
អនុវត្តសេចក្តីសម្រេចចិត្តលេខ ០២-NQ/HU ចុះថ្ងៃទី ១៩ មករាឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សស្រុកថ្កូវ “ស្តីពីភារកិច្ចពង្រីក សេដ្ឋកិច្ច-សង្គម និងកសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១ ” ផែនការលេខ ០៤-KH/HU ចុះថ្ងៃទី ១៩ មករាឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក “ស្តីពីការពង្រីកបក្ខជនថ្មីឆ្នាំ ២០២១” ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២១ ពិតជាអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែការងារបង្កប្រភពបំពាក់បំប៉នពង្រីកបក្ខជនរបស់ស្រុកតែងតែសម្រេចបានលទ្ធផលជាបង្គួរ។
05/11/2021 09:47
បច្ចុប្បន្ននេះ មានកសិករដាំដំណាំមួយចំនួននៅក្នុងខេត្តនិយាយរួម នៅលើភូមិសាស្រ្តទីផ្សារ រួមខេត្តយ្វៀងហាយនិយាយដោយឡែក ពេលមានលក្ខណៈអំពីទុនវិនិយោគ មានបណ្ដាញអគ្គិសនីជាតិ។ល។ នឹងវិនិយោគកសាងប្រព័ន្ធស្រពទឹក បន្ថយបានកម្លាំងផងហើយកាត់បន្ថយប្រាក់ចំណាយផង អាស្រ័យមិនសូវបង់អគ្គិសនី កាត់បន្ថយការខ្ជះខ្ជាយប្រភពធនធានទឹក ប៉ុន្តែនៅតែរក្សាបានទិន្នផលនិងគុណភាពដំណាំជួយឲ្យមាមីង កសិករមានប្រភពចំណូលខ្ពស់ជាង។ ទម្រង់នេះ បច្ចុប្បន្ន មានមាមីងកសិករជាច្រើនអនុវត្តទទួលបានលទ្ធផលខ្ពស់ ក្នុងនោះ មានមីង បូ៊យធីត្វៀកហាំង នៅភូមិម៉ូវអ៊ូ ឃុំយ៉ឹងថាញ់ ទីផ្សាររួមខេត្តយ្វៀងហាយ។
05/11/2021 09:18
កាលពីសប្ដាហ៍កន្លង លោក ង្វៀងថាញ់ហ្វាង នាយករងក្រុមហ៊ុនអគ្គិសនីត្រាវិញ ជំនួសមុខឲ្យអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង អញ្ជើញទៅប្រគល់ជូនថវិកាឧបត្ថម្ភ ០៣ ពាន់លានដុង សម្រាប់ការងារបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ។ អញ្ជើញចូលរួម និងទទួលថវិកានោះ មានលោក ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ង្វៀងគ្វិញទៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
05/11/2021 08:50
កាលពីថ្ងៃទី ៣១ តុលា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញទទួលបដិសណ្ឋារៈ និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារទីក្រុងហូជីមិញ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែករំឡែកបទពិសោធន៍ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
02/11/2021 13:46
កាលពីថ្ងៃទី ២៧ តុលា នៅកន្លែងផ្សាយបន្តផ្ទាល់ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ ដើម្បីបូកសរុបស្ថានភាពសេដ្ឋកិច្ច‑សង្គមខែតុលា ឆ្នាំ ២០២១ និងរបាយការណ៍ឆ្លងខ្លឹមសារមួយចំនួន បម្រុងឲ្យសម័យប្រជុំ ចុងឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។
01/11/2021 16:02
តាមប្រភពដំណឹងពីលោក ឡឹមមិញលៀង អនុប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវ បានឱ្យដឹង៖ ក្នុងលើកនេះសមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងពិធីប្រទានជូនផ្ទះមិត្តរួមអាវុធ ៣៤ ខ្នងដល់បណ្តាមុខសញ្ញាជាអតីតយុទ្ធជនដែលជួបលំបាកអំពីលំនៅឋាននៅបណ្តាឃុំដាយអាង ទីប្រជុំឌិញអាង អាងក្វាងហឺវ គីមស៊ើង ភឿកហ៊ឹង។
01/11/2021 15:30
កាលពីថ្ងៃទី ២៧ តុលា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារកសាងប្រព័ន្ធនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គម និងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងស្រុកយ្វៀងហាយ។ រួមដំណើរមានថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម មន្ទីរសុខា ភិបាលខេត្ត។
26/10/2021 09:22
កាលពីព្រឹកថ្ងៃទី ២០ ខែតុលា សមាគមសហព័ន្ធនារីស្រុកកាងឡុងចាត់តាំងមហាសន្និបាតតំណាងនារីស្រុកលើកទី ១៣ អាណត្តិកាល ២០២១-២០២៦។
26/10/2021 08:52
សប្តាហ៍កន្លង សមាគមសហព័ន្ធនារីទីផ្សាររួមខេត្តយ្វៀងហាយ ចាត់តាំងមហាសន្និបាតតំណាងនារី លើកទី ៣ អាណត្តិកាល ២០២១-២០២៦។ អញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត មានលោកស្រីង្វៀងធីម៉ើយ អនុប្រធានសមាគមសហ ព័ន្ធនារីខេត្តត្រាវិញ។ លោកយឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សទីផ្សាររួមខេត្តយ្វៀងហាយ និងនារី ១៣៨ នាក់តំណាងឲ្យសមាជិកា ៧.៧៩១ នាក់ នៅលើ ភូមិសាស្ត្រទីផ្សាររួមខេត្ត ។
26/10/2021 08:24
កាលពីថ្ងៃទី ២១ តុលា តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពស្រុកចូវថាញ់រួមមានលោក គឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃ គណៈកម្មាធិការបក្សខេត្ត លោកស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញបានអញ្ជើញទៅជួបសំណេះសំណាលផ្សាយបន្តផ្ទាល់ជាមួយនឹងមាមីងម្ចាស់ឆ្នោតអង្គភាពស្រុកចូវថាញ់ជាង ៨០ រូបរបស់ ០៤ មណ្ឌលផ្សាយបន្តផ្ទាល់ ដូចជាឃុំលឿងហ្វា លឿងហ្វា (អា) ថាញ់ម៉ី និងម៉ីចាញ់។ អញ្ជើញចូលរួមមានលោកស្រីគាងធីថាញ់ស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ លោកដូមិញតៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់។
22/10/2021 09:46
កាលពីថ្ងៃទី ១៨ តុលា គណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីបើកវគ្គបំពាក់បំប៉ន ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនកម្មាភិបាលថ្នាក់ ដឹកនាំ គ្រប់គ្រងស្ថិតក្រោមការគ្រប់គ្រង របស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃ គណៈកម្មា ធិការបក្សខេត្តត្រាវិញឆ្នាំ ២០២១ (វគ្គទីមួយ) ដោយរូបភាពផ្សាយបន្តផ្ទាល់។