• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ សម័យប្រជុំលើកទី ៦ (សម័យប្រជុំឯកទេស)

21/10/2022 09:21

*អនុម័តិជាឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំចាន់ៗ ០៨ យ៉ាង 

ពិធីជូនអំណោយដល់បងប្អូននារីជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បុគ្គលិកស្ថានប័នក្រុមប្រឹក្សាប្រជាជនខេត្ត ។​

     កាលពីថ្ងៃទី ១៨ ខែតុលា ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ចាត់តាំងសម័យប្រជុំលើកទី ៦ (សម័យប្រជុំឯកទេស) ក្រោម អធិបតីរបស់លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គាងក្វឹង យឿងធីង៉ុកធើ។
     សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិភាក្សាបំពេញយោបល់លើបណ្តាសេចក្តីរបាយការណ៍ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តជម្រាបសម័យប្រជុំដូចជា៖ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១៦/២០២១/NQ-HĐND ចុះថ្ងៃទី ០៩ ខែធ្នូ  ឆ្នាំ ២០២១ របស់ក្រមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខេត្តឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណរយៈពេលមធ្យមពីប្រភពថវិកាខេត្តដំណាក់កាល ២០២១-២០២២  (លើកទី ២)។ សេចក្តីសម្រេចចិត្តស្តីពីការ តម្រែតម្រង់ផែនការវិនិយោគសាធារណពីប្រភពថវិកាខេត្តឆ្នាំ ២០២២ (លើកទី ២)។ សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់គោលការណ៍ វិនិយោគគម្រោងការផ្គត់ផ្គង់សម្ភារសុខាភិបាល មន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹង ខេត្តត្រាវិញ ដោយប្រើប្រាស់ទុន ODA របស់កូរ៉េខាងត្បូង។ សេចក្តីសម្រេចចិត្តស្តីពីការសម្រេចចិត្តលើគោលការណ៍បង្វែរគោលដៅប្រើប្រាស់ ព្រៃឈើមកប្រើគោលដៅកសាងឱទ្យានឃុំទ្រឿងឡុងហ្វា។ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមអនុប្រយោគទី ២ មាត្រាទី ១ សេច ក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ សេចក្តីសម្រេចស្តីពីការកំណត់បង្កើតគ្រោងថវិកា ប្រើប្រាស់ និងធ្វើគណនេយ្យថវិកាធានាឱ្យការងារកសាងឯកសារបទដ្ឋានច្បាប់ និងសុក្រឹតប្រព័ន្ធច្បាប់នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋដោយប្រើប្រាស់ថវិការដ្ឋលើវិស័យ យុត្តិធម៌នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ 
     បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តឆ្លងលទ្ធផលអនុវត្តពិនិត្យបញ្ជាក់សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលគណៈកម្មាធិការប្រជាជនខេត្តជម្រាបជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ៦។
     តំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានឯកភាពជាមួយនឹងបណ្តាខ្លឹមសាររបស់សម័យប្រជុំ និងអនុម័តិឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំខាន់ ០៨ យ៉ាងគឺ៖ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១៦/២០២១/NQ-HĐND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ របស់ក្រមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខេត្ត ឆ្នាំ ២០២២ ដើម្បីសមស្របជាមួយនឹងស្ថានភាពអនុវត្តការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញ ដូចជា៖បន្ថយភាគកម្រិតសម្ទុះបង្កើនតម្លៃ GRDP កម្រិតពី ១០-១១% ចុះនៅកម្រិតសម្ទុះបង្កើន ១,៣២% ប្រៀបធៀបជាមួយ និងរយៈពេលតែមួយនៃឆ្នាំ ២០២១។ បន្ថយភាគកម្រិតផែនការតម្លៃ GRDP ជាមធ្យមនៃមនុស្សម្នាក់ពីកម្រិតសម្រេចពី ៧២ លានដុង ចុះនៅសម្រេចកម្រិត ៦៧,០៣ លានដុង