25/11/2022 15:15
ក្រុមប្រតិភូតំណាងរដ្ឋសភាជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតឃុំឡុងត្វង។ រូបថត៖ ស៊ើងតៀង
ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញរួមមានបណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ សមមិត្តបេត្រុងអាញ់ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា សមមិត្តថាច់ភឿកបិញ អនុប្រធានជំនាញការក្រុមតំណាងរដ្ឋសភាខេត្ត សម មិត្តហ្វិញធីហាំងង៉ា លេខាបក្សស្រុកកាងឡុង រួមជាមួយនឹងសមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ។
ស្ថិតនៅពិធីជួបសំណេះសំណាលនេះ ក្រុមប្រតិភូបានស្តាប់បណ្តាមូលដ្ឋានរបាយការណ៍ លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ មាមីងម្ចាស់ឆ្នោតសំណើស្នើដល់ក្រុមប្រតិភូអំពីគោលនយោបាយឧបត្ថម្ភ ប្រាក់បុណ្យសពយុទ្ធជនពិការ គោលនយោបាយ ជួសជុលផ្ទះឧបករគុណ។
តំណាងឱ្យក្រុមប្រតិភូ សមមិត្តង៉ូជីកឿងបានកំណត់ត្រាបណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត ទន្ទឹមនឹងនោះដោះស្រាយបំភ្លឺច្បាស់បណ្តាបញ្ហាដែលមាមីងម្ចាស់ឆ្នោតបានដាក់ចេញ។ ហើយចង្អុលការថ្នាក់ដឹកនាំមូលដ្ឋានគប្បីដាស់តឿន ត្រួតពិនិត្យការអនុវត្តន៍របបគោលនយោបាយ និងដោះស្រាយទាន់ ពេលចំពោះបណ្តាសេចក្តីឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោត។ ប្រមូលផ្តុំកម្លាំងកសាងអារ្យធម៌ទីក្រុង យកចិត្តទុកដាក់ដល់ការងារអនាម័យបរិស្ថាន គ្រប់គ្រងប្រើប្រាស់ដីធ្លី គ្រប់គ្រង គ្រោងផែនការបានត្រឹមត្រូវតាមការកំណត់។
ចំពោះមាមីងម្ចាស់ឆ្នោតវិញ គប្បីប្រមូលផ្តុំកម្លាំងផលិត ចិញ្ចឹមជលផលតាមគ្រោងផែន ការការពារបរិស្ថាន អនុវត្តវិទ្យាសាស្ត្រ-បច្ចេក ទេសទៅក្នុងការផលិត លើកកម្ពស់ទិន្នផល គុណភាពផលិតផល៕
*កខ្វក់បរិស្ថាន តម្លៃសម្ភារកសិកម្មកើនខ្ពស់គឺជាបញ្ហាដែលមាមីងម្ចាស់ ឆ្នោតបានយកចិត្តទុកដាក់
ពីធីជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតឃុំហ្វាឡើយ និងហ្វាធ្វឹង ស្រុកចូវថាញ់។ រូបថត៖ ស៊ើងតៀង
ពេលរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាព ខេត្តត្រាវិញបន្តជួបសំណេះសំណាលជាមួយ នឹងមាមីងម្ចាស់ឆ្នោតឃុំហ្វាឡើយ និងហ្វាធ្វឹង ស្រុកចូវថាញ់។
តំណាងឱ្យក្រុមប្រតិភូតំណាងរដ្ឋសភាសមមិត្តហ្វិញធីហាំងង៉ាបានជូនព័ត៌មានអំពីលទ្ធផលសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាល ទី ១៥។ ឆ្លងតាមនោះរដ្ឋសភាបានឆ្លងកម្រង ច្បាប់ ០៦ យ៉ាង សេចក្តីសម្រេចចិត្ត ០៣ យ៉ាង ឱ្យយោបល់កសាងគម្រោងការច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែបំពេញបន្ថែម) ០២ យ៉ាង ពិភាក្សាលើកដំបូងនៃគម្រោងការច្បាប់ដីធ្លី (កែ ប្រែបំពេញបន្ថែម) និង ០៦ គម្រោងការច្បាប់ ផ្សេងៗ។ល។ ជូនព័ត៌មានអំពីបណ្តាយោបល់ រួមបំពេញ និងធ្វើសកម្មភាពរបស់ក្រុមប្រតិភូ តំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញក្នុងសម័យប្រជុំ។ ស្ថិតនៅនឹងឃុំហ្វាឡើយ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ០២ ឃុំបានរបាយការណ៍លទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិសន្តិសុខនយោ បាយឆ្នាំ ២០២២។ មាមីងម្ចាស់ឆ្នោតរបស់ ០២ ឃុំសំណើស្នើបណ្តាបញ្ហាទាក់ទិនដល់តម្លៃមុខទំនិញកសិផលបន្ថោកតម្លៃជី ថ្នាំការ ពាររុក្ខជាតិចំណីចិញ្ចឹមសត្វ តម្លៃប្រេងសាំងកើនខ្ពស់បណ្តាលឱ្យជះឥទ្ធិផលដល់ជីវភាពប្រជាជន។ កំណាត់ផ្លូវរបរចិញ្ចឹមជីវិតរបស់ប្រជាជនចុះគុណភាពទ្រុឌទ្រោម បញ្ហាសងតម្លៃដីឱ្យបណ្តាគ្រួសារត្រូវរើកន្លែងដើម្បីដំណើរការធ្វើផ្លូវលេខ ៩១៥B កសិដ្ឋានចិញ្ចឹមជ្រូកភូមិ ក្បាលថ្នល់បង្កកខ្វក់បរិស្ថាន បញ្ហាសុវត្ថិភាព គ្រឿងអាហារ។ល។ បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោតបានតំណាងរដ្ឋអំណាចមូលដ្ឋាន គណៈកម្មាធិការប្រជាជនស្រុក បណ្តាផ្នែកខេត្តដោះស្រាយចំពោះមុខមាមីង ម្ចាស់ឆ្នោត។
សមមិត្តឡេថាញ់បិញ បានជូនព័ត៌មានថា៖ ការចំណាយឱ្យការផលិតច្រកចូលកើនខ្ពស់ តម្លៃផលិតផលលក់ចេញបន្ថោក សំណូមពរ មាមីងម្ចាស់ឆ្នោតគប្បីកាត់បន្ថយបណ្តាខ្ទង់ចំណាយក្នុងការផលិតដោយរបៀបអនុវត្តការផលិត “បន្ថយ ៣ បង្កើន ៣” ប្រតិបត្តិតាមការព្រមានរបស់ផ្នែកមានសមត្ថកិច្ច និងមូលដ្ឋានជាក់ស្តែងគឺប្រតិបត្តិតាមកាលបរិច្ឆេទចុះពូជ តាមរដូវដើម្បីរួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត បន្ថយតម្លៃដើម។ គណ:កម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ ផ្នែកសហការបង្កើនការត្រួតពិនិត្យមូលដ្ឋានធ្វើអាជីវកម្ម វិនិច្ឆ័យម៉ឺងម៉ាត់បណ្តាមូលដ្ឋានធ្វើអាជីវកម្មដែលបង្កើនតម្លៃលក់បណ្តាមុខទំនិញ សំខាន់ដោយខ្លួនឯង។
តំណាងឱ្យក្រុមតំណាងរដ្ឋសភាខេត្ត សមមិត្តង៉ូជីកឿង លេខាបក្សខេត្តសង្កត់ធ្ងន់ថា៖ បណ្តាយោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត នឹងបានកំណត់ត្រា។ ចំពោះកសិដ្ឋានចិញ្ចឹម ជ្រូកនៅភូមិក្បាលថ្នល់បង្កកខ្វក់បរិស្ថាន សំ ណូមពរគណៈកម្មាធិការប្រជាជនខេត្តចង្អុលការផ្នែកមានសមត្ថកិច្ចត្រួតពិនិត្យឡើងវិញ ការធ្វើសកម្មភាពរបស់កសិដ្ឋាន និងរបាយការណ៍ជាក់ស្តែងដើម្បីមានការចង្អុលការវិនិច្ឆ័យ។ ចំពោះវិស័យផលិតកសិកម្ម ថ្នាក់ដឹកនាំមូលដ្ឋានគប្បីផ្សព្វផ្សាយចលនាកសិករចូល រួមក្នុងសហករណ៍កសិកម្មដើម្បីកាត់បន្ថយបាន តម្លៃដើមនៃផលិតផល សម្ភារកសិកម្ម មិនចំមុខទំនិញក្លែងបន្លំ និងបានធានាម៉ៅទិញផលិតផល បញ្ជាក់ទទួលស្គាល់ផលិតផល អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសរួមចំណែកបង្កើនទិន្នផល និងបង្កើនតម្លៃកសិផល។
ទន្ទឹមនឹងនោះ សមមិត្តលេខាបក្សខេត្តសំណូមពរថ្នាក់ដឹកនាំមូលដ្ឋានគប្បីគ្រប់គ្រងគ្រោង ផែនការប្រើប្រាស់ដីបានត្រឹមត្រូវតាមការកំណត់ រក្សាអនាម័យបរិស្ថាន បង្ការទប់ស្កាត់ រោគជំងឺនៅលើមនុស្ស និងលើសត្វចិញ្ចឹម៕ ប្រែសម្រួល៖ រតនា