• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ព្រឹកថ្ងៃទី ២៩ ខែឧសភា មាមីងម្ចាស់ឆ្នោតតំណាងគ្រួសារជាង ២៦៨.៦០០ នាក់ទៅបោះឆ្នោត

30/05/2022 15:24

កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ស្ថិតក្នុងបរិ​យាកាសសប្បាយរីករាយមាមីងម្ចាស់ឆ្នោត តំណាងគ្រួសារជាង ២៦៨.៦០០ នាក់របស់ ១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តទៅបោះ ឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងបោះ ឆ្នោតសមាជិកអធិការកិច្ចប្រជាជន ឃុំ សង្កាត់ ទីប្រជុំជននៅនឹងក្រុមបោះឆ្នោត ៧៦២ ក្រុមលើ ភូមិសាស្ត្រខេត្ត។ ការបោះឆ្នោតលើកនេះ ក្នុង ទូទាំងខេត្តមានបេក្ខភាព ចេញឈរឆ្នោតប្រធាន គណៈកម្មការប្រជាជន ភូមិ អនុសង្កាត់ចំនួន ១.៥១២ នាក់ និងបេក្ខភាពចេញឈរឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ចំនួន ៨៨៧ នាក់។

ម្ចាស់ឆ្នោតសង្កាត់លេខ ២ ទីក្រុងត្រាវិញចូលរួមបោះឆ្នោតនៅក្រុមបោះឆ្នោតទី ២ សង្កាត់លេខ​ ២។ រូបថត៖ គីមឡង

          ក្នុងថ្ងៃបុណ្យនេះប្រជាជនគ្រប់រូបពេលចូល រួមបោះឆ្នោតមិនត្រឹមតែមានកិត្តិយសដោយបាន អនុវត្តសិទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ នៅទាំងជា កាតព្វកិច្ចរបស់ពលរដ្ឋ និងត្រដាងឡើង ស្មារតីទទួលបន្ទុកភារកិច្ចនយោបាយរបស់ខ្លួនជាមួយ នឹងសន្លឹកឆ្នោតក្នុងដៃរបស់មនុស្ស គ្រប់រូបគឺជា សន្លឹកឆ្នោតពោពេញដោយក្តីជំនឿក្តីសង្ឃឹមទៅ លើសីលបញ្ញាដែលយើងជ្រើសរើស ដើម្បីរួមកម្លាំងជាមួយនឹងបក្ខភាគ រដ្ឋអំណាច និងប្រជាជនកសាងខេត្តត្រាវិញ ពីមួយថ្ងៃកាន់តែសម្បូណ៌ រុងរឿង៕ 
     *នៅទីផ្សាររួមខេត្តយ្វៀងហាយមានកន្លែង បោះឆ្នោតចំនួន ៤០ កន្លែង មានបេក្ខជន ៧៤  នាក់ ចេញឈរឆ្នោតប្រធាន គណៈកម្មការប្រជាជន អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ និង បេក្ខជន ៤៩ នាក់ចេញឈរឆ្នោតសមាជិកគណៈ អធិការកិច្ចប្រជាជនឃុំ សង្កាត់។ ទីផ្សាររួមខេត្ត យ្វៀងហាយមានម្ចាស់ឆ្នោតរួមទាំងអស់ ១២.៦៨២ នាក់តំណាងគ្រួសារចូលរួមបោះឆ្នោតសម្រេច ៩៩,៥៤%។

