• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៨១ ទិវាប្រវេណីអ្នកមានវ័យចាស់វៀតណាម

07/06/2022 09:17

កាលពីថ្ងៃទី ០២ ខែមិថុនា គណៈតំណាង​សមាគមអ្នកមានវ័យចាស់ចាត់តាំងពិធីជួបជុំ​អនុស្សាវរីយ៍ឆ្នាំទី ៨១ ទិវាប្រវេណីអ្នកមានវ័យចាស់វៀតណាម (០៦ ខែមិថុនា ឆ្នាំ ១៩៤១-០៦ ខែមិថុនា ឆ្នាំ ២០២២) និងពិធីបំផុសចលនាខែសកម្មភាពដើម្បីអ្នកមានវ័យចាស់វៀតណាម ឆ្នាំ ២០២២។ អញ្ជើញចូលរួមមានសមមិត្ត គឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេថាញ់ បិញសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។

ពិធីជួបជុំ​អនុស្សាវរីយ៍ទិវាប្រវេណីអ្នកមានវ័យចាស់។ រូបថត៖ ង៉ុកស្វង
     ស្ថិតក្នុងពិធីជួបជុំនេះបណ្តាតំណាងបានរំលឹកឡើងវិញអនុស្សាវរីយ៍ឆ្នាំទី ៨១ ទិវាប្រវេណីអ្នកមានវ័យចាស់វៀតណាម បណ្តាកម្លាំងរួមវិភាគទានរបស់អ្នកមានវ័យចាស់គ្រប់ជំនាន់ ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។
     បច្ចុប្បន្ននេះ ខេត្តត្រាវិញមានអ្នកមានវ័យចាស់ជាង ១២៥.៨០០ នាក់ ស្រូបយកអត្រា ១២,៤៦% នៃចំនួនមនុស្សទូទាំងខេត្ត។ ក្នុងនោះអ្នកមានវ័យចាស់ជាង ១៧.៤០០ នាក់មានអាយុពី ៨០ ឆ្នាំឡើងទៅ។ បណ្តាឆ្នាំកន្លងហើយ សមាគមអ្នកមានវ័យចាស់ក្នុងខេត្តតែងសហការជាមួយនឹងបណ្តាផ្នែកជំរុញមាំការថែទាំដល់ អ្នកមានវ័យចាស់សង្គមូបនីយកម្មចលនា “ទូ ទាំងប្រជាជនថែទាំ ពង្រីកតួនាទីរបស់អ្នកមានវ័យចាស់” ចាត់តាំងបណ្តាសកម្មភាពពិនិត្យ ប្រឹក្សាសុខភាពចលនាគ្រួសារ កូនចៅ និងសហគមន៍ទៅសួរសុខទុក្ខ ជំរុញទឹកចិត្តឧបត្ថម្ភដល់ អ្នកមានវ័យចាស់ ពិសេសគឺអ្នកមានវ័យចាស់ ដែលមានស្ថានភាពលំបាក។ គិតមកដល់សព្វថ្ងៃនេះ កសាង និងបង្កើតបាន ៦៥៨ ក្លឹប ដោយមានសមាជិកជាង ២៣.៥០០ នាក់ចូលរួមធ្វើសកម្មភាព។ ក្នុងនោះមាន ៤០ ក្លឹបទំនាក់ទំនង ឧបត្ថម្ភគ្នាមានសមាជិកជាង ២.៧០០ នាក់។ ក្នុងទូទាំងខេត្តមានអ្នកមានវ័យចាស់ជាង ២១.១០០ នាក់បានទទួលរបបគាំពារសង្គមប្រចាំខែ។ ក្នុងរយៈកាលជាង ១០ ឆ្នាំកន្លង សមាគមគ្រប់ លំដាប់ថ្នាក់ចលនាកសាងជួសជុលផ្ទះបានជាង ១០.០០០ ខ្នងជូនអ្នកមានវ័យចាស់ ចាត់តាំងចម្រើនជន្មាយុដល់អ្នកមានវ័យចាស់ដែលមានអាយុគ្រប់ ១០០ ឆ្នាំជាង ៥០០ នាក់ អ្នកមានវ័យចាស់មានអាយុ ៩០ ឆ្នាំ ចំនួន ៧.៩៩៨ នាក់ ចលនាសាច់ប្រាក់ និងអំណោយគិតជាតម្លៃជាង ៤៣ ពាន់លានដុង ឧបត្ថម្ភដល់អ្នក មានវ័យចាស់មានស្ថានភាពទុក្ខលំបាក។
     មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្តគឹមរឿង វាយតម្លៃខ្ពស់ចំពោះសមាគមគ្រប់លំដាប់ថ្នាក់ បណ្តាបុគ្គលអ្នកមានវ័យចាស់ដែលសម្រេច បានស្នាដៃក្នុងការងារអ្នកមានវ័យចាស់។ អ្នកមានវ័យចាស់ក្នុងខេត្តត្រាវិញជានិច្ចកាលធ្វើជាស្នឹង គឺជាគំរូភ្លឺថ្លាសម្រាប់ជំនាន់ក្រោយស្នងបន្ត និងធ្វើតាម។ ថ្វីត្បិតសព្វថ្ងៃនេះ នៅមានអ្នកមានវ័យចាស់ជាច្រើននាក់មិនទាន់ទទួល បានការយកចិត្តទុកដាក់ថែទាំល្អនៅឡើយ   សមមិត្តគឹមរឿង សំណូមពរសមាគមអ្នកមានវ័យចាស់គ្រប់លំដាប់ថ្នាក់គប្បីស្រាវជ្រាវវិធានការផ្លាស់ប្តូរថ្មីខ្លឹមសារ វិធានការផ្សព្វផ្សាយ ចលនាកូនចៅ អនុវត្តល្អជាងទៀតការងារថែទាំលោកយាយលោកតា ជីដូនជីតា លោកឪពុកអ្នកម្តាយ។
     នាឱកាសនេះដែរ សមាគមអ្នកមានវ័យចាស់ខេត្តបានជូនអំណោយ ២០ ចំណែកដល់អ្នកមានវ័យចាស់ ២០ រូប អំណោយមួយចំណែកៗ មានតម្លៃ ៥០០.០០០ ដុង អាស្រ័យដោយសមាគមកាកបាទក្រហមឧបត្ថម្ភ៕    ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.