16/12/2022 09:10
អបអរសាទរដំណើរនិមន្តមកពីប្រទេសព្រះរាជាណាចក្រថៃរបស់គណៈសង្ឃ។
កាលពីថ្ងៃទី ១៣ ខែធ្នូ គណៈអចិន្រ្តៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានចាត់តាំងពិធីឧបនិមន្តន៍ព្រះដំណើររបស់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ និងព្រះឧបជ្ឈាយ៍ថាច់អង ព្រះមេគណខេត្តត្រាវិញ ដែលនិមន្តវិលត្រឡប់មកពីប្រទេស ព្រះរាជាណាចក្រថៃទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស។ និមន្ត និងចូលរួមកម្មវិធីនេះ មានគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមអបអរសាទរយ៉ាងកុះករ។
ព្រះសង្ឃថតរូបអនុស្សាវរីយ៍ជាមួយគណៈសង្ឃនិមន្តមកពីប្រទេសថៃ។
ថ្លែងថេរដីកាក្នុងពិធីនេះ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍ ថាច់អង បានថ្លែងអំណរព្រះគុណ គណៈអចិន្រ្តៃយ៍សមាគមខេត្ត ដែលបានចាត់តាំងពិធីឧបនិមន្តន៍ចំពោះព្រះអង្គដែលនិមន្តមកពីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីប្រទេសព្រះរាជាណាចក្រថៃ។ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តមានថេរដីកាថា៖ ការទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពុទ្ធសាសនវិទ្យានៃសកលវិទ្យាល័យមហាចុឡាឡុងកន រាជវិទ្យាល័យ នៃប្រទេសព្រះរាជាណាចក្រ ថៃ មិនត្រឹមតែជាកិត្តិយសសម្រាប់អាត្មាទាំង ពីរព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសសម្រាប់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ក៏ដូចជាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាគណខេត្តទៀតផង។ អាត្មាទាំងពីរព្រះអង្គ នឹងបន្តការអនុវត្តន៍ការងារព្រះពុទ្ធសាសនា និងការងារសប្បុរសធម៌សង្គមឲ្យបានល្អជាងទៀតដើម្បីចូលរួមជ្រោមជ្រែងតាមគោលលំនាំ “បរវរសាសនា ថ្លៃថ្លាសង្គម”។
អនុវត្តតាមសេចក្តីប្រកាសលេខ ១៨៥១/ TGCP-QHQT, ចុះថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២២ របស់គណៈសាសនានៃរដ្ឋាភិបាលស្តីពីចូលរួមសកម្មភាពសាសនានៅក្រៅប្រទេស គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានចាត់តាំងគណៈប្រតិភូចំនួន ១៧ ព្រះអង្គចូលរួមពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសរបស់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងព្រះឧជ្ឈាយ៍ថាច់អង ព្រះមេគណខេត្ត នៅ ប្រទេសព្រះរាជាណាចក្រថៃឡង់ដ៍ពីថ្ងៃទី ០៩ - ១៣ ខែធ្នូ ឆ្នាំ ២០២២៕ ដំណឹង-រូបថត៖ សុជា