• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ស្រុកថ្កូវ៖ សកម្មភាពជាច្រើនចូលរួមជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ

26/05/2022 15:07

កម្មាភិបានសិខាភិបាលឃុំអាក្វាងហ៊ឺវ សហការជាមួយសហការីសុខាភិបាលឃុំអនុវត្តល្អការងារថែទាំសុខភាពជូនកុមារ ។

     ទន្ទឹមនឹងកិច្ចសហការថែទាំសុខភាពកុមារ ការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវនៅទាំងគិតគូរដល់កុមារដែលមានជីវភាពលំបាកក្នុងស្រុកជារៀងរាល់ឆ្នាំ។ លោកង្វៀងយ៉េវគីឲ្យដឹងថា៖ ដោយមានប្រធានបទ “រួមគ្នាការពារ កុមារចូររួមគ្នាដើម្បីបង្ការ បង្ក្រាបអំពើប៉ះពាល់ ប្ ព្រឹត្តអំពើហិង្សាទៅលើកុមារ”។ ខែសកម្មភាព ដើម្បីកុមារឆ្នាំ ២0២២ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣0 ខែមិថុនា ឆ្នាំ ២0២២។ តាមរយៈនោះការិយាល័យនឹងសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចស្រុក ចាត់តាំងបណ្តាសកម្មភាពជាក់ស្តែងដូចជា៖ បន្តការអនុវត្តន៍ការងារបង្ការ និងជម្នះស្ថានភាពកុមារកង្វះអាហារូបត្ថម្ភ ជាពិសេសចំពោះកុមារអាយុក្រោម ០៦ ឆ្នាំ។ បន្តការពង្រីកមានប្រសិទ្ធភាពបណ្តាសកម្មភាពក្លឹប ក្រុម របស់កុមារ ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាកខ្លាំង។ល។
បច្ចុប្បន្ន ស្រុកថ្កូវមានកុមារអាយុក្រោម ១៦ ឆ្នាំជាង ៣៧.៦០០នាក់ ។ ក្នុងនោះ កុមារអាយុក្រោម ០៦ ឆ្នាំជាង ១៦ ពាន់នាក់។ ជាច្រើនឆ្នាំកន្លង ការងារការពារ និងថែទាំកុមារនៅស្រុកថ្កូវ តែងមានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងការចូលរួមជ្រោមជ្រែងរបស់ប្រ ជាជនក្នុងស្រុក។ ផ្តើមពីនោះ បណ្តាសកម្មភាព ដើម្បីកុមារប្រព្រឹត្តទៅមានប្រសិទ្ធភាព។ ជាពិសេស ការថែទាំសុខភាព ការធានាអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម ០៦ឆ្នាំ តែងបានយកចិត្តទុកដាក់អនុវត្តល្អជានិច្ច។
     លោកង្វៀងយ៉េវគី អនុប្រធានការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវឲ្យដឹងបន្ថែម៖ រួមជាមួយនឹងការពារ ថែទាំសុខភាព ផ្តល់អាហារូបត្ថម្ភចំពោះកុមារអាយុក្រោម ០៦ ឆ្នាំ គណៈ កម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកបានចង្អុលការឲ្យបណ្តាផ្នែកមានសមត្ថកិច្ច និងបណ្តាមូលដ្ឋានអនុវត្តល្អ។ កម្មវិធីជាច្រើន ស្តីពីការថែទាំកុមារ ការចាក់វ៉ាក់សាំងបង្ការ ជម្នះស្ថានភាពកុមារកង្វះអាហារូបត្ថម្ភបានផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាព។ គិតមកទល់ពេលនេះ កុមារអាយុក្រោម ០៦ ឆ្នាំទាំងអស់ក្នុងស្រុកបាន ផ្តល់បណ្ណគាំពារសុខាភិបាលដោយឥតគិតថ្លៃ។ កុមារជាង ៩៥% ដែលមានអាយុក្រោម ០១ ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺគ្រប់ចំនួន។ អត្រាកុមារមានអាយុក្រោម ០៦ ឆ្នាំកង្វះអាហារូបត្ថម្ភ ថយចុះជាង ១.000 នាក់ បើប្រៀបនឹងរយៈពេលតែមួយនៃឆ្នាំ ២0២១ (បច្ចុប្បន្ននៅមានកុមារ ៨,១៣% កង្វះអាហារូបត្ថម្ភ)។
