• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បិទសម័យប្រជុំលើកទី ៧-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០៖ អនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២១ យ៉ាង

13/12/2022 08:41

ឆ្លងអស់រយៈកាល ០៣ ថ្ងៃធ្វើការ ប្រកបដោយស្មារតីមមាញឹក ត្រឹមត្រូវ ប្រជាធិបតេយ្យ បញ្ញាកាលពីថ្ងៃទី ០៩ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាលទី ២០២១-២០២៦ បានបិទសម័យប្រជុំលើកទី ៧ (សម័យប្រជុំ ចុងឆ្នាំ ២០២២)។

បណ្តាតំណាងចូលរួមអង្គប្រជុំ។ រូបថត៖  សុខា


សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍ បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត គាងក្វឹង  សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តយឿងធីង៉ុកថើ សមាជិកាអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីសម័យប្រជុំ។
មុននោះ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត និងម្ចាស់ឆ្នោតនៅមណ្ឌលផ្សាយបន្ត ផ្ទាល់ស្រុកថ្កូវ និងស្រុកកូវកែ បានចោទសួរ  និងឆ្លើយសំណួរចំនួន ៤៥ លើកដល់ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង និងបណ្តានាយកមន្ទីរ ផ្នែករបស់ខេត្ត អំពីបណ្តាបញ្ហាដែលម្ចាស់ឆ្នោតបានយកចិត្តទុកដាក់។
មានយោបល់សង្ខេបក្នុងសម័យចោទសួរ សមមិត្ត គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានស្ងើចសរសើរបណ្តាបញ្ហាដែល បណ្តាតំណាង និងម្ចាស់ឆ្នោតបានលើកឡើង ក្នុងពេលចោទសួរ។ បណ្តាបញ្ហាដែលដាក់ចេញយ៉ាងសង្ខេប ច្បាស់លាស់ ច្បាមជាប់ និងត្រូវជាមួយបញ្ហាដែលគប្បីចោទសួរ ដើម្បីធ្វើឲ្យច្បាស់នូវបណ្តាបញ្ហាទាក់ទងដល់ការងារដឹកនាំ ចង្អុលការរបស់ថ្នាក់ដឹកនាំខេត្ត នៅលើបណ្តាវិស័យ។ បណ្តាខ្លឹមសារដែលចោទសួរក៏បានប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងនាយកបណ្តាមន្ទីរ បណ្តាផ្នែក ទទួលយក និងដោះស្រាយសំណួរបង្ហាញឲ្យឃើញច្បាស់ និងត្រូវតាមចំណុចសំខាន់ ហ៊ានទទួល ខុសត្រូវបណ្តាចំណុចដែលអន់ខ្សោយ ដើម្បីដាក់ចេញបណ្តាដំណោះស្រាយយ៉ាងជាក់ស្តែង និងសន្យាជម្នះក្នុងរយៈកាលខាងមុខនេះ។
សម័យប្រជុំបានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ២១ យ៉ាង ដូចជា៖ សេចក្តីសម្រេចចិត្តស្តីពីពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីផ្តល់សច្ចាប័នទូទាត់ថវិកា ចំណូល-ចំណាយឆ្នាំ ២០២១។ សេចក្តីសម្រេចចិត្តស្តីពីការបែងចែកបំពេញបន្ថែមគ្រោងថវិកា បំពេញបន្ថែមមានគោលដៅ និងកែតម្រង់គ្រោងថវិកាខេត្តឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្ត ស្តីពីការផ្តល់សច្ចាប័នគ្រោងថវិកា បែងចែកភារកិច្ចប្រមូល-ចំណាយថវិកា ឆ្នាំ ២០២៣។  សេចក្តីសម្រេចចិត្តស្តីពីការកែតម្រង់ បញ្ជីរាយឈ្មោះគម្រោងការនៅនឹងឧបសម្ព័ន្ធលេខ ៤ ភ្ជាប់តាមសេចក្តីសម្រេចចិត្តលេខ ៣០/NQ-HĐND ចុះថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ របស់ ក្រុមប្រឹក្សាប្រជាជនខេត្ត។ សេចក្តីសម្រេចចិត្តស្តីពី ការផ្តល់សច្ចាប័នផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីការផ្តល់ សច្ចាប័នលើគោលការណ៍វិនិយោគគម្រោងការ “បង្ហូតទឹក និងវិនិច្ឆ័យទឹកកាកសំណល់ទីក្រុងត្រាវិញ ខេត្តត្រាវិញដំណាក់កាលទី ២។ សេចក្តី សម្រេចចិត្តស្តីពីការឆ្លងកម្មវិធីពង្រីកលំនៅឋាន ខេត្តត្រាវិញដល់ឆ្នាំ ២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០។ សេចក្តីសម្រេចចិត្តស្តីពីការ ចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋប្រើប្រាស់ថវិការដ្ឋដែលស្ថិតក្នុងវិស័យធ្វើសកម្មភាពសេដ្ឋកិច្ចកសាងលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះ បណ្តាសំណង់ គម្រោងការគប្បីត្រូវដកហូតយក ដីក្នុងឆ្នាំ ២០២៣ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការឆ្លងបញ្ជីរាយឈ្មោះ សំណង់ គម្រោងការគប្បីត្រូវបង្វែរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីដាំព្រៃបង្ការមកប្រើប្រាស់ ទៅក្នុងគោលដៅផ្សេងនៅលើភូមិសាស្ត្រខេត្ត។ សេចក្តីសម្រេចចិត្តស្តីពីការឆ្លងគម្រោងការកសាងខេត្តត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីមុនឆ្នាំ ២០២៥។សេចក្តីសម្រេចចិត្តស្តីពីកំណត់កម្រិត ចំណាយហ្វឹកហាត់ បំពាក់បំប៉នអនុវត្តកម្មវិធីថ្មី  សៀវភៅមុខវិជ្ជាសិក្សាថ្មីអប់រំសកលនៅលើភូមិ សាស្ត្រខេត្តត្រាវិញ។សេចក្តីសម្រេចចិត្តស្តីពីកំណត់កម្រិតប្រមូល និងរបបប្រមូល បង់ គ្រប់គ្រង ថ្លៃបង់ ផ្តល់អាជ្ញាបណ្ណច្បាប់ពលកម្មជូនជនបរទេស ធ្វើការនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តី សម្រេចចិត្តស្តីពីការកំណត់ខ្លឹមសារមួយចំនួន កម្រិត ចំណាយអនុវត្តគម្រោងការផ្សព្វផ្សាយ និងកាត់បន្ថយភាពក្រីក្រព័ត៌មានដែលស្ថិតក្នុងកម្មវិធីគោល ដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។សេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយ បញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋប្រើប្រាស់ថវិការដ្ឋដែលស្ថិតលើវិស័យបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល បុគ្គលិក និយោជិតលើភូមិសាស្ត្រខេត្តត្រាវិញ។សេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នថវិកាឧបត្ថម្ភធ្វើសកម្មភាពថ្នាក់ ភូមិ អនុសង្កាត់នៅលើភូមិសាស្ត្រខេត្តត្រាវិញឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តស្តីពីកំណត់កម្រិតឧបត្ថម្ភ ឧបត្ថម្ភវាល់គាំពារសុខាភិបាលចំពោះអ្នក​មានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ មិនស្ថិតក្នុងមុខសញ្ញាដែលថវិការដ្ឋឧបត្ថម្ភ និងឧបត្ថម្ភ កម្រិតបង់គាំពារសុខាភិបាលនៅលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល  ២០២៣-២០២៥។ សេចក្តីសម្រេចចិត្តស្តីពីលទ្ធ ផលត្រួតពិនិត្យឯកទេសបទរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីការអនុវត្តន៍បណ្តាគោលនយោបាយ ឧបត្ថម្ភគ្រួសារក្រីក្រ  គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២២។ សេចក្តីសម្រេចចិត្តស្តីពីផែនការចាត់តាំងបណ្តាសម័យប្រជុំធម្មតា ឆ្នាំ ២០២៣ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាល ទី ១០ អាណត្តិកាល ២០២១-២០២៦។ សេចក្តី សម្រេចចិត្តស្តីពីធ្វើសកម្មភាពចោទសួរ -ឆ្លើយក្នុង​ សម័យប្រជុំលើកទី ៧  ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។  
ថ្លែងយោបល់បិទសម័យប្រជុំ សមមិត្ត គឹមង៉ុកថាយ សង្កត់ធ្ងន់ថា៖ ក្រុមប្រឹក្សាប្រជាជនខេត្ត កត់សម្គាល់ និងវាយតម្លៃខ្ពស់ ការខិតខំ និងចង្អុលការគ្រប់គ្រង ផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច -សង្គម ទទួលបានបណ្តាលទ្ធផលគួរកត់សម្គាល់។ ភារកិច្ចឆ្នាំ ២០២៣ មានតួនាទីសំខាន់ គប្បីប្តេជ្ញាចិត្តខិត ខំជាងទៀត ដើម្បីលើកកម្ពស់ភារលកិច្ចរបស់បណ្តាថ្នាក់ បណ្តាផ្នែក និងប្រព័ន្ធនយោបាយ ដើម្បីអនុវត្តសម្រេចបណ្តាកម្រិតផែនការភារកិច្ច ដែលឆ្នាំ ២០២៣ ដាក់ចេញ។ ក្រុមប្រឹក្សាប្រជាជនខេត្ត ស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត បណ្តាថ្នាក់ បណ្តាផ្នែក ផ្តុំកម្លាំងជម្នះភាពអន់ខ្សោយ បន្តការកសាងបណ្តាលក្ខឋាន ដើម្បីខេត្តសម្រេចខេត្ត ជនបទថ្មី តាមផែនការដាក់ចេញ។ បង្កលក្ខណៈដើម្បីអនុវត្តជោគជ័យ ភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គម ដំណាក់កាល ២០២១-២០២៥ តាមសេចក្តី សម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត។ ទន្ទឹមជាមួយនោះ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានអំពាវនាវ បណ្តាតំណាងក្រុមប្រឹក្សាប្រជាជន ម្ចាស់ឆ្នោត និងប្រជាជនក្នុងខេត្ត បន្តពង្រីកប្រវេណី  ស្មារតីសាមគ្គី ជ្រោងខ្ពស់ស្មារតីប្តេជ្ញាចិត្ត ស្រុះស្រួលចិត្តរួមកម្លាំង ឆ្លៀតយកឱកាស ដើម្បីជម្នះ ក្តីលំបាកខិតខំអស់ពីសមត្ថភាពដើម្បីអនុវត្តជោគ ជ័យសេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ និងសេចក្តីសម្រេចចិត្តដែលគណៈកម្មាធិការបក្សខេត្តដាក់ ចេញ៕    ដំណឹង-រូបថត៖ សុខា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.