03/05/2022 09:35
រូបសំណាក “អ្នកម្តាយកាន់កាំភ្លើង”។ រូបថត៖ ហ៊ឺវហ្វេ
រូបសំណាក “អ្នកម្តាយកាន់កាំភ្លើង” មានកម្ពស់ ០៦ ម៉ែត្រ (ធ្វើដោយវត្ថុធាតុស្ពាន់) បានតម្កល់លើទែនថ្ម granit មានកម្ពស់ ១,៥ ម៉ែត្រ ដោយបានរចនាបទតាម “ឆាយាល័ក្ខណ៍អ្នកម្តាយ កាន់កាំភ្លើង” បង្ហាញនូវបណ្តាំរបស់អ្នកម្តាយជា មួយនឹងបណ្តាកូនៗមុនពេលចេញសមរភូមិ។
បានដឹង តំបន់បូជនីយដ្ឋានវីរយុទ្ធនារីពលី ង្វៀងធីអ៊ុកបានកសាងលើផ្ទៃដីសរុបរួម ១,៤ ហិកតា នៅនឹងភូមិង៉ុកហូ ឃុំតាមង៉ាយ រួមមានបណ្តាសំណង់ ខ្លោងទ្វារ អាគារគោរពវិញ្ញាណក្ខន្ធ អាគារតាំងពិព័រណ៌ អាគារសិក្ខាសាលា-បញ្ចាំង ភាពយន្ត អាគារគ្រប់គ្រង អាគារលក់មុខទំនិញអនុស្សវរីយ៍៕ ស.ហ