និងបន្ថយតម្លៃឧស្សាហកម្ម-ស្ថាបនា និងសេវាកម្មពីកម្រិត ៧២% ចុះនៅ ៦៧,៣៣% ក្នុងតម្លៃសរុបរួមរបស់ GRDP ។ បំពេញបន្ថែម និងបើកទូលាយមុខសញ្ញាទទួលផលពីសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់អំពីគោលនយោបាយឧបត្ថម្ភ កែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារ ជិតក្រនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ ចំពោះបណ្តាគ្រួសារក្រីក្រ  គ្រួសារជិតក្រជួបលំបាកអំពីលំនៅឋាននឹងបានឧបត្ថម្ភពីមូលនិធិសុខុមាលភាពសង្គមខេត្ត ឬពីប្រភពឧបត្ថម្ភផ្សេងៗ ប៉ុន្តែមិនទាន់ឬកំពុងកសាងផ្ទះ ដែលមានតម្រូវការបុលទុនបន្ថែម ដើម្បីកសាងផ្ទះបានត្រឹមត្រូវស្អាតជាងគឺបានពិនិត្យឧបត្ថម្ភឱ្យបុលទុនច្រើនបំផុតគឺក្នុងមួយ គ្រួសារ ៥០ លានដុង។ សេចក្តីសម្រេចចិត្តស្តី ពីការសម្រេចចិត្តលើកគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃឈើមកប្រើប្រាស់ដោយគោលដៅផ្សេងនៅលើភូមិសាស្ត្រខេត្តជាមួយនឹងផ្ទៃដីព្រៃឈើការពារនៅនឹងភូមិញ៉ាមាក់ ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយចំនួន ០,៦ ហិកតាដើម្បីអនុវត្តការកសាងឱទ្យានឃុំទ្រឿង ឡុងហ្វាឆ្លើយតបសំណូមពរប្រជុំជីវភាពសហគមន៍ និងកំសាន្តសប្បាយរបស់ប្រជាជនសន្សឹមៗ នឹងអនុវត្តសម្រេចលក្ខឋានឃុំឡើងជាសង្កាត់ និងទីក្រុងប្រភេទ ៣ ក្នុងអនាគតរបស់ទីផ្សាររួមខេត្តយ្វៀងហាយ។ បណ្តាសេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណរយៈពេលមធ្យមពីប្រភពថវិកាខេត្ តដើម្បីសមស្របជាមួយនឹងស្ថានភាពប្រមូល និង តុល្យភាពនៃការចំណាយថវិកាខេត្ត។
     សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាន ថ្លែងយោបល់បិទសម័យប្រជុំ និងសង្កត់ធ្ងន់ថា៖ នេះគឺជាបណ្តាសេចក្តីសម្រេចចិត្តសំខាន់ ប្រសិនបានផ្សព្វផ្សាយល្អរួមចំណែកជំរុញការផលិតពង្រីក លើកកម្ពស់ជីវភាព ស្មារតី សម្ភារជូនប្រជាជន។ រួមចំណែកអនុវត្តសម្រេចល្អ សេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ក្រុម ប្រឹក្សាប្រជាជនខេត្តសំណូមពរ គណៈកម្មាធិ ការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្ត បណ្តាផ្នែក បណ្តាថ្នាក់ ក្នុងខេត្តបង្កើនការងារផ្សព្វផ្សាយ ប្រញាប់ចាត់ តាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តដែលបានអនុម័តិឯកច្ឆន្ទឆ្លង។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីត្រូវមានការប្រមូលផ្តុំពិនិត្យឡើងវិញ និងបំពេញបន្ថែមបណ្តាភារកិច្ច វិធានការឬខ្លឹមសារដែលតម្រូវការត្រូវតម្រែតម្រង់ឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។
      បណ្តាស្ថាប័នសារព័ត៌មានមហាជនគប្បីផ្សព្វផ្សាយ សាយភាយសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងមាមីងម្ចាស់ឆ្នោត និងប្រជាជន ដើម្បីតាមដានចូលរួមពិនិត្យអង្កេត។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីពង្រីកតួនាទីស៊ើបអង្កេតការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តដែលទើបបានអនុម័តិឯកច្ឆន្ទឆ្លង។
     នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតសមាគមសហពន្ធន៍នារីវៀតណាម (ទី ២០ ខែ តុលា ឆ្នាំ ១៩៣០ -ទី ២០ ខែតុលា ឆ្នាំ ២០២២) ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានប្រសិទ្ធពរ និងជូនអំណោយដល់បងប្អូននារីជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បុគ្គលិកស្ថានប័នក្រុមប្រឹក្សាប្រជាជនខេត្ត និងអ្នកយកសារព័ត៌មានជានារីភេទ៕         ដំណឹង-រូបថត៖ ស.ហ

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.