20/12/2022 13:10
ប្រសិទ្ធពរវិហារកាតូលិកតឹងឡុង ភូមិកាតុកឃុំថាញ់សើុង ស្រុកថ្កូវ។ រូបថត៖ ង៉ុកហុង
នាឱកាសអំណរបុណ្យណូអែល (ថ្ងៃកំណើត ព្រះយ៉េស៊ូ) ឆ្នាំ ២០២២ កាលពីថ្ងៃទី ១៧ ខែធ្នូ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសូរសុខទុក្ខជូនអំណោយ និងប្រសិទ្ធពរបុណ្យណូអែលឆ្នាំ ២០២២ ដល់បណ្តាអ្នកមុខ អ្នការសមាគមសាសនាប្រូតែស្តង់ទីប្រជុំជនថ្កូវ និងវិហារកាតូលិកតឹងឡុង ភូមិកាតុកឃុំ ថាញ់ស៊ើង ស្រុកថ្កូវ។
ស្ថិតក្នុងបរិយាកាសសុខដុមរបស់រដូវបុណ្យ ណូអែលឆ្នាំ ២០២២ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តប្រសិទ្ធពរដល់បណ្តាគ្រូគង្វាលបូជាចារ្យ បណ្តាអ្នកមុខអ្នកការ និងពុទ្ធបរិស័ទ ប្រជាសាសនិកទទួលអំណរបុណ្យណូអែលប្រកបដោយភាពសុខដុម តម្លាភាព សុភមង្គល ពោរពេញដោយមហាអនុគ្រោះសុភមង្គល។ សមមិត្ត គឹមង៉ុកថាយ អនុ លេខាអចិន្ត្រៃយ៍បក្សខេត្តបានជូនព័ត៌មានអំពីបណ្តាលទ្ធផលលេចធ្លោដែលខេត្តសម្រេចបានក្នុងឆ្នាំ ២០២២ ក៏ដូចជាការខិតខំបញ្ចេញកម្លាំងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងមហាជនក្នុងការអនុវត្តន៍ភារកិច្ចពង្រីកសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ជីវភាពប្រជាជន។ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានកំណត់ត្រានូវបណ្តាការរួមវិភាគ ទានយ៉ាងសកម្មរបស់គ្រូគង្វាលបូជាចារ្យ បណ្តាអ្នកមុខអ្នកការ និងពុទ្ធបរិស័ទ ប្រជាសាសនិក ទៅក្នុងស្នាដៃរួមរបស់ខេត្ត ពិសេសគឺក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាសាសនិកប្រតិបត្តិ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ក្នុងការអនុវត្តន៍បណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម សង្ឃឹមថា គ្រូគង្វាលបូជាចារ្យ ប្រជាសាសនិកបន្តរួមកម្លាំងជាមួយនឹងមូលដ្ឋានសកម្មធ្វើល្អបណ្តា សកម្មភាពសង្គម ប្រឡងប្រណាំងស្នេហាជាតិ ជំរុញមាំការងារសុខុមាលភាពសង្គម ពង្រីកប្ វេណីមហាសាមគ្គីទូទាំងប្រជាជាតិ អនុវត្តល្អគោលលំនាំល្អសាសនា ថ្លៃថ្លាសង្គម កសាងខេត្តត្រាវិញពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕ ង៉ុកហុង-រតនា