• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២

10/05/2022 07:13

កាលពីថ្ងៃទី ០៥ ខែឧសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សម មិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមានសមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រ ធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងរណសិរ្សមានតុភូមិវៀតណាមខេត្ត ប្រធាន អនុ ប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកមានការទាក់ទិន។

ទិដ្ឋភាពអង្គប្រជុំក្រុមប្រឹក្សាប្រជាជន។

        ស្ថិតក្នុងអង្គប្រជុំនេះ ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត បានឆ្លងសេចក្តីព្រាងផែនការចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាល់ឆ្នាំ ២០២២ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ផែនការជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំធម្មតាពាក់ កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត  នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
     តាមការប៉ាន់ស្មានសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី ០៦ ទី ០៧ និងទី ០៨ ខែកក្តដា ឆ្នាំ ២០២២)។ ប៉ាន់ស្មានពេលវេលា ជួបសំណេះសំណាលម្ខាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៦-៣១ ខែឧសភា ឆ្នាំ ២០២២។
     តំណាងចូលរួមអង្គប្រជុំបានរួមបំពេញយោបល់ជាច្រើនទៅលើពេលវេលា ខ្លឹមសារ កម្មវិធីសម័យប្រជុំ បណ្តាសេចក្តីជម្រាបសម័យប្រជុំ ទន្ទឹមនឹងនោះ សំណើស្នើអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំឯកទេស (សម័យប្រជុំវិសាមញ្ញ) មុនពេលបើក សម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។
     មានយោបល់សន្និដ្ឋានអង្គប្រជុំ សមមិត្តគឹមង៉ុកថាយ បានផ្តល់យោបល់ជាក់ស្តែងអំពីពេលវេលាចាត់តាំងសមម័យប្រជុំធម្មតាពាក់កណ្តាល់ ឆ្នាំ ២០២២ ឯកភាពចាត់តាំងទូរទស្សន៍ផ្សាយបន្តផ្ទាល់ ០៣ ពេល (ពិធីបើកចោទសួរ-ឆ្លើយ និងបិទសម័យប្រជុំ) នៅលើរលកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ។ ចាត់តាំងមណ្ឌលផ្សាយ បន្តផ្ទាល់ ០២ កន្លែងនៅនឹង ០២ អង្គភាពស្រុក ក្នុងសម័យចោទសួរ-ឆ្លើយ។ ទន្ទឹមនឹងនោះ ចាត់តាំងសម័យប្រជុំវិសាមញ្ញមុនសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។ សំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តម្ចាស់ការ សហការជាមួយនឹងគណៈកម្មាធិការប្រជាជន ខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិន​ត្រៀមបម្រុងល្អបណ្តាខ្លឹមសារដើម្បីជម្រាបជូន សម័យប្រជុំ។ ដាស់តឿនបណ្តាស្ថាប័ន អង្គភាព ដែលមានការទាក់ទិនសកម្ម ម្ចាស់ការរៀបរៀង បណ្តាឯកសារដែលស្ថិតក្រោមកម្មសិទ្ធិដែលបានប្រគល់ជូនដើម្បីបម្រើសម័យប្រជុំ ធានាគុណភាព ត្រឹមត្រូវតាមការកំណត់បទបែបរបស់ច្បាប់ និងសន្ទុះល្បឿនរបស់ពេលវេលា និងផែនការ។ ការងារត្រៀមបម្រុងមុន ក្នុង និងក្រោយសម័យប្រជុំគប្បីធានាត្រឹមត្រូវ ហ្មត់ចត់ គ្រប់បណ្តាខ្លឹមសារ លំដាប់លំដោយតាម ការកំណត់របស់ច្បាប់។

សមមិត្ត គឹមង៉ុកថាយ មានយោបល់សន្និដ្ឋានអង្គប្រជុំ។
     អចិន្ត្រៃយ៍បណ្តាគណៈកម្មការ និងតំណាង ក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ភារកិច្ចអនុវត្តគ្រប់ភារកិច្ច សិទ្ធិ អំណាចរបស់ខ្លួនក្នុងការត្រៀមបម្រុងឱ្យសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមច្បាប់ ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៥ ច្បាប់ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៩។
     ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តយោងលើសមត្ថកិច្ច ភារកិច្ច សិទ្ធិ ដែលបានប្រគល់ជូនធ្វើសេនាធិការ ជំនួយការងារ និងបម្រើអចិន្ត្រៃយ៍ បណ្តាគណៈកម្មការ  និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុង ចាត់តាំងសម្រេចជោគជ័យសម័យប្រជុំ៕                   ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.