• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អភិបូជាចារ្យ ត្រឹងវុាំងកិច ជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្តត្រាវិញសាឡើងវិញ

18/11/2022 09:29

ក្នុងរយៈពេលពីរថ្ងៃទី ១៤-១៥ ខែវិច្ឆិកា មហាសន្និបាតតំណាងអ្នកកាន់គ្រិស្តសាសនាខេត្តត្រាវិញកសាង និងការពារមាតុប្រទេសលើកទី ៤ អាណត្តិកាល ២០២២-២០២៧។

ជូនទង់ប្រឡងប្រណាំងដល់អង្គភាពឆ្នើម ។ រូបថត៖ ស៊ើងតៀង

​​    
     អញ្ជើញចូលរួមមហាសន្និបាតមានអភិបូជាចារ្យផាងឌិញសើង អនុប្រធានគណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាវៀតណាម បណ្តា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងវុាំងត្រៀក ​សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ​ង្វៀងទ្រុងហ្វាង សមាជិកគណៈប្រតិបត្តិការ​បក្សខេត្ត អនុប្រធានគណៈកម្មា ធិការប្រជាជន ខេត្ត គឹមរឿង សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រ ធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ង្វៀងថាញ់តឹមសមាជិកអចិន្ត្រៃយ៍បក្សខេត្ត លេខាបក្សទីក្រុងត្រាវិញ គណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាបណ្តាខេត្តវិញឡុង បែនទ្រែ សុកត្រាំង បាកលីវ តៀងយ៉ាង ទីក្រុង កឹងធើ និងទីក្រុងហូជីមិញ។  អញ្ជើញចូលរួម មហាសន្និបាតនៅមានតំណាងដឹកនាំបណ្តា មន្ទីរ គណៈ ផ្នែកខេត្ត គណៈអភិបាលសមាគម ពុទ្ធសាសនាខេត្ត បណ្តាអ្នកមុខអ្នកការសាសនាក្នុងខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត  និងតំណាងពេញសិទ្ធិ ១១០ រូប។
     ក្នុងអាណត្តិកាល ២០១៧-២០២២ គណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្តអនុវត្តល្អ តួនាទីប្រមូលផ្តុំ សាមគ្គីទូលំទូលាយ ជំរុញទឹកចិត្តជនរួមជាតិអ្នកកាន់គ្រិស្តសាសនានិយាយដោយឡែក ជនរួមជាតិក្នុងខេត្តនិយាយរួមបន្ត ពង្រីកប្រវេណីសាមគ្គីជនជាតិ សកម្មពលកម្ម ផលិត ធ្វើអាជីវកម្ម ពង្រីកសេដ្ឋកិច្ចគ្រួសារ ចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ អនុវត្តល្អកម្មវិធីគោលដៅជាតិ ០៣ យ៉ាងគឺ កាត់បន្ថយភាពក្រីក្រចីរភាព កសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិភាគតិច រួមចំណែកបង្កើនផែនមហាសាមគ្គីទូទាំងប្រជាជាតិ សាមគ្គីសាសនា ពង្រីកសេដ្ឋកិច្ច-សង្គមខេត្ត។ 
     ក្នុងអាណត្តិកាល ២០២២-២០២៧ គណៈ​កម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្តពង្រីកជាង​ទៀតប្រវេណីសាមគ្គីជនជាតិ ជ្រោងខ្ពស់ស្មារតីគោរពបូជាគ្រិស្តសាសនា-ស្នេហាមាតុភូមិ និងអនុវត្តគោលលំនាំរស់នៅ “ល្អសាសនា ថ្លៃថ្លាសង្គម” ភ្ជាប់ជាមួយនឹងកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ជំរុញមាំការផ្សព្វផ្សាយ សាយភាយ  គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ចលនាជនរួមជាតិគ្រិស្ត សាសនាស្វាហាប់ពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រចីរភាព។ 