     ទន្ទឹមនឹងការសហការថែរក្សាសុខភាពកុមារ  ការិយាល័យពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចស្រុកនៅទាំងសហការស្អិតល្មួតជាមួយអង្គការនយោបាយសង្គម ដើម្បីអនុវត្តល្អតាមសារលិខិតលេខ ៤៦៧/SLTBXH-BTXHTEBGG ចុះថ្ងៃទី ២២ខែមីនា ឆ្នាំ២០២១របស់មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ស្តីពីការណែនាំអនុវត្ត ទម្រង់ "ផ្ទះសុវត្ថិភាព ដើម្បីការពារកុមារ មិនឲ្យមានគ្រោះថ្នាក់រងរបួស” ផ្សព្វផ្សាយអនុវត្ត ល្អចលនា “ទូទាំងប្រជាជនថែទាំ អប់រំនិងការពារកុមារ” ភ្ជាប់ជាមួយចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងទីក្រុងអារ្យធម៌” ។ អនុ វត្តមានប្រសិទ្ធភាពការអំពាវនាវ សហគមន៍ចែក រំលែក ឧបត្ថម្ភដល់កុមារក្រីក្រ មានស្ថានភាពលំ បាក នៅតំបន់ឆ្ងាយ និងកុមារជនជាតិភាគតិច។
     អាងក្វាងហ៊ឺវជាឃុំមួយក្នុងចំណោមឃុំដែល អនុវត្តល្អការងារ ថែទាំសុខភាពកុមារ។ ក្នុងឃុំ មានកុមារអាយុក្រោម ០៦ ឆ្នាំចំនួន ៣៧៥ នាក់។ ដើម្បីអនុវត្តល្អការងារថែរទាំសុខភាពកុមារក្នុង ឃុំ ដំណាក់សុខាភិបាលឃុំ បានសហការជាមួយ អង្គការមហាជនឃុំ ធ្វើបញ្ជីស្នើសុំផ្តល់ប័ណ្ណគាំពារសុខាភិបាលដោយឥតគិតថ្លៃ និងផ្តល់ប័ណ្ណ ពិនិត្យគ្រប់គ្រងសុខភាពកុមារជូនកុមារអាយុក្រោម 0៦ ឆ្នាំ ។ ចលនាឪពុកម្តាយនាំកូនទៅកាន់ដំ ណាក់សុខាភិបាលឃុំ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺជូនកុមារឱ្យគ្រប់ចំនួន។ ក្រៅពីនោះដំណាក់ សុខាភិបាលនៅទាំងអនុវត្តល្អការថែទាំសុខភាព ជូនស្ត្រីស្ថិតក្នុងអំឡុងអាយុបង្កើតកូន។ តាំងពី ដើមឆ្នាំ ២0២២ មកទល់ពេលនេះ ដំណាក់សុខាភិបាលឃុំបានពិគ្រោះយោបល់អំពីការថែទាំ សុខភាពជូនស្រ្តី ភេទនិងស្ត្រីកំពុងមានគភ៌ ៩៣0 នាក់ ក្នុងនោះស្ត្រីមានគភ៌ ១៣៨នាក់។
     បងសើុងធីថាញ់ហុង អាយុ ៣៥ ឆ្នាំ នៅភូមិបឹង ឃុំអាងក្វាងហ៊ឺវ បានឲ្យដឹងថា៖ បច្ចុប្បន្នប្តីប្រពន្ធ ខ្ញុំមានកូន ០២ នាក់។ កូនច្បងអាយុ ០៦ ឆ្នាំ កូន ពៅអាយុ ០១ ឆ្នាំ។ អំឡុងពេលដែលខ្ញុំមានគភ៌ កូនទាំងពីរ ខ្ញុំតែងបានកម្មាភិបាលសុខាភិបាល ឃុំផ្សព្វផ្សាយ ណែនាំពីវិធីសាស្រ្តថែទាំសុខភាព កុមារ ថែរក្សាសុខភាពមុន និងក្នុងពេលមានគភ៌  និងក្រោយពេលសម្រាលកូន។ ឆ្លងតាមរយៈនោះ បានជំនួយឱ្យខ្ញុំបង្កើនចំណេះដឹងក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់ខ្ញុំបានល្អ។ បច្ចុប្បន្នខ្ញុំក៏ដូចជាកូនៗរបស់ខ្ញុំតែងមានសុខភាពល្អ។ ប្តីប្រពន្ធខ្ញុំអនុវត្តវិធានការពន្យាកំណើតដោយសុវត្ថិភាពតាមការណែនាំរបស់កម្មាភិបាលសុខាភិបាលឃុំ។ ជីវភាពគ្រួសារខ្ញុំមានសុភមង្គលណាស់ពេលឃើញកូន ០២ នាក់មានសុខភាពល្អ និងមានវ័យវឌ្ឍនាការល្អដូច្នេះ។
     វេជ្ជបណ្ឌិតង្វៀងង៉ុកតាយប្រធានដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវបានឲ្យដឹងថា៖ ដើម្បីអនុវត្តល្អការងារថែទាំសុខភាពកុមារ ដំណាក់បាន សហការជាមួយអង្គការមហាជនឃុំ ដើម្បីធ្វើបញ្ជីគ្រប់គ្រងកុមារក្នុងឃុំ ជាពិសេសគ្រប់គ្រងម៉ត់ចត់ ចំនួនកុមារដែលមានអាយុពី 0-៣៦ ខែ ដើម្បីមាន ផែនការបង្ការ ជម្នះបញ្ហាកង្វះអាហារូបត្ថម្ភឲ្យបានទាន់ពេល។ ផ្តើមពីនោះ បង្ការ ជម្នះបានល្អបញ្ហាកុមារកង្វះអាហារូបត្ថម្ភ។ បច្ចុប្បន្ន ក្នុងឃុំនៅមានកុមារអាយុក្រោម ០៦ ឆ្នាំត្រឹមតែ ៨,៧៩% ដែលខ្វះអាហារូបត្ថម្ភ។
     បណ្តាសកម្មភាពជាក់ស្តែងរបស់បណ្តាផ្នែក មានសមត្ថកិច្ចស្រុក បានរួមចំណែកក្នុងការថែ ទាំសុខភាពអប់រំកុមារដើម្បីកុមារមានវ័យអភិវឌ្ឍនាការល្អគ្រប់ជ្រុងជ្រោយ និងដើម្បីចលនាសង្គម ទាំងមូលចូលរួមអនុវត្តល្អការងារការពារ ថែទាំ  និង អប់រំកុមារក្នុងស្រុក៕                        អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.