន់ថា៖ ភារកិច្ចចំពោះមុខគឺក្នុង សប្តាហ៍ដើមខែវិច្ឆិកាឆ្នាំ ២០២២ នេះ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសប្តាហ៍វប្បធម៌  ទេសចរណ៍-សមោសរម្ហូបអាហារណាមបូ ភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ ជាមួយនឹងស្មារតីសប្បាយរីករាយ សុវត្ថិភាព តម្លាភាព សាមគ្គី ប្រិតសំចៃ។ ប្រមូលផ្តុំអនុវត្តបណ្តាភាគកម្រិតផែនការដែលសម្រេច នៅទាបខិតខំអស់ពីកម្លាំងកាយដើម្បីសម្រេច ភាគកម្រិតផែនការឆ្នាំ ២០២២ បណ្តាមន្ទីរ ផ្នែក មូលដ្ឋានគប្បីប្រមូលផ្តុំពិនិត្យឡើងវិញបណ្តា ភារកិច្ច ការងារនៅកកកុនដើម្បីផ្តុំកម្លាំងអនុវត្ត ពិសេសគឺបណ្តាភាគកម្រិតផែនការសេដ្ឋកិច្ច -សង្គមនៅទាប។ អត្រាប្រជាជនចូលរួមគាំពារ សុខាភិបាល ទុនវិនិយោគទូទាំងសង្គម អារ្យធម៌ទីក្រុង ពិនិត្យវាយតម្លៃឡើងវិញស្ថានភាព អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម គ្រោងផែនការថវិការដ្ឋ វិនិយោគសាធារណៈ ឆ្នាំ ២០២២ កសាងផែនការពង្រីកសេដ្ឋកិច្ច-សង្គម គ្រោងផែនការថវិការដ្ឋ និងវិនិយោគ សាធារណៈឆ្នាំ ២០២៣។ អនុវត្តសម្រេច និង ជម្រាប ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់ សច្ចាប័នគ្រោងផែនការខេត្តត្រាវិញសម័យថ្មី ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ យោងលើមូលដ្ឋាននោះបណ្តាមន្ទីរ ផ្នែក មូលដ្ឋានគប្បីពិនិត្យឡើងវិញបណ្តាភាគកម្រិតផែន ការ ភារកិច្ចដែលបានប្រគល់ ជូនក្នុងឆ្នាំ ២០២២ ដោយខ្លួនឯងដើម្បីប្រញាប់ បង្កើនសម្ទុះដើម្បី ធានាសម្រេចបណ្តាភាគកម្រិតដែលសេចក្តី សម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តបានដាក់ចេញក្នុងឆ្នាំ ២០២២ ធ្វើជាមូលដ្ឋានអនុ វត្តសម្រេចឱ្យទាំងអាណត្តិកាល ២០២០-២០២៥។ 
     ស្ថិតក្នុងសន្និបាតលើកនេះ គណៈកម្មាធិការប្រជាជនខេត្តបានឆ្លងសេចក្តីព្រាងសេចក្តីសម្រេចចិត្តសំខាន់ៗ ១០ យ៉ាងដើម្បីជម្រាបជូនសម័យប្រជុំចុងឆ្នាំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០៕         ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.