• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីប្រកាសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិចទូទាំងប្រទេស

26/04/2022 07:35

កាលព្រឹកថ្ងៃទី ២១ មេសា ក្រសួងហិរញ្ញ វត្ថុចាត់តាំងពិធីប្រកាសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិចទូទាំងប្រទេស។ ចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ លោក ហូឌឹកភឿក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម និងបណ្តាកន្លែងផ្សាយបន្តផ្ទាល់នៅមូលដ្ឋាន។

ថ្នាក់ដឹកនាំខេត្តនិងតំណាងបណ្តាស្ថាប័នចូលរួមពិធីប្រកាសប្រព័ន្ធវិក្កយបត្រ។  រូបថត៖ ម៉ីញ៉ឹង

      នៅនាយកដ្ឋានពន្ធដារខេត្តត្រាវិញ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការផ្សព្វផ្សាយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិច លោកផាមក្វឹកយុង នាយកនាយកដ្ឋានពន្ធដារ អនុប្រធានគណៈចង្អុលការផ្សព្វផ្សាយវិក្កយបត្រអេឡិចត្រូនិច និងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងសមាជិកគណៈចង្អុលការផ្សព្វផ្សាយវិក្កយបត្រអេឡិចត្រូនិច ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង បណ្តាអាជីវកម្ម ចាត់តាំងប្រើប្រាស់វិក្កយបត្រអេឡិច ត្រូនិចឆ្នើម បណ្តាការិយាល័យ និងសាខានាយកដ្ឋានពន្ធដារ តំបន់ស្ថិតក្រោមឱវាទនាយកដ្ឋានពន្ធដារ។
     តាមលទ្ធផលផ្សព្វផ្សាយវិក្កយបត្រអេឡិច ត្រូនិចដំណាក់កាលទី ១ គិតមកដល់បច្ចុប្បន្ន ទូទាំងប្រទេសមានអង្គការ អាជីវកម្ម ៤៤១.៨២៧ កន្លែង នៅខេត្ត ទីក្រុងចំនួន ០៦ (ទីក្រុងហូជីមិញ ហាណូយ ហាយផុង ក្វាងនិញ បិញឌិញ ភូថរ) កំពុងប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិច តាមអនុក្រឹត្យលេខ ៥១/២០១0/NĐ-CP ចុះថ្ងៃទីថ្ងៃទី ១៤ ឧសាភា ឆ្នាំ ២០១០ របស់ រដ្ឋាភិបាលកំណត់អំពីវិក្កយបត្រលក់មុខទំនិញ ផ្គត់ផ្គង់សេវាកម្មបានផ្លាស់ប្តូរមកប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិចតាមអនុក្រឹត្យលេខ ១២៣/ ២០២០/NĐ-CP, ចុះថ្ងៃទី ១៩ តុលា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល កំណត់អំពីវិក្កយបត្រ និងសេចក្ដីណែនាំលេខ ៧៨/២០២១/TT-BTC ចុះថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២១ របស់ក្រសួង ហិរញ្ញវត្ថុ ណែនាំអនុវត្តមាត្រាមួយចំនួនរបស់ ច្បាប់គ្រប់គ្រងពន្ធដារ មាន ២០.៦៨០ គ្រួសារ បុគ្គលធ្វើអាជីវកម្មតាមរបៀបរាយឱ្យដឹង បានប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិច តាមអនុក្រឹត្យលេខ ១២៣/២០២០/NĐ-CP និងសេចក្ដីណែនាំលេខ ៧៨/២០២១/TT-BTC។
     នៅខេត្តត្រាវិញ គិតដល់ថ្ងៃទី ២០ មេសា ឆ្នាំ ២០២២ ទូទាំងខេត្តមានអាជីវកម្ម និងបុគ្គល ៣០៦ កន្លែង និងនាក់ ចុះឈ្មោះប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិចរបស់អាជីវកម្ម អង្គការចាត់តាំងសេដ្ឋកិច្ច ២៦៩ កន្លែង។ ក្នុងនោះ ធនាគារ TMCP  សាយហ្គង ធឿងតិញ សាខាខេត្តត្រា វិញ ជាអង្គភាពដំបូងបង្អស់ចុះឈ្មោះប្រើប្រាស់ វិក្កយបត្រអេឡិចត្រូនិច។     លោកហូឌឹកភឿក បានសង្កត់ធ្ងន់ថា៖ ផ្នែកពន្ធដារបន្តជំរុញការ ប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិច ដើម្បីកាត់បន្ថយស្ថានភាពលួចរត់ពន្ធ។ ចំពោះខេត្ត ក្រុងចំនួន ៥៧ ផ្សព្វផ្សាយដំណាក់កាលទី ២ ក្រ សួងហិរញ្ញវត្ថុសង្ឃឹមថា រដ្ឋាភិបាលយកចិត្តទុក ដាក់ បង្កលក្ខណៈឱ្យទូទាំងផ្នែកពន្ធដារប្រមូលផ្តុំផ្សព្វផ្សាយមានប្រសិទ្ធភាពវិក្កយបត្រ ថ្នាក់ដឹកនាំបណ្តាមូលដ្ឋាន ចង្អុលការផ្នែកពន្ធដារឲ្យផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាគោលនយោបាយ នីតិវិធី អនុវត្តវិក្កយបត្រអេឡិចត្រូនិច ដល់កម្មាភិបាលស្ថាប័នពន្ធដារ និងអ្នកបង់ពន្ធ។ ត្រួតពិនិត្យបែងប្រភេទ ធ្វើបញ្ជីរាយនាម មុខសញ្ញាដែលអនុវត្តវិក្កយបត្រអេឡិចត្រូនិច និងកសាងវិធីសាស្រ្តផ្សព្វផ្សាយចំពោះរូបភាពនីមួយៗដល់អ្នកបង់ពន្ធ។
     នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ វាយតម្លៃខ្ពស់ចំពោះ ផ្នែកព័ន្ធដារ ជាអង្គភាពមួយនាំមុខ ក្នុងការងារផ្លាស់ប្តូរលេខ។ នៅពេលខាងមុខ ក្រសួងហិរញ្ញវត្ថុ ផ្នែកពន្ធដារ និងបណ្តាផ្នែកមានសមត្ថកិច្ចបន្តផ្តុំកម្លាំងផ្លាស់ប្តូរលេខ។ ចំពោះការងារផ្សព្វផ្សាយអនុវត្តវិក្កយបត្រអេឡិចត្រូនិច ជាភារកិច្ចយ៉ាងសំខាន់របស់ផ្នែកពន្ធដារ ដើម្បីធានាការងារប្រមូលពន្ធដារឲ្យបាន គ្រប់គ្រាន់បើកចំហ ដើម្បីរួមចំណែកកាត់បន្ថយអំពើរពុករលួយ អសកម្ម ក្នុងដំណាក់កាលប្រមូលពន្ធដារ។ ផ្នែកពន្ធដារបន្តផ្តុំកម្លាំងផ្សព្វផ្សាយ អំពីគោលនោបាយ ផលប្រយោជន៍ របស់វិក្កយ បត្រអេឡិចត្រូនិច ដើម្បីជំរុញយ៉ាងឆាប់រហ័ស ដំណាក់កាលប្រមូលពន្ធ បង្កបរិស្ថានធ្វើពាណិជ្ជកម្មជូនអាជីវកម្ម អង្គការសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន ក៏ដូចជាដំណាក់កាលផ្លាស់ប្តូរលេខ ក្នុងវិស័យពន្ធដារនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម៕ 
                       ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.