26/05/2022 14:39
លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រួតពិនិត្យការបោះឆ្នោត។ រុបថត៖ គិមឡង
ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញ ទៅដល់ ក្រុមប្រតិភូការងារត្រួតពិនិត្យការចេញផ្សាយបណ្តាឯកសារចង្អុលការ ផ្សព្វផ្សាយការងារបោះឆ្នោត ការបង្កើតបណ្តាក្រុមទទួលបន្ទុក ការងារបោះឆ្នោត ការជម្រាប និងផ្តល់សច្ចាប័នមណ្ឌលបោះឆ្នោតចំនួនបេក្ខជនចេញឈរ ឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ចំនួនម្ចាស់ឆ្នោតតំណាង គ្រួសារ ការងារចែកចាយប័ណ្ណម្ចាស់ឆ្នោតឱ្យ គ្រួសារ ការងារត្រៀមបម្រុងសម្ភារមូលដ្ឋាន បម្រើឱ្យការបោះឆ្នោត ការងារបែងចែកថវិកា បម្រើការងារបោះឆ្នោត និងបណ្តាផ្នែកការងារ ផ្សេងៗដើម្បីត្រៀមបម្រុងការងារបោះឆ្នោត។
ស្ថិតនៅនឹងស្រុកទីវកឹង ឆ្លងតាមដំ ណាក់កាលប្រជុំពិភាក្សាជំហានទី ៣ ជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំ នួន ១៦០ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជនចំនួន ៩១ នាក់។ គណៈចង្អុលការបោះឆ្នោតថ្នាក់ស្រុកសហការ ជាមួយនឹងមន្ទីរមហាផ្ទៃចាត់តាំងបោះពុម្ពចែក ចាយសម្ភារមូលដ្ឋានដល់ ៨០ ក្រុមបោះឆ្នោត របស់ ១១ ឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រ ស្រុក។ ទន្ទឹមនឹងនោះ កសាងវិធីសាស្ត្រប្រើប្រាស់ថវិកាបោះឆ្នោតដើម្បីជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុក ក្រុមប្រឹក្សាប្រជាជន ស្រុកបែងចែកថវិកាបោះឆ្នោតឱ្យបណ្តាផ្នែក ស្រុក និងឃុំ ទីប្រជុំជនត្រឹមត្រូវតាមការណែនាំ។
លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើការត្រួតពិនិត្យ ក្តាប់ស្ថានភាពត្រៀមបម្រុងការងារបោះឆ្នោត ។ រូបថត៖ គីមឡង
ស្ថិតនៅនឹងស្រុកកូវកែ ក្នុងទូទាំង ស្រុកមាន ៦៧/៦៨ កន្លែងបោះឆ្នោតនៅនឹង ទីស្នាក់ការគណៈកម្មការប្រជាជនភូមិ អនុសង្កាត់មាន ០១ កន្លែងបោះឆ្នោតនៅនឹងគ្រួសារប្រជាជន។ ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្ម ការប្រជាជនភូមិ អនុសង្កាត់ចំនួន ១៣៤ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ៨៩ នាក់។ គិតមកដល់ពេលនេះ គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជន នៅលើភូមិសាស្ត្រស្រុកបានបិទបញ្ជីរាយនាម ម្ចាស់ឆ្នោត និងចែកប័ណ្ណត្រឹមត្រូវតាមការកំណត់ ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារក្នុងទូទាំងស្រុកសរុបរួមគឺ ២៩.៧៩៣ នាក់។
ស្ថិតនៅនឹងស្រុកកាងឡុង ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជន ចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជន ភូមិ អនុសង្កាត់ចំនួន ២៤២ នាក់ និងសមា ជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ១៣០ នាក់។ ក្នុងទូទាំងស្រុកមានក្រុមបោះឆ្នោតចំនួន ១២២ ក្រុម ក្នុងនោះក្រុមបោះឆ្នោត នៅនឹងអាគារវប្បធម៌ភូមិ អនុសង្កាត់ចំនួន ១២១ ក្រុម មាន ០១ ក្រុមបោះឆ្នោតនៅនឹងគ្រួសារ ប្រជាជន។ គណៈកម្មាធិការប្រជាជនបណ្តា ឃុំ ទីប្រជុំជនបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោត គ្រួសារធានាបានត្រឹមត្រូវ ត្រូវតាមចំនួនគ្រួសារ ជាក់ស្តែងនៅលើភូមិសាស្ត្រស្រុកជាមួយនឹង ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារ ៣៧.៧២៨ នាក់។ គិតមកដល់ថ្ងៃទី ២១ ឧសភា បណ្តាឃុំ ទីប្រជុំជនបានបិទបញ្ជីរាយនាមម្ចាស់ឆ្នោត នៅនឹងបណ្តាក្រុមបោះឆ្នោតជាស្រេច។ ដោយឡែកតែប័ណ្ណម្ចាស់ឆ្នោត បណ្តាឃុំ ទីប្រជុំជនបានបែងចែកដល់បណ្តាឃុំ ទីប្រជុំជន ហើយ កំពុងចែកចាយដល់ម្ចាស់ឆ្នោតគ្រួសារ។
មានយោបល់ចង្អុលការនៅនឹងបណ្តាកន្លែងធ្វើ ការត្រួតពិនិត្យ សមមិត្តឡេវុាំងហាំងបានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២ -២០២៥ គឺជាភារកិច្ចនយោបាយយ៉ាងសំខាន់ គឺជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជន សំណូម ពរបណ្តាមូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងចង្អុល ការ ផ្សព្វផ្សាយអនុវត្តសម្រេចលទ្ធផលតាម សំណូមពរ។ ទន្ទឹមជាមួយនឹងការធានា ត្រឹមត្រូវអំពីផ្នែកមុខជំនាញបោះឆ្នោត បណ្តាមូលដ្ឋានគប្បីចង្អុលការឱ្យបានហ្មត់ចត់អំពីស្ថាន ភាពសន្តិសុខ សណ្តាប់ធ្នាប់ គប្បីបន្តជំរុញមាំការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះ ដឹងរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធ យុវជន សមាជិកសមាគម និងប្រជាជននៅ លើភូមិសាស្ត្រខេត្តអំពីការងារបោះឆ្នោត សកម្ម ជំរុញទឹកចិត្តមាមីងម្ចាស់ឆ្នោតទៅបោះឆ្នោត ឱ្យបានគ្រប់គ្រាន់ ធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅសម្រេចជោគជ័យស្ថាពរ៕ ប្រែសម្រួល៖ រតនា