• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បូកសរុបលទ្ធផលសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរភោ ជនាអាហារណាមបូភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក

16/12/2022 09:20

គណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរបណ្តាសមូហភាពឆ្នើម។​ រូបថត៖  បាធី

កាលពីថ្ងៃទី ១៣ ខែធ្នូ គណៈចង្អុលការ​សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរភោ​ជនាអាហារណាមបូភ្ជាប់ជាមួយនឹងពិធីបុណ្យ​អកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ (សប្តាហ៍)​ ចាត់តាំងពិធីសន្និបាតបូករុបលទ្ធផល។
អញ្ជើញចូលរួមមានបណ្តាសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈ​ចង្អុលការសប្តាហ៍ យឿងហ្វាងស៊ុម សមាជិក​គណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា-ទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍នៃគណៈ​ចង្អុលការសប្តាហ៍ផាមវុាំងតាមសមាជិកគណៈ​ប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរឧស្សាហពា​ ណិជ្ជកម្មអនុប្រធានគណៈចង្អុលការសប្តាហ៍ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត និងបណ្តាមូលដ្ឋានក្នុងខេត្ត។  
សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរភោជនាអាហារណាមបូភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងបណ្តាថ្ងៃទី ០២-០៨ ខែវិច្ឆិកា ជាមួយនឹងសកម្មភាព ០៨ យ៉ាងដូចជា៖ ពិធីបើក និងបិទកម្មវិធីសិល្បៈសប្តាហ៍ ផ្សារណាត់ជំរុញពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ ឧទ្ទេសនាម លើកតម្កើងផលិតផល OCOP ផលិតផល ភូមិរបរខេត្តត្រាវិញ លំហភោជនាអាហារណាមបូ រាត្រីពិធីបុណ្យអកអំបុកសមោសររបាំចម្រៀង​មហាជនថ្នាក់ខេត្ត សិក្ខាសាលាចង សម្ព័ន្ធទេស​ចរណ៍ និងចាត់តាំងក្រុមប្រតិភូការងារពិនិត្យ ស្រាវជ្រាវ ឧទ្ទេសនាមកន្លែងទេសចរណ៍ថ្មីរបស់ត្រាវិញ បណ្តាសកម្មភាពតាំងពិព័រណ៍ បណ្តាសកម្មភាពកីឡាហាត់ប្រាណ និងល្បែងប្រជាប្រិយ។
ឆ្លងអស់ ០៧ ថ្ងៃដែលបានប្រព្រឹត្តឡើង សប្តាហ៍តាមការប៉ាន់ស្មានមានភ្ញៀវចូលរួមទស្សនា និងទិញអីវ៉ាន់ជាង ១៦៥.០០០ លើកនាក់ ប្រភពចំណូលប្រមាណសម្រេចបាន ៩០ ពាន់លានដុង។ 
តាមមតិគណៈចាត់តាំងសប្តាហ៍សម្រេចបាន  ជោគជ័យអាស្រ័យដោយមានការត្រៀមបម្រុង  បានហ្មត់ចត់ត្រឹមត្រូវតាំងពីខ្លឹមសាររហូតដល់បណ្តាសកម្មភាព។ សប្តាហ៍ដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាម ទេសចរណ៍លើកតម្កើងអត្តសញ្ញាណ វប្បធម៌វិសេសវិសាលទូលាយប្លែករបស់ជនរួមជាតិខ្មែរ។ ឆ្លងតាមបណ្តាសកម្មភាពបានរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ បេតិកភណ្ឌរបស់ជនរួមជាតិខ្មែរទៅក្នុងពហុសណ្ឋាន ឯកភាពរបស់ខឿនវប្បធម៌វៀតណាម។ ទន្ទឹននឹងនោះ ពង្រឹងបន្តឹងប្រវេណីសាមគ្គីបណ្តាជនជាតិនៅលើភូមិសាស្ត្រខេត្ត។
ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានបង្ហាញនូវបណ្តាភាពឱនខ្សោយគប្បីត្រូវដកពិសោធ ដូចជា៖ មណ្ឌលតាំងផលិត ផលប្រពៃណីរបស់បណ្តាមូលដ្ឋានរៀបចំមិនទាន់បាន សមស្របអំពីលំហ និងផ្ទៃដីផ្ទៃក្រឡា តំបន់ រមណីយដ្ឋានគូស្រះស្រីជាកន្លែងប្រព្រឹត្តឡើងបណ្តាសកម្មភាពរបស់ពិធីបុណ្យនៅមានអ្នកលក់ដូរ ច្រើនរាំងស្ទះបណ្តាសកម្មភាពព្យុហយាត្រារបស់បណ្តាអង្គភាព គប្បីត្រូវដកពិសោធឡើងវិញចម្ងាយផ្លូវប្រណាំងទូក-ងឱ្យសមស្របជាង។ល។

លោក ឡេថាញ់បិញ  អនុប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់បណ្តាសមូហភាពឆ្នើម។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញបានវាយតម្លៃ និងកំណត់ត្រាបណ្តាលទ្ធផលដែលសម្រេចបាន ក៏ដូចជាបណ្តាភាពថមថយដែលបានបណ្តាតំណាងលើកឡើង។ ដើម្បីទុកឱ្យពិធីបុណ្យអកអំបុក បានប្រព្រឹត្តឡើងក្នុងឆ្នាំដល់នេះសម្រេចបានលទ្ធផលល្អប្រសើរជាង សមមិត្តឡេថាញ់បិញ សំណូមពរបណ្តាអង្គភាពមានការទាក់ទិនគប្បីយកចិត្តទុកដាក់ និងបន្តជំរុញមាំការងារផ្សព្វផ្សាយ អនុវត្តល្អការងារភ័ស្តុភារនៅនឹងបណ្តាពិធីបុណ្យសំខាន់នៅក្នុងក្របខ័ណ្ឌសប្តាហ៍។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាផ្នែកគប្បីធ្វើសេនាធិការជ្រើសរើសកន្លែងដើម្បីចាត់តាំងបណ្តាសកម្មភាពពិធីបុណ្យអកអំបុកឆ្នាំក្រោយឱ្យបានទាន់ពេល និងសមស្របងាយស្រួលឱ្យភ្ញៀវចូលមកសទ្សនា។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជា ជនខេត្តបានជូនប័ណ្ណសរសើរ ១៥ ប័ណ្ណ មន្ទីរវប្បធម៌កីឡា និងទេសចរណ៍ជូនលិខិតសរសើរ ១៥ ច្បាប់ដល់បណ្តាសមូហភាពចូលរួមល្អ បណ្តាសកម្មភាពសប្តាហ៍ និងបណ្តាសកម្មភាព តាំងពិព័រណ៍ក្នុងក្របខ័ណ្ឌពិធីបុណ្យអកអំបុក ឆ្នាំ ២០២២៕         ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.