
កាលពីថ្ងៃទី ២៧ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចុះហត្ថលេខាសហការការងារជាមួយនឹង គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ដំណាក់កាល ២០២២ -២០២៧។ សមមិត្តង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគម ពុទ្ធសាសនាវៀតណាមខេត្ត គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។
20/05/2022 13:45
ការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិ កាល ២០២២ - ២០២៥ ភ្ជាប់ជាមួយបោះឆ្នោតជ្រើសសមាជិកគណៈអធិការកិច្ចប្រជា ជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តត្រាវិញ ជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយ ដែលបណ្តាមូលដ្ឋានក្នុងខេត្តបាន និងកំពុងផ្តុំកម្លាំងផ្សព្វផ្សាយអនុ វត្តត្រូវតាមនីតិវិធី ការណែនាំរបស់ខេត្តនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីសំ ណាក់ប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងនោះ មានប្រជាជនខ្មែរជាង ៣២%។ ការ បោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២0២២ (ថ្ងៃអាទិត្យ)។ នេះជាការបោះឆ្នោត មិនត្រឹមតែជ្រើសតាំងបុគ្គលដែលសក្តិសមជាអ្នកតំណាង ឱ្យស្មារតី និងឆន្ទៈរបស់ប្រជាជនប៉ុណ្ណោះទេ នៅទាំងជាឱកាសដែលយើងគប្បី បង្កើនស្មារតីទទួលខុសត្រូវចំពោះសិទ្ធិ និងភារកិច្ចរបស់ប្រជាពលរដ្ឋ និងពង្រីក នូវសិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានទៀតផង។
20/05/2022 13:28
តាមព័ត៌មានពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងលើកជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ ទូទាំងខេត្តមានបក្ខជន ១៩៥ រូប បានជូន ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស (ក្នុងនោះ ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន ០៤ រូប)។
13/05/2022 08:42
កាលពីថ្ងៃទី ០៩ ខែ ឧសភា មហាសន្និបាត តំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ស្រុកកូវកែលើកទី ១២ អាណត្តិកាល ២០២២-២០២៧ បានចាត់តាំងឡើង ដោយមានតំណាងពេញសិទ្ធិ ១២០ រូបតំណាងឱ្យសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងស្រុកជាង ៤.៨០០ រូបចូលរួម។ នេះគឺជាមហាសន្និបាតចង្អុលការរបស់ខេត្តស្តីពីការបោះឆ្នោតតែងតាំងលេខាសម្ព័ន្ធយុវជនក្នុងមហាសន្និបាតផ្ទាល់។
10/05/2022 07:13
កាលពីថ្ងៃទី ០៥ ខែឧសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សម មិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមានសមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រ ធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងរណសិរ្សមានតុភូមិវៀតណាមខេត្ត ប្រធាន អនុ ប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកមានការទាក់ទិន។
05/05/2022 15:10
កន្លងហើយ លោកង្វៀងហ្វិនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខា អនុស្សរណៈយោគយល់សហប្រតិបត្តិការវិនិយោគ ១១ ច្បាប់ជាមួយនឹងម្ចាស់វិនិយោគនៃបណ្តាសម្ព័ន្ធអាជីវកម្មក្នុង និងក្រៅខេត្ត។
03/05/2022 09:04
កាលពីរាត្រីថ្ងៃទី ២៩ មេសា ខេត្តត្រាវិញ បានប្រារព្ធពិធីអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២ -ខែ ឧសភា ឆ្នាំ ២០២២) ភ្ជាប់ជាមួយអនុស្សាវរីយ៍ ឆ្នាំទី ៤៧ ទិវារំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥ - ៣០ ខែមេសា ឆ្នាំ ២០២២) ឆ្នាំទី ១៣២ អំណរទិវាខួបកំណើត លោកប្រធានហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០ - ១៩ ខែឧសភា ២០២២) និងទទួលគ្រឿងឥស្ស រិយយសពលកម្មចំណាត់ថ្នាក់លេខ ១ ។
26/04/2022 07:45
កាលពីថ្ងៃទី ២០ ខែមេសា អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារផ្ទេរបញ្ជូនកម្មាភិបាល។ យោងតាមនេះ សមមិត្តឡឹមមិញដាំងអនុលេខាបក្សខេត្តបានប្រកាសសេចក្តីសម្រេចចិត្តរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូន សមមិត្ត ផាមមិញត្រៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយក មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទៅបំពេញ ការងារនៅមន្ទីរវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើម្បីទុកឱ្យគណៈកម្មាធិការប្រជាជនខេត្ត តែងតាំងនាទីជានាយកមន្ទីរវិទ្យាសាស្ត្រ-បច្ចេក វិទ្យា៕
26/04/2022 07:35
កាលព្រឹកថ្ងៃទី ២១ មេសា ក្រសួងហិរញ្ញ វត្ថុចាត់តាំងពិធីប្រកាសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិចទូទាំងប្រទេស។ ចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ លោក ហូឌឹកភឿក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម និងបណ្តាកន្លែងផ្សាយបន្តផ្ទាល់នៅមូលដ្ឋាន។