10/01/2023 09:02
អនុលេខាអចិន្ត្រៃយ៍បក្សខេត្តគឹមង៉ុកថាយ (ទី ២ ខាងស្តាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់ក្រុមប្រតិភូការងារបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទ។ រូបថត៖ បាធី
កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅនឹងការិយាល័យគណៈកម្មាធិការបក្សខេត្ត និងការិយាល័យគណៈកម្មាធិការប្រជា ជនខេត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូការងារអគ្គបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទបានអញ្ជើញមកសម្តែងការគួរសម និងប្រសិទ្ធពរបុណ្យតេតគ្វីម៉ាវ ឆ្នាំ ២០២៣។
ក្រុមប្រតិភូការងារអាស្រ័យដោយ ឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទ។
ទទួលបដិសណ្ឋារកិច្ចមានសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត មន្ទីរ មហាផ្ទៃ សមាគមសហព័ន្ធន៍នារីខេត្ត គណៈបញ្ជាការដ្ឋានយោធា និងនគរបាលខេត្ត។
សមមិត្តគឹមង៉ុកថាយ និងសមមិត្តឡេថាញ់បិញបានជូនព័ត៌មានអំពីបណ្តាលទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គមដែលខេត្តសម្រេចបានក្នុង ឆ្នាំ ២០២២។ ថ្នាក់ដឹកនាំខេត្តត្រាវិញសូមថ្លែង អំណរគុណចំពោះការយកចិត្តទុកដាក់របស់អគ្គបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទព្រះរាជាណាចក្រកម្ពុជានិយាយដោយឡែកក៏ដូចជា ថ្នាក់ដឹកនាំប្រទេសព្រះរាជាណាចក្រកម្ពុជា និយាយរួមបានជួយឧបត្ថម្ភខេត្តត្រាវិញក្នុងបណ្តាឆ្នាំកន្លង។ យោងលើស្មារតីមេត្រីភាព សាមគ្គីរបស់ប្រទេសទាំងពីរ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តត្រាវិញជឿជាក់ថាប្រទេសទាំង ពីរនិយាយរួមនិងខេត្តត្រាវិញនិយាយដោយឡែកដែលបានចងសម្ព័ន្ធមេត្រីភាពនៅនឹងខេត្ត របស់ប្រទេសព្រះរាជាណាចក្រកម្ពុជានឹងបន្ត ពង្រីកស្មារតី “បណ្តាមិត្តល្អ” ដើម្បីរួមគ្នាអភិវឌ្ឍន៍។
សម្តែងនូវក្តីស្រើបស្រួលចិត្តចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅស្មោះសររបស់ថ្នាក់ដឹកនាំខេត្តត្រាវិញសម្រាប់ក្រុមប្រតិភូការ ងារ។ ឧត្តមសេនីយ៍ឯកឌៀងសារុនសម្តែង នូវក្តីរីករាយចំពោះស្ថានភាពពង្រីកសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯកឌៀងសារុនបញ្ជាក់ថា៖ នេះគឺជាមូលដ្ឋានដើម្បីសាមគ្គី មេត្រីភាពរវាងប្រទេសទាំងពីរបានរឹតបន្តឹងជាងទៀតក្នុងពេលខាងមុខ។ ឧត្តមសេនីយ៍ ឯកឌៀងសារុនអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមនិយាយរួម និងខេត្តត្រាវិញនិយាយ ដោយឡែកបានឧបត្ថម្ភសិស្ស និស្សិតកម្ពុជា ដែលកំពុងរៀនសូត្រនៅនឹងសាលាសកលមហាវិទ្យាល័យត្រាវិញ។
នាឱកាសអំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣ ឧត្តមសេនីយ៍ឯកឌៀងសារុនសូបប្រសិទ្ធពរថ្នាក់ដឹកនាំខេត្តត្រាវិញ និងគ្រួសារ ប្រជាជន ក្នុងខេត្តទទួលអំណរឆ្នាំថ្មីសុខភាពមួនមាំ សុភមង្គល វិបុលភាព៕