     អភិបូជាចារ្យផាងឌិញសើងបានបញ្ជាក់ថា៖ កន្លងហើយជនរួមជាតិគ្រិស្តសាសនាត្រាវិញ រួមជាមួយនឹងជនរួមជាតិគ្រិស្តសាសនាទូទាំងប្រទេសសកម្មចូលរួមជ្រោមជ្រែងកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី  អារ្យធម៌ទីក្រុង រស់នៅល្អសាសនា ថ្លៃថ្លាសង្គម” ធ្វើឱ្យអ្នកកាន់គ្រិស្តសាសនាវៀតណាមនិយាយរួម អ្នកកាន់គ្រិស្តសាសនាត្រាវិញនិយាយដោយ ឡែកអនុវត្តរបៀបរស់នៅ “ល្អសាសនា ថ្លៃថ្លាសង្គម” ភ្ជាប់ជាមួយនឹងគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋដើម្បីបុព្វហេតុប្រជាជនសម្បូណ៌ ប្រទេសជាតិមួនមាំ សង្គមប្រជាធិបតេយ្យ សមភាព អារ្យធម៌។ 
     មានយោបល់ក្នុងមហាសន្និបាត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តង្វៀងទ្រុងហ្វាង បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់លទ្ធផល ដែលគណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្ត និងប្រជាសាសនិកក្នុងខេត្តសម្រេចបាន នាពេលកន្លង។ ទន្ទឹមនឹងនោះ សង្ឃឹមថា គណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្ត បណ្តាបូជាចារ្យ បព្វជិតគប្បីបន្តធ្វើល្អតួនាទីប្រមូលផ្តុំ សាមគ្គីទូលំទូលាយ ជំរុញទឹកចិត្តប្រជាសាស និកគ្រិស្តសាសនាពង្រីកបណ្តាតម្លៃសីលធម៌ ដ៏ល្អល្អះរបស់សាសនារួមដំណើរជាមួយនឹងជនជាតិ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកភារកិច្ច ពលរដ្ឋ “រស់នៅល្អសាសនា ថ្លៃថ្លាសង្គម”។ 
     អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ សកម្មចូលរួមអនុវត្តល្អបណ្តាកិច្ចចលនា បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រវៀសរវៃធ្វើសកម្មភាពសប្បុរសធម៌សង្គមនៅមូលដ្ឋាន  ពិសេសគឺចលនា “ប្រជាជនទាំងមូលសាមគ្គី ការពារសន្តិសុខមាតុប្រទេស” រួមចំណែកធ្វើ លំនឹងសន្តិសុខសណ្តាប់ធ្នាប់ កាត់បន្ថយភាព ក្រីក្រចីរភាព កសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ច -សង្គមខេត្ត អនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើក ទី ១១ អាណត្តិកាល ២០២០-២០២៥។  
     មហាសន្និបាតពិភាក្សាជ្រើសសមាជិក គណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាខេត្តត្រាវិញ  អាណត្តិកាល ២០២២-២០២៧ ចំនួន ៥១ រូប។ ក្នុងនោះ គណៈអចិន្ត្រៃយ៍រួមមាន ០៥  រូប។ អភិបូជាចារ្យត្រឹងវុាំងកិចជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មា ធិការសាមគ្គីគ្រិស្តសាសនាខេត្តត្រាវិញអាណត្តិកាល ២០២២-២០២៧ សាឡើងវិញ។
     មហាសន្និបាតឯកភាពជ្រើសសមាជិក ០៥ រូបចូលរួមមហាសន្និបាតតំណាងគ្រិស្តសាសនាវៀតណាមកសាង និងការពារមាតុប្រទេស លើក ទី ៨ អាណត្តិកាល ២០២៣-២០២៨។ 
នាឱកាសនេះដែរ គណៈកម្មាធិការសាមគ្គីគ្រិស្តសាសនាវៀតណាមជូនបណ្ណសរសើរ ដល់សមូហភាព ០១ កន្លែង បុគ្គល ០១ រូប។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់សមូហភាព និងបុគ្គល  ២៩ កន្លែង និងរូប។ ប្រធានគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនបណ្ណសរសើរដល់សមូ ហភាព បុគ្គល ២៦ កន្លែង និងរូបដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង “ប្រជា ជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ ទីក្រុង រស់នៅល្អសាសនា ថ្លៃថ្លាសង្គម” ដំណាក់កាល ២០១៧-២០២២៕      ប្រែសម្រួល៖  រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.