23/12/2022 09:38
លោក ស៊ើងហុង អគ្គនិពន្ធនាយករងជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ ឃុំអាងទ្រឿងអា។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ២០ ខែធ្នូ សមាគមអ្នកកាសែតខេត្តត្រាវិញ ចាត់តាំងជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលមានស្ថានភាពក្រីក្រលំ បាកនៅឃុំអាងទ្រឿងអា (ស្រុកកាងឡុង) និងឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង។
សមមិត្ត ស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ អនុប្រធានសមាគមអ្នកកាសែតខេត្តត្រាវិញ សមមិត្ត គីច័ន្ទដូរ៉ា នាយករងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ លោកឡេថាញ់ណាំង នាយករងធនាគារកសិកម្មនិង អភិវឌ្ឍន៍ជនបទ (Agribank) សាខាខេត្តត្រាវិញ តំណាងធនាគារ Agribank នៅ តំបន់ភាគតីណាមបូ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានទាំងពីរចូលរួម។
បានការឧបត្ថម្ភសមាគមអ្នកកាសែតទីក្រុងហូជីមិញ (ចលនាធនាគារ Agribank តំបន់ភាគ ខាងត្បូង) ជូនអាហារូបករណ៍ ១០០ ចំណែក (ក្នុងមួយចំណែកៗ មានទឹកប្រាក់ ០១ លានដុង) ដល់សិស្សានុសិស្សខេត្តត្រាវិញ។ អាហារូបករណ៍ទាំងនោះបានសមាគមអ្នកកាសែតខេត្តត្រាវិញយកទៅជូន ៤០ ចំណែកដល់ សិស្សានុសិស្សឃុំអាងទ្រឿងអា និង ២០ ចំណែកជូនដល់សិស្សានុសិស្សឃុំថាញ់ហ្វាស៊ើង។ នៅ ៤០ ចំណែកបានយកជូនដល់សិស្សានុសិស្សនៅបណ្តាឃុំ៖ ហ្វាធ្វឹង (ស្រុកចូវថាញ់) ១០ ចំណែក ឃុំដូងស្វឹង (ស្រុកយ្វៀងហាយ) ២០ ចំណែក ឃុំឡុងឌឹក (ទីក្រុងត្រាវិញ) ១០ ចំណែក។
ថ្លែងយោបល់នៅពិធីជូនអាហារូបករណ៍ សមមិត្តស៊ើងហុងបានបញ្ជាក់ថា៖ សកម្មភាពសុខុមាលភាពសង្គម គិតគូរដល់សិស្សានុសិស្សក្រីក្រតែងបានបណ្តាផ្នែក បណ្តាថ្នាក់ ក្នុងនោះ មានសមាគមអ្នកកាសែតតែងយកចិត្តទុកដាក់បង្កលក្ខណៈដើម្បីសិស្សនុសិស្សមានស្ថានភាពលំបាកខិតខំរៀនសូត្របានល្អប្រសើរ ៕ ប្រែសម្រួល៖ ថាច់ហៀង