13/05/2022 08:39
ខ្លឹមសារលិខិត៖
ស្ថិតក្នុងក្តីសប្បាយរីករាយរបស់មាមីងពុទ្ធបរិស័ទនៅលើពិភពលោកកំពុងទទួលអំណរមហាបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦ -គ្រិស្តសករាជ ២០២២ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញគោរពថ្វាយប្រគេននូវបិយវាចាសួរសុខទុក្ខនិងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី ព្រមទាំងមាមីងពុទ្ធបរិស័ទក្នុងទូទាំងខេត្ត ប្រកបដោយសេចក្តីជ្រះថ្លាជាទីបំផុត!
ជាមួយនឹងប្រពៃណី “ឧបត្ថម្ភសង្គ្រោះជាតិសុខុមាលភាពប្រជាជន” “រួមដំណើរជាមួយ នឹងជនជាតិ” របស់ពុទ្ធសាសនាវៀតណាមកន្លងហើយ ពុទ្ធសាសនាខេត្តត្រាវិញមាន ការរួមវិភាគទានយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ចូលរួមអនុ វត្ត ល្អបណ្តាកិច្ចបំផុសចលនា ចលនាប្រឡងប្រណាំងស្នេហាជាតិអាស្រ័យដោយបណ្តា ថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋានបំផុសចលនា រួមដំណើរអនុវត្តបណ្តាគោលនយោបាយ សុខុមាលភាពសង្គម រួមកម្លាំងកសាងជនបទថ្មី អារ្យធម៌ទីក្រុង កាត់បន្ថយភាពក្រីក្រ ចីរភាព បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តត្រាវិញគោរពកំណត់ត្រានូវបណ្តាការរួមវិភាគទានយ៉ាងធំធេងរបស់ មាមីងពុទ្ធបរិស័ទខេត្តយើង និងប្រជាពុទ្ធបរស័ទក្នុងទូទាំងខេត្ត ទន្ទឹមនឹងនោះសូមប្រសិទ្ធពរដល់ការសម្រេចជោគជ័យរបស់មហាសន្និបាតតំណាងពុទ្ធសាសនាខេត្តត្រាវិញលើកទី ៧ អាណត្តិកាល ២០២២-២០២៧។
មហាបុណ្យពិសាខបូជាឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងបរិយាកាសសប្បាយរីករាយរបស់ប្រជាជនទូទាំងប្រទេសនិយាយរួម ប្រជាពុទ្ធបរិស័ទក្នុងខេត្តត្រាវិញនិយាយ ដោយឡែកទទួលអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២២) អនុស្សាវរីយ៍ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធាន ហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០- ១៩ ខែ ឧសភា ឆ្នាំ ២០២២) អនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែ ឧសភា ឆ្នាំ ១៩៩២ -ខែឧសភា ឆ្នាំ ២០២២)។ ថ្វីត្បិត ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅមានភាពប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន សង្ឃឹមថាព្រះឧបជ្ឈាយ៍ ព្រះចៅអធិការព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងដូនជី មាមីងពុទ្ធបរិស័ទខេត្តយើង គប្បីបន្តពង្រីកប្រវេណីដ៏ល្អល្អះរបស់ពុទ្ធសាសនាវៀតណាមផ្សព្វផ្សាយ ចលនាប្រជាជន មិនគប្បីអត្តនោម័ត ព្រងើយកន្តើយជាមួយនឹងការជះឥទ្ធិពលរបស់ រោគជំងឺកូវីដ-១៩ ឡើយ គប្បីបន្តអនុវត្តបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺតាមសំណូមពរ របស់បណ្តាស្ថាប័នមានសមត្ថកិច្ច រួមចំណែកកាត់បន្ថយចំនួនករណីឆ្លងជំងឺ ចំនួនករណី ជំងឺធ្ងន់ ចំនួនករណីស្លាប់ ទន្ទឹមនឹងនោះសកម្មអនុវត្តបណ្តាវិធានការស្តារឡើង វិញការ ពង្រីកសេដ្ឋកិច្ច-សង្គម ពង្រឹងរឹងមាំផែនមហាសាមគ្គីទូទាំងប្រជាជាតិ។
សូមប្រសិទ្ធពរថ្វាយប្រគេនជូនព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងដូនជី មាមីងពុទ្ធបរិស័ទទទួលអំណរបុណ្យ ពិសាខបូជាប្រកបដោយក្តីសប្បាយ រីករាយ សាមគ្គី សុភមង្គល៕
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