• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ នាឱកាសអនុស្សាវរីយ៍ ៣០ មេសា-០១ ឧសភា និង ឆ្នាំទី ៣០ បង្កើតខេត្តឡើងវិញ

28/04/2022 14:26

កាលពីថ្ងៃទី ២៦ ខែមេសា សមមិត្តយឿងធីង៉ុកធើ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងសមមិត្តង្វៀងធីង៉ុកបិត អនុលេ ខាប្រចាំការបក្សស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាមុខសញ្ញា គ្រួសារគោលនយោបាយនៅស្រុកទីវកឹងនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវាភាគខាងត្បូងបានរំដោះឯកភាពប្រទេសជាតិឆ្នាំទី ១៣៦ ទិវាពលកម្មអន្តរជាតិ និង ឆ្នាំទី ៣០ បង្កើតខេត្តឡើងវិញ។

ថ្នាក់ដឹកនាំខេត្ត ស្រុកសួរសុខទុក្ខអ្នកម្តាយវៀតណាមវិរភាពត្រាធីឡាង។

       យោងតាមនោះក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ ៣៨ មុខសញ្ញាជាវីរកងកម្លាំងប្រដាប់អាវុធប្រជាជន អ្នកម្តាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ គ្រួសារយុទ្ធជនពលី និងមុខសញ្ញាជាយុទ្ធជនជំងឺធ្ងន់ អ្នកជ្រាបជាតិពុលឌីអូស៊ីន នៅបណ្តាឃុំ ទីប្រជុំជនស្រុកទីវកឹង។ រួមជាមួយ នឹងបណ្តាថ្ងៃនេះដែរ ស្រុកទីវកឹងក៏បានបង្កើតក្រុមប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ និងជូនអំ ណោយដល់ ៩៣ គ្រួសារគោលនយោបាយ (វីរ កងកម្លាំងប្រដាប់អាវុធប្រជាជន ០១ រូប អ្នកម្តាយវៀតណាមវីរភាព ១៣ រូប គ្រួសារយុទ្ធជនពិការ ជំងឺធ្ងន់ ០៦ រូប អ្នកជ្រាបជាតិពុលឌីអូស៊ីន ០២ រូប និង ១៤ មុខសញ្ញា គ្រួសារដែលមានញាតិពលី រងរបួសនាថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ និង គ្រួសារគោលនយោបាយមានស្ថានភាពលំបាក ៥៧ គ្រួ។ 
       ដោយបានដឹង បច្ចុប្បន្ននេះ ស្រុកទីវកឹងមានមុខសញ្ញាជាយុទ្ធជនពលី ១.៨៩២ រូប យុទ្ធជនពិការជិត ១.១០០ រូប មានអ្នកម្តាយ ២៩២ រូប  ដែលបានប្រទានជូន និងឧទ្ទិសជូនកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព មានបុគ្គល ០៤ រូបបាន ប្រទានជូន និងឧទ្ទិសជូនកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន និងមាន ០៤ អង្គភាពបានបក្ស រដ្ឋប្រទានជូនកិត្តិនាមកិត្តិយសវីរភាពដូចជា៖ឃុំតឹបង៉ាយ ហុ៊ងហ្វា តឹងហ្វា និងទីប្រជុំជន ទីវកឹង។ ដោយឡែកបក្ខភាគ កងទ័ពប្រជាជន ស្រុកទីវកឹងបានរដ្ឋប្រទានជូនកិត្តិនាមខ្ពង់ខ្ពស់ “វីរភាពកងកម្លាំងប្រដាប់អាវុធប្រជាជន”​​ ។

សួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយនៅទីប្រជុំជនកូវក្វាង។
     ស្ថិតនៅនឹងបណ្តាគ្រួសារ ថ្នាក់ដឹកនាំខេត្ត ស្រុក សាកសួរសុខទុក្ខដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះជីវភាព សុខភាពបណ្តាមុខសញ្ញា  ព្រមពីនោះ សំដែងនូវក្តីដឹងគុណរបស់បក្ខភាគ  រដ្ឋអំណាច និងប្រជាជនចំពោះបណ្តាស្នាដៃបណ្តា ការរួមវិភាគទានយ៉ាងធំធេងរបស់គ្រួសារដើម្បីបុព្វហេតុមាតុភូមិក្នុងសម័យតស៊ូ ក៏ដូចជាក្នុងដំណាក់កាលស្ថាបនា ពង្រីកសេដ្ឋកិច្ច-សង្គមនៅ មូលដ្ឋាន។ ឆ្លងតាមនោះសង្ឃឹមថាបណ្តាគ្រួសារ គោលនយោបាយគប្បីបន្តពង្រីកប្រវេណីបដិវត្តន៍ របស់គ្រួសារ និងមាតុភូមិជានិច្ចកាលអប់រំកូន ចៅរក្សាខ្ជាប់ប្រវេណីបដិវត្តន៍ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ របស់បក្ស រដ្ឋ ចូលរួមអនុវត្តល្អបណ្តាចលនាអា ស្រ័យដោយមូលដ្ឋានបំផុសចលនា ពិសេសគឺ សកម្មក្នុងការរៀនសូត្រ ពលកម្ម ផលិតដើម្បីបង្កើន សេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសុខដុម និង សុភមង្គល។   ថាញ់ក្វាង-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.