• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បងស្រីង្វៀងធីកឹមតូជាប់ឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនស្រុកកូវកែអាណត្តិកាល ២០២២-២០២៧ ជាថ្មីឡើងវិញ

13/05/2022 08:42

កាលពីថ្ងៃទី ០៩ ខែ ឧសភា មហាសន្និបាត តំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ស្រុកកូវកែលើកទី ១២ អាណត្តិកាល ២០២២-២០២៧ បានចាត់តាំងឡើង ដោយមានតំណាងពេញសិទ្ធិ ១២០ រូបតំណាងឱ្យសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងស្រុកជាង ៤.៨០០ រូបចូលរួម។ នេះគឺជាមហាសន្និបាតចង្អុលការរបស់ខេត្តស្តីពីការបោះឆ្នោតតែងតាំងលេខាសម្ព័ន្ធយុវជនក្នុងមហាសន្និបាតផ្ទាល់។

គណៈប្រតិបត្តិការសម្ព័ន្ធយុវជនស្រុកកូវកែអាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ
     បងត្រឹងទ្រីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមសម្ព័ន្ធយុវជន លេខាសម្ព័ន្ធយុវជនខេត្ត លោកង្វៀងហ្វាងខាយ សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកអញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
     ក្នុងអាណត្តិកាល ២០១៧-២០២២ កន្លង អនុវត្តសម្រេច និងសម្រេចលើស ១០ កម្រិតផែនការ ក្នុងនោះ មានកម្រិតផែនការស្តីពីចលនា កសាងផ្ទះមនុស្សធម៌បាន ៦២ ខ្នង (សម្រេច ១៥៥% នៃសេចក្តីសម្រេចចិត្ត) កសាងស្ពានបេតុងបាន ០៨ កន្លែង (សម្រេច ១៦០% នៃសេចក្តីសម្រេចចិត្ត) កសាងទម្រង់ពង្រីកសេដ្ឋកិច្ច អាស្រ័យដោយយុវជនធ្វើស្នូល និងពង្រីកទូលាយបាន ១៥ ទម្រង់ (សម្រេច ១៣៦% នៃ សេចក្តីសម្រេចចិត្ត) ពង្រីកសមាជិកសម្ព័ន្ធយុវ ជនថ្មីបាន ៦.៦១២ រូប សម្រេច ១១៤% នៃ ផែនការពង្រីកសមាជិកក្រុមថ្មីបាន ៧.២១២ រូប សម្រេច ១០០% ប្រៀបជាមួយនឹងសិស្ស ស្ថិតក្នុងកំណត់អាយុ ឧទ្ទេសនាមសមាជិកសម្ព័ន្ធ យុវជនឆ្នើមជូនបក្ស ៨២១ រូប (សម្រេច ១០២,៦% នៃសេចក្តីសម្រេចចិត្ត)។ ឆ្លងតាមបណ្តាចលនា សកម្មភាពបដិវត្តន៍ដូចជា៖ យុវជនស្ម័គ្រចិត្ត  យុវវ័យច្នៃប្រតិដ្ឋ យុវវ័យឈានមុខការពារមាតុភូមិ។ល។ ឧបត្ថម្ភដល់យុវជនមានស្ថានភាពទុក្ខលំបាកឱ្យមានលក្ខណៈពង្រីកសេដ្ឋកិច្ចបាន ២៥ រូប។ ចាត់តាំងវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកទេសបាន ៨៧ វគ្គដោយមានសមាជិកសម្ព័ន្ធយុវជន ៣.៩១៥ លើកនាក់ ចូលរួម។ មានមនោគតិចំនួន ១.៨៣៧ សំណើស្នើថ្មីនៅលើច្រកព័ត៌មានធនាគារ យោបល់ មនោគតិច្នៃប្រតិដ្ឋយុវជនវៀតណាមរបស់មជ្ឈិម សម្ព័ន្ធយុវជន។

យុវវ័យច្នៃប្រតិដ្ឋ យុវវ័យឈានមុខការពារមាតុភូមិ។
      មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ២១ រូប បងស្រីង្វៀងធីកឹមតូជាប់ឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនស្រុកកូវកែអាណត្តិ កាល ២០២២-២០២៧ សាជាថ្មីឡើងវិញ។
     នាឱកាសនេះដែរ លោកង្វៀងហ្វាងខាយ លេខាបក្សស្រុកកូវកែបានជូនផ្ទះមនុស្សធម៌ ០២ ខ្នងដល់សម្ព័ន្ធយុវជនឃុំចូវដៀង និងផុងថាញ់(ផ្ទះមួយខ្នងៗមានតម្លៃ ៥០ លានដុង)៕               ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.