គោរពទង់មុនពេលបោះឆ្នោត។
     ក្នុងថ្ងៃ មាន ៣៧/៣៧ ភូមិ អនុសង្កាត់លើភូមិ សាស្រ្តទីផ្សាររួមខេត្តយ្វៀងហាយ បោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ និងមានសមាជិក គណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ៤៩ នាក់ បានប្រជាជនទំនុកចិត្ត។
     *តាមគណៈបោះឆ្នោតស្រុកស្រុកថ្កូវ គិតដល់ម៉ោង ០៩ និង ៣០ នាទី ម្ចាស់ឆ្នោតទៅបោះ ឆ្នោតសម្រេចរួចរាល់។ បណ្ដាក្រុមរៀបចំការបោះឆ្នោតដំណើរការពិនិត្យសន្លឹកឆ្នោត និងកំណត់ហេតុបញ្ជាក់លទ្ធផលការបោះឆ្នោត។ តាមគណៈចង្អុលការបោះឆ្នោតស្រុកថ្កូវ ដល់ម៉ោង ០៩ និង ៣០ នាទី មានម្ចាស់ចំនួន ៤១.០៩៧ នាក់ ទៅបោះឆ្នោតនៅកន្លែង បោះឆ្នោត ១២៥ កន្លែង លើភូមិសាស្រ្ត ១៧ ឃុំ សង្កាត់ សម្រេច ១០០% ប្រៀបជាមួយបញ្ជីរាយនាមដែលបានបិទប្រកាស។ បណ្ដាអង្គភាពទីប្រជុំជនឌិញអាង ឃុំហាមតឹង ឃុំឌិញអាង ង៉ុកបៀង តឹងហ៊ីបសម្រេចឆាប់បំផុតការបោះឆ្នោត ពិនិត្យសន្លឹកឆ្នោតកត់ត្រា សេច ក្ដីកំណត់ហេតុបញ្ជាក់លទ្ធផលបោះឆ្នោត៕

ប្រជាជនត្រៀមបម្រុងចូលរួមបោះឆ្នោត។ 
     *ការបោះឆ្នោតលើកនេះ ស្រុកទីវកឹងបង្កើតក្រុមរៀបចំការបោះឆ្នោត ៨០ ក្រុមនៅតាម ភូមិ អនុសង្កាត់។ ចំនួនម្ចាស់ឆ្នោតចូលរួមបោះឆ្នោត ២៨.៤៦៧ នាក់។ អំពីបេក្ខជនឈរ ឆ្នោតប្រធាន គណៈកម្មការប្រជាជនភូមិ អនុសង្កាត់សរុបទាំង អស់ ១៦០ នាក់ (ក្នុងនោះ នារី ១៣ នាក់ បុរស ១៤៧ នាក់ ខ្មែរ ៤២ នាក់) ដើម្បីម្ចាស់ឆ្នោតបោះជ្រើសរើសប្រធាន គណៈកម្មការប្រជាជនភូមិ  អនុសង្កាត់ ៨០ នាក់។ បេក្ខជនទាំងអស់សុទ្ធ សឹងតែជាបក្ខជន មានអាយុតិចបំផុត ២១ ឆ្នាំ ច្រើនបំផុត ៦៥ ឆ្នាំ។ កម្រិតវិជ្ជាពីថ្នាក់អនុវិទ្យាល័យ (៧៣ នាក់) វិទ្យាល័យ (៨៧ នាក់)។
      ចំណែកបេក្ខជនឈរឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ ទីប្រជុំជនសរុបទាំងអស់ ៩១ នាក់ មានអាយុតិចបំផុត ២១ ឆ្នាំ ច្រើនបំផុត ៦៥ ឆ្នាំ (ក្នុងនោះ នារី ១៦ នាក់ បុរស ៧៥ នាក់ ខ្មែរ ២៥ នាក់) ដើម្បីម្ចាស់ឆ្នោតបោះឆ្នោតដោយ រូបភាពទំនុកចិត្ត។ ក្នុងចំនួន ៩១ នាក់នោះ មាន ៦៨ នាក់ជាបក្ខជន។ អំពីកម្រិតវិជ្ជាពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ចំនួន ៥៤ នាក់ ពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ ចំនួន ៣៧ នាក់។
     ដល់ម៉ោង ០៩ និង ៣០ នាទីថ្ងៃដដែល ក្រុមរៀបចំការបោះឆ្នោតទាំង ៨០ ក្រុមលើភូមិ សាស្រ្តស្រុកទីវកឹងបានសម្រេចការងារបោះឆ្នោត។ អត្រាម្ចាស់ឆ្នោតបានទៅបោះឆ្នោត សម្រេច ១០០%។ ក្នុងនោះ មានច្រើនក្រុមសម្រេចការបោះឆ្នោត មុនម៉ោង ០៨ ព្រឹក៕                    ក្រុមអ្នកយកព័ត៌មាន

